ជាការពិតណាស់ យើងធ្លាប់បានដឹងមកហើយថា ខេមហ្វូនតែងតែ បន្ថែមមុខងារពិសេសៗ ទៅលើទូរស័ព្ទរបស់ខ្លួន។ នាពេលកន្លងមកនេះ ខេមហ្វូន បានបញ្ចេញទូរស័ព្ទ ចុចប៊ូតុងថ្មីមួយ ដែលមានមុខងារចំបង វាស់កម្ដៅ និងមិនជ្រាបទឹក។ ខេមហ្វូនO7 ជាទូរស័ព្ទចុចប៊ូតុងជំនាន់ថ្មី ដែលអាចធ្វើជា ទូរស័ព្ទក៏បាន នឹងជាទែម៉ូម៉ែត្រក៏បាន ងាយស្រួល ក្នុងការវាស់កម្ដៅ មាន ខេមហ្វូនO7 គឺមានទែម៉ូម៉ែត្រនៅក្បែខ្លួន...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី១០ ខែមីនានេះ បានឲ្យដឹងថា ប្រទេសអូទ្រីសបានប្រកាសមួយ ក្នុងការហាមមិនឲ្យជនជាតិអ៊ីតាលី ធ្វើដំណើរចូលមកកាន់ប្រទេសរបស់ខ្លួនឡើយ លើកលែងតែពួកគេ មានលិខិតបញ្ជាក់វេជ្ជសាស្រ្ត ក្នុងគោលបំណង ដើម្បីបញ្ឈប់ការរីករាលដាល នៃមេរោគឆ្លងកូរ៉ូណា។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ីតាលី បានដាក់កម្រិត លើការធ្វើដំណើរទូទាំងប្រទេស។ ក្នុងនភផងដែរអធិការបតី លោក...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវ ដល់ភាគីពាក់ព័ន្ធ ត្រូវកាត់បន្ថយជាអតិបរមា ចំពោះអ្នករត់ការ ដើម្បីទទួលតំណែង នៅកន្លែងនីមួយៗ។ ក្នុងពិធី អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” នៅទីស្ដីការ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌បារាំងលោក Franck Riester បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះវីរុសកូវីដ១៩ ។ លោក Riester ដែលត្រូវបានគេនិយាយថា មានសុខភាពល្អ និងសម្រាកនៅផ្ទះ ដោយយោងទៅតាមរដ្ឋមន្រ្តី ក្រសួងសុខាភិបាល Olivier Veran លោក Riester គាត់ បានចំណាយពេលជាច្រើនថ្ងៃ កាលពីសប្តាហ៍មុន នៅឯសភា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បាននិយាយ នៅថ្ងៃអង្គារនេះថា ខ្លួនបានបង្កើនការប្រុង ប្រយ័ត្នក្នុងការប្រយុទ្ធ ដើម្បីបញ្ឈប់ការរីករាលដាល នៃវីរុសថ្មីនេះ ដោយមានការរីករាលដាលយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ នៅក្នុងទីក្រុងសេអ៊ូល ទោះបីជាល្បឿន នៃការឆ្លងថ្មីរាល់ថ្ងៃនៅតែបន្តធ្លាក់ចុះក៏ដោយ។ ករណីថ្មីចំនួន ១៣១ ដែលត្រូវបានរកឃើញកាលពីថ្ងៃច័ន្ទបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសមានដល់ ៧.៥១៣ នាក់នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KCDC) ។ ករណីបន្ថែមនៅថ្ងៃច័ន្ទ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបើកទ្វារឆ្ពោះ ទៅរកការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលនឹងអនុញ្ញាតឲ្យលោក ស្ថិតនៅក្នុងអំណាច រហូតដល់ឆ្នាំ២០៣៦ ប្រសិនបើលោកជ្រើសធ្វើបែបនោះ បើទោះជានិយាយថា លោកមានការយល់ច្រឡំ ស្តីពីការធ្វើវិសោធនកម្មច្បាប់ក៏ដោយ។ លោក ពូទីន ដែលកាលពីខែមករា បានបង្ហាញការរង្គោះរង្គើដ៏ធំ នៃផ្នែកនយោបាយ និងការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនោះ គឺត្រូវបានរដ្ឋធម្មនុញ្ញ តម្រូវឲ្យចុះចេញពីតំណែង នៅក្នុងឆ្នាំ២០២៤ ជាពេលដែលអាណត្តិបន្ទាប់ទីពីរ...
ភ្នំពេញ៖សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ដែលជាលទ្ធផលកិច្ចប្រជុំ បានអនុម័តបើកសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិកាលទី៦ នៅព្រឹក ថ្ងៃទី១៣ ខែមីនា ខាងមុខនេះ។ សម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ និងពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់...
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ ទូរគមនាគមន៍ចល័ត ឈានមុខគេ នៅកម្ពុជា បានប្រកាសជ័យលាភីឈ្នះរង្វាន់ ក្នុងកម្មវិធីប្រកួតប្រជែង ការផលិតវីដេអូ លើបណ្ដាញអ៊ីនធឺណិត នៅក្នុងឱកាសបិទបញ្ជប់ កម្មវិធីអក្ខរកម្ម ឌីជីថលរបស់ខ្លួន ក្រោមអធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង...
ភ្នំពេញ ៖ មន្ទីរសុខាភិបាល ខេត្តសៀមរាប ឱ្យដឹងថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិ ជប៉ុនមាន ផ្ទុកជំងឺកូវីដ-១៩ ត្រូវបានធ្វើតេ្តស ហើយបង្ហាញ ជាលទ្ធផលគឺអវិជ្ជមាន ។ បើយោងតាមការបញ្ជាក់ តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់មន្ទីរសុខាភិបាលខេត្ត សៀមរាប នៅ ថ្ងៃទី១១ ខែមីនាឆ្នាំ២០២០នេះ បញ្ជាក់ទៀតថា...
ក្រៅពីផ្តល់ដំណោះស្រាយ សេវាហិរញ្ញវត្ថុដែលផ្តល់នូវភាពរីកចម្រើន ប្រាសាក់ បានផ្តល់អគារនិងសម្ភារៈបរិក្ខារបណ្ណាល័យ ជូនដល់សិស្សានុសិស្ស ដើម្បីជាស្ពានក្នុងការបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត នៃអាជីពការងារ និងមុខរបររបស់ពួកគេ។ លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានឱ្យដឹងថា ប្រាសាក់ បានដាក់ចេញសកម្មភាពជាយុទ្ធសាស្រ្តលើការកសាងសមត្ថភាព សិស្សានុសិស្សនៅសាលារៀនតាមទីជនបទ ជាមួយក្រសួងអប់រំ យុវជន...