ព័ត៌មានជាតិ

ជិតដល់ថ្ងៃរៀបការត្រូវ រថយន្តបុកស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់

ស្វាយរៀង៖គូរដណ្តឹងមួយគូរត្រូវ រថយន្តបុកស្លាប់ភ្លាមៗ នៅនឹងកន្លែងនិងអ្នករួម ដំណើរងរបួសធ្ងន់ម្នាក់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់មួយរវាងរថយន្តនិង ម៉ូតូដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង០៤នាទីល្ងាចថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ នៅលើផ្លូវ 3SVR1 ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថាមានកណីគ្រោះថ្នាក់ ចរាចរណ៍នៅលើផ្លូវ 3SVR1 ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទាខេត្តស្វាយរៀង រវាងរថយន្តដឹកកម្មករ និង ម៉ូតូ បើកបរស្របទិសគ្នាពីជើងទៅត្បូង បណ្តាលឱ្យមនុស្សស្លាប់ ២ នាក់ (ប្រុស០១នាក់) និងរងរបួសធ្ងន់ ០១ នាក់ (ស្រី) ដែលមានឈ្មោះដូចខាងក្រោម

ទី១-ឈ្មោះ សួន បូរី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (ស្លាប់)។

ទី ២-ឈ្មោះ ឡាញ់ ផាន្នី ភេទស្រី អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (ស្លាប់) ។

ទី ៣-ឈ្មោះ ម៉ាក់ សុភា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (របួសធ្ងន់) ។

ប្រភពដដែលបានបន្តថា មូលហេតុ ដែលបង្កឱ្យមានគ្រោះថ្នាក់ខាងលើនេះ គឺបណ្តាលមកពីរថយន្តបើកបរល្បឿនលឿន រួចក៏បុកម៉ូតូពីក្រោយតែម្តង ។

បច្ចុប្បន្នសាកសព សមត្ថកិច្ចបាន ប្រគល់ទៅឱ្យសាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី ។ អ្នករងរបួសបញ្ជូន ទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកជីភ។ មធ្យោបាយធ្វើដំណើរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា។ ចំពោះជនបង្ករត់ គេចខ្លួនបាត់ ។

សូមបញ្ជាក់ថា បុរសនិងស្ត្រីដែលស្លាប់ ខាងលើគឺជិតដល់ ថ្ងៃរៀបការ ទៅហើយ តែបែរជាអកុសល្យស្លាប់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បែបនេះសោះ សូមប្រុងប្រយត្ន័បើកបរគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា៕

To Top