បរទេស៖ អ្នកស្រាវជ្រាវ ក្នុងប្រទេសថៃ នាពេលថ្មីៗនេះ បានរកឃើញគ្រោងឆ្អឹង ត្រីបាឡែន ដែលនៅរក្សារូបរាងដើម បានល្អស្ទើរតែទាំងស្រុង និងត្រូវគេជឿជាក់ថា មានអាយុកាល ចន្លោះពី៣.០០០ទៅ៥.០០០ឆ្នាំ នេះបើតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។ គ្រោងឆ្អឹងត្រីបាឡែន មានប្រវែង៣៩ហ្វីតនោះ គឺត្រូវបានគេរកឃើញ នៅលើតំបន់ចម្ងាយ ៧,៥ម៉ាយ ជិតទីក្រុងបាងកក...
ភ្នំពេញ:ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ វិច្ឆិកានេះ បានប្រកាសឱ្យដឹងថា រកឃើញអ្នកប៉ះពាល់ ០៥នាក់ទៀត មាន «វិជ្ជមានកូវីដ» ក្នុងនោះមានលោក ឆែម សាវុធ ត្រូវជាស្វាមី និង អ្នករស់នៅជាមួយ ០៤នាក់ទៀត ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុុជា បានថ្លែងថា សម្តេច ស ខេង លោក ប៊ិន ឈិន លោក កើត រិទ្ធ និងថ្នាក់ដឹកនាំមួយចំនួនទៀត ត្រូវធ្វើចត្តាឡីស័កដោយសារ ជាប់ពាក់ព័ន្ធប្រជុំជាមួយ លោក ឆែម សាវុធ ដែលជាប្រធាន នាយកដ្ឋានពន្ធនាគារ ហើយប្រពន្ធឆ្លងកូវីដ១៩។ សម្តេចបន្តថា ជាមួយគ្នានេះ សម្តេច ស ខេង ក៏បានធ្វើដំណើរ ទៅខេត្តមណ្ឌលគិរីផងដែរ ដូច្នេះក្រសួងសុខាភិបាល ក៏ត្រូវពិនិត្យស្រាវជ្រាវដែរ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងសារបន្ទាន់មួយ ដោយស្នើអោយប្រជាពលរដ្ឋកម្ពុជា កុំមានកាឆោឡោ ក្រោយរកឃើញករណី វិជ្ជមាន កូវីដ១៩ លើស្ត្រីម្នាក់បន្ទាប់ពីស្ត្រីរូបនេះ បានទៅកាន់ផ្សារទំនើប អ៉ីអន១ ។
ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងសារបន្ទាន់មួយ ចាត់ទុកករណីរកឃេីញ អ្នកឆ្លងជំងឺកូវីដ១៩ នៅថ្ងៃនេះជា «ការឆ្លងចូលសហគមន៍» (ភ្នំពេញ សៀមរាប បន្ទាយមានជ័យ និងមណ្ឌលគិរី)។
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងសុខាភិបាលបាន ថ្លែងនៅយប់ថ្ងៃ២៨ វិច្ឆិកា ករណីឆ្លងកូវីដលើស្ត្រីជាប្រពន្ធ អគ្គនាយកដ្ឋាន ពន្ធនាគារលោក ឆែម សាវុធ គឺជាការឆ្លងទ្រង់ទ្រាយធំ ដែលត្រូវស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ អ្នកឆ្លងកូវីដ១៩។ ខាងក្រសួងសុខាភិបាល ក៏បានត្រៀមបញ្ចេញ គ្រូពេទ្យដើម្បីចុះស្រាវជ្រាវ អ្នកពាក់ព័ន្ធ។ ក្រសួងក៏ស្នើសុំគោលការណ៍ ដើម្បីពិនិត្យលើមន្រ្តីផ្សេងទៀត ដែលបានមកចូលរួមប្រជុំ ជាមួយលោកឆែម សាវុធផងដែរ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី២៨ វិច្ឆិកា បានផ្តាំផ្ញើកុំឲ្យកូនចៅចេញទៅផ្សារ និងហាងទំនើបក្រោយ មានស្រ្តីម្នាក់ឆ្លងកូវីដ១៩ នៅផ្សារអ៊ីអនមួយ និងមានប្រពន្ធអគ្គនាយកដ្ឋានពន្ធនាគារឆ្លងផងដែរ។
យូអិន៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រម្សិលមិញនេះ បានអំពាវនាវឱ្យមានការអត់ធ្មត់ និងជៀសវាងការកើនឡើងកំដៅនៅតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់កំពូលលោក Mohsen Fakhrizadeh។ អ្នកនាំពាក្យរងអគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថា “យើងបានកត់សម្គាល់ឃើញរបាយការណ៍ ដែលថាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ម្នាក់ ត្រូវបានគេធ្វើឃាតនៅជិតទីក្រុងតេអេរ៉ង់ នៅថ្ងៃនេះ។ យើងទទូចឱ្យមានការអត់ធ្មត់ និងភាពចាំបាច់ ដើម្បីជៀសវាងរាល់សកម្មភាព ដែលអាចនាំឱ្យមានការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់” ។ នៅក្នុងលិខិតផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងលោក...
បរទេស៖អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ លោក Mohsen Fakhrizadeh ត្រូវបានគេធ្វើឃាតនៅជិតទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រម្សិលមិញនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ចំណែកទីភ្នាក់ងារសារព័ត៌មាន Tasmin News Agency បាននិយាយថា លោក Mohsen Fakhrizadeh បានស្លាប់បាត់បង់ជីវិត ក្រោយពីក្រុមវាយប្រហារប្រដាប់ដោយអាវុធ...
បរទេស៖នៅថ្ងៃសៅរ៍នេះ ភ្លាមៗក្រោយការឈ្នះទទួលបានការគំាទ្រពីសភាសម្រាប់កញ្ចប់ថវិកានៃរដ្ឋបាលរបស់លោកនោះ លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin បានមានប្រសាសន៍ថា ប្រទេសម៉ាឡេស៊ី នឹងប្រារព្ធធ្វើការបោះឆ្នោតជាតិ នៅពេលដែលការរាតត្បាតឆ្លងមេរោគកូរ៉ូណា បានកន្លងផុតទៅ។ នៅក្នុងសុន្ទរកថាមួយ ថ្លែងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំនៃបក្ស Bersatu របស់លោកនោះ លោក Muhyiddin បានមានប្រសាសន៍យ៉ាងដូច្នេះថា “តាមឆន្ទៈរបស់ព្រះ នៅពេលដែលជម្ងឺកូវីដ១៩កន្លងផុតទៅ យើងនឹងបា្ររព្ធធ្វើការបោះឆ្នោតជាតិ។ យើងនឹងធ្វើការប្រគល់អាណត្តិឲ្យប្រជាជន និងទុកវាឲ្យពួកគេធ្វើការជ្រើសរើស...