Miyagi៖ អណ្តាតភ្លើងកីឡាអូឡាំពិក បានមកដល់ប្រទេសជប៉ុន នៅថ្ងៃសុក្រ បន្ទាប់ពីធ្វើដំណើរមកពី ប្រទេសកំណើតក្រិក នៅក្នុងពិធីបង្រួមចុះក្រោម នៅមូលដ្ឋានអាកាសមួយ នៅភាគខាងជើងប្រទេសជប៉ុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ យន្តហោះBoeing 787 ប្រតិបត្តិការរួមគ្នាដោយ ក្រុមហ៊ុនជប៉ុនអ៊ែរឡាញ និងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានទៅដល់មូលដ្ឋាន Matsushima របស់កងកម្លាំងការពារខ្លួន...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការពន្យាពេលចាប់ផ្តើម បើកបវេសនកាលសិក្សាឆ្នាំថ្មី បើទោះជាមានចំណាត់ការត្រូវបានធ្វើឡើង ឆ្ពោះទៅរកការបញ្ចប់ការ ដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់មនុស្សជាច្រើននាក់។ ទីភ្នាក់ងារសារព័ត៌មាន Seoul Pyongyang News របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា មន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការពន្យាពេលនេះ គឺជាផ្នែកមួយនៃការឆ្លើយតប របស់រដ្ឋាភិបាលកូរ៉េខាងជើង ចំពោះការផ្ទុះឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស។ ប៉ុន្តែមិនមានសេចក្តីលម្អិត...
ប៉េកាំង៖ យោងតាមគណៈកម្មការ សុខភាពជាតិបានឱ្យដឹងថា អ្នកជំងឺសរុបចំនួន ៧៣០នាក់ ដែលកើតជំងឺកូវីដ១៩ បង្កើតឡើងវីរុសកូរ៉ូណា ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បតិ៍នៅលើដីគោកចិន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការបាននិយាយ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃ របស់ខ្លួនកាលពីថ្ងៃសុក្រថា សរុបអ្នកជំងឺ ៧១.១៥០ នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ភ្ញៀវទេសចរណ៍ទាំង ៥៧នាក់ ដែលកំពុងសម្រាកនៅសណ្ឋាគារមេគង្គ ខេត្តកំពង់ចាម មានសុខ ភាពល្អធម្មតាទេ ហើយការស្នាក់នៅមាន សភាពស្ងៀមស្ងាត់ល្អ ជាមួយគ្នានោះនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ គ្រូពេទ្យជំនាញនឹងយកសំណាកអ្នកទាំង ៥៧នាក់ ទៅពិនិត្យរក វីរុសកូរ៉ូណា នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា...
ស្វាយរៀង៖គូរដណ្តឹងមួយគូរត្រូវ រថយន្តបុកស្លាប់ភ្លាមៗ នៅនឹងកន្លែងនិងអ្នករួម ដំណើរងរបួសធ្ងន់ម្នាក់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់មួយរវាងរថយន្តនិង ម៉ូតូដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង០៤នាទីល្ងាចថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ នៅលើផ្លូវ 3SVR1 ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឱ្យដឹងថាមានកណីគ្រោះថ្នាក់ ចរាចរណ៍នៅលើផ្លូវ 3SVR1 ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទាខេត្តស្វាយរៀង រវាងរថយន្តដឹកកម្មករ និង ម៉ូតូ បើកបរស្របទិសគ្នាពីជើងទៅត្បូង...
សេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor Co និងក្រុមហ៊ុន Kia Motors Corp ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេពីររបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាពួកគេបានផ្អាករោងចក្រ របស់ពួកគេភាគច្រើននៅសហរដ្ឋអាមេរិកនិងអឺរ៉ុបដើម្បី ការពារការរីករាលដាលនៃមេរោគនេះស្របតាមការហាមឃាត់ និងការចាក់សោរយ៉ាងតឹងរ៉ឹង។ យោងតាមក្រុមហ៊ុនហ៊ីយ៉ាន់ដាយ គ្រុបបានអោយដឹងថាក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានផ្អាករោងចក្រ នៅអាឡាបាម៉ាកាលពីថ្ងៃទី ១៨ ខែមីនា (ម៉ោងក្នុងតំបន់) បន្ទាប់ពីនិយោជិកម្នាក់របស់ខ្លួននៅទីនោះបានឆ្លងវីរុសកូវីដ-១៩ ។...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានលេីកឡេីងថាសហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីមានជំងឺរាតត្បាតដែលឆ្លង ហើយនឹងបន្តស្វែងរកការផ្តល់ជំនួយសង្គ្រោះបន្ថែមទៀត។ លោក Pompeo បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃពុធបន្ទាប់ពីលោក Sean Hannity ដែលជាម្ចាស់ផ្ទះនៃកម្មវិធីបានបង្ហាញថា វានឹងមានប្រយោជន៍ប្រសិនបើសហរដ្ឋអាមេរិក អាចជួយប្រទេសដូចជាអ៊ីរ៉ង់ រុស្ស៊ី និងចិន។...