ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្អាក ការប្រមូលផ្ដុំ ការហាត់ហ្វឹកហ្វឺន ការបរិភោគអាហារ និងការ ស្នាក់នៅរួមគ្នា របស់ក្រុមកីឡាករ កីឡាការិនីថ្នាលទាំង៣២ ប្រភេទកីឡាជាបណ្ដោះអាសន្ន ដើម្បីបង្ការទប់ស្កាត់ ការពារ ការរីករាលដាលកូវីដ១៩។ នេះបើយោងតាមលិខិត របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម...
ថ្ងៃទី១៦ ខែមីនា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការទូត នៃប្រទេសចិន និងអាមេរិក បានជួបពិភាក្សាតាមទូរស័ព្ទ ។ លោក YangJiechi ប្រធានការិយាល័យ នៃគណៈកម្មការ កិច្ចការបរទេសមជ្ឈិមចិន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត ចំពោះលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ថា អ្នកនយោបាយមួយចំនួន របស់អាមេរិក បាននិយាយបង្កាច់បង្ខូច ជាបន្តបន្ទាប់...
សេអ៊ូល៖ រដ្ឋសភាជាតិកូរ៉េខាងត្បូង បានអនុម័តថវិកាបន្ថែម ចំនួន ១១,៧ ពាន់ពាន់លានវ៉ុន (៩,៤២ ពាន់លានដុល្លារ) ដើម្បីជួយទប់ទល់នឹងវីរុសឆ្លងកូរ៉ូណា និងកាត់បន្ថយការខាតបង់សេដ្ឋកិច្ច ពីការផ្ទុះឡើង នៃជំងឺរាតត្បាតមួយនេះ។ សេចក្តីព្រាងច្បាប់ថវិកាបន្ថែម បានឆ្លងកាត់ សម័យប្រជុំពេញអង្គសភា ដោយមានសមាជិកសភា ២២២ រូបក្នុងចំណោម ២២៥ នាក់បានបោះឆ្នោតគាំទ្រ ដោយម្នាក់បានបោះឆ្នោត ប្រឆាំងនឹងច្បាប់នេះ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថាខ្លួននឹងពន្យារ ពេលឆ្នាំសិក្សាថ្មី សម្រាប់រយៈពេលពីរ សប្តាហ៍ទៀត នៅពេលដែលខ្លួន ប្រយុទ្ធប្រឆាំង នឹងការឆ្លងកូវីដ-១៩ ដែលបានកើតឡើងនៅតាមព្រះវិហារ មន្ទីរពេទ្យ និងសូម្បីតែសាលារៀន ។ យោងតាមក្រសួងអប់រំ បានឱ្យដឹងថា ក្រោមវិធាននេះឆ្នាំសិក្សាថ្មីនៅថ្នាក់មតេយ្យ និងសាលាបឋមសិក្សា មធ្យមសិក្សា និងមធ្យមសិក្សាទូទាំងប្រទេសនឹងចាប់ផ្តើមនៅថ្ងៃទី០៦ ខែមេសា ៥ សប្តាហ៍ក្រោយ...
បរទេស៖ កងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅប្រទេសយេម៉ែន នៅថ្ងៃអង្គារនេះ បានកម្ទេចទូកផ្ទុកគ្រាប់ផ្ទុះពីរគ្រឿង ដែលដំណើរការ និងបញ្ជាពីចម្ងាយ ដោយក្រុមហូធី ជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ ចេញពីខេត្ត Hodeidah នេះបើតាមសេចក្តីរាយការណ៍មួយ របស់ទីភ្នាក់ងារសារព័ត៌មាន SPA។ តាមសេចក្តីរាយការណ៍ ទីភ្នាក់ងារសារព័ត៌មាន SPA បានដកស្រង់សម្តីមន្ត្រីនាំពាក្យ របស់កងកម្លំាងចម្រុះមួយរូបថា ទូកទាំងពីរគ្រឿងនោះ បានបង្កការគម្រាមកំហែង...
បរទេស ៖ ប្រទេសចិន នៅថ្ងៃអង្គារទី១៧ ខែមិនានេះ បានធ្វើសេចក្តីប្រកាស អំពាវនាវមួយចំៗ ទៅកាន់សហរដ្ឋអាមេរិកថា គួរតែបញ្ឈប់ទៅ នៃទណ្ឌកម្មទាំងឡាយ លើប្រទេសអ៊ីរ៉ង់ ខណៈដែលស្ថានភាពវាយប្រហារ ដោយកូរ៉ូណាក្នុងប្រទេសមជ្ឈឹមបូព៍ា មួយនេះកាន់តែអាក្រក់ ទៅហើយនោះ។ គួរបញ្ជាក់ថា មកដល់ពេលនេះ កូរ៉ូណាបានវាយប្រហារ ក្នុងប្រទេសអ៊ីរ៉ង់និង សម្លាប់មនុស្សកើនដល់៩៨៨នាក់ ហើយនិងករណីឆ្លង១៦០០០នាក់ គិតត្រឹមថ្ងៃអង្គារនេះ...