បរទេស៖ នៅថ្ងៃសុក្រនេះអ្នកជំនាញ ផ្នែកសុខភាពកំពូលម្នាក់របស់ប្រទេសចិនដែលបាននឹងកំពុង ធ្វើការសិក្សាបន្ថែមទៅលើសក្តានុពលនៃជំងឺរាតត្បាត ដ៏កាចសាហាវ និងចម្លែកកូរ៉ណាដែលជឿជាក់ថាពេលនេះអាចឆ្លងពីមនុស្ស ទៅមនុស្សបានយ៉ាងងាយ។ ថ្លែងទៅកាន់អ្នកកាសែត South China Morning Post លោក Zhong Nanshan ប្រធានក្រុមអ្នកជំនាញ ដែលត្រូវបានបញ្ជូនទៅដល់ទីក្រុងវូហានដោយ រដ្ឋាភិបាលក្រុងប៉េកាំង នោះបានបង្ហាញក្តីបារម្ភថាជំងឺនេះនឹងអាច ឆ្លងពីមនុស្សទៅមនុស្សបានកាន់តែច្រើនឡើងដោយលើកយក ឧទាហរណ៍ជាក់ស្តែងនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះថា ក្រុមអ្នកធ្វើការផ្នែកសេវា...
បរទេស៖ ជនជាតិចិនពីរនាក់ត្រូវបាន គេបញ្ជូនទៅមន្ទីរពេទ្យ Saigon កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសជំងឺរលាកសួត ដែលមានដើមកំណើតនៅទីក្រុង វូហាន ប្រទេសចិន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកតំណាងមន្ទីរពេទ្យជោរៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកលីឌីង អាយុ ៦៦ ឆ្នាំ...
បរទេស៖ សប្តាហ៍នេះសហរដ្ឋអាមេរិក បានប្រកាសអំពាវនាវដល់ប្រទេសចិន ឱ្យចូលរួមក្នុងកិច្ចពិភាក្សា អាវុធនុយក្លេអ៊ែរត្រីភាគីជាមួយទីក្រុងមូស្គូដោយហៅ ការសំងាត់របស់ទីក្រុងប៉េកាំង ជុំវិញការស្តុកទុកឃ្លាំងស្តុកទុកដែល ជាការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពយុទ្ធសាស្ត្រពិភពលោក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បាននិយាយកាលពីឆ្នាំមុនហើយថា លោកបានពិភាក្សាលើ កិច្ចព្រមព្រៀងថ្មីស្តីពីការកំណត់ន្ទិធសញ្ញាអាវុធនុយក្លេអ៊ែរ ជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីនហើយសង្ឃឹមថា នឹងបន្តពង្រីកបន្ត ទៅកាន់ប្រទេសចិនផងដែរហើយវាននឹងក្លាយទៅជា កិច្ចព្រមព្រៀងដ៏ធំមួយ រវាងមហាអំណាចបរមាណូកំពូលទាំងបី របស់ពិភពលោក។...
បរទេស៖ ប្រទេសបារាំងបានប្រកាស ពីករណីឆ្លងវីរុសកូរ៉ូណាវីរុស ដែលបានបញ្ជាក់ ជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីមានសេចក្តីថ្លែងការណ៍មួយពី រដ្ឋមន្រ្តីក្រសួងសុខាភិបាល របស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន INDEPENDENT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបារាំង លោកស្រី Agnes Buzyn បាននិយាយថា ករណីមួយនៃវីរុស ត្រូវបានបញ្ជាក់នៅទីក្រុង Bordeaux...
បរទេស៖ ប្រជាជនស៊ីរីរាប់ម៉ឺននាក់ តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានភៀសខ្លួនរត់ចោល ផ្ទះសម្បែងរបស់ពួកគេ និងធ្វើដំណើរឆ្ពោះទៅព្រំដែនតួកគី ក្រោយមានការវាយប្រហារជាច្រើនរបស់រដ្ឋាភិបាល នៅក្នុងខេត្ត Idlib។ ក្រុមសម្របសម្រួលឆ្លើយតបស៊ីរី បាននិយាយថា ជនស៊ីវិលបានបោះបង់ចោលផ្ទះសម្បែង ក្នុងរយៈពេលពីរថ្ងៃនាសប្ដាហ៍នេះ ដើម្បីរត់គេចពីតំបន់ដែលគេចាត់ទុកថា ជាតំបន់គ្មានភាពតានតឹង នៅក្នុងប្រទេសស៊ីរី ហើយលោក Mohammad Hallaj ជានាយកនៃក្រុមសម្របសម្រួលឆ្លើយតបស៊ីរីនេះ បានមានប្រសាសន៍ថា...
សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាឆាប់ពេកហើយក្នុងការ ប្រកាសពីការផ្ទុះឡើងនៃវីរុសឆ្លងរលាកសួត នៅប្រទេសចិន ក្នុងគ្រាអាសន្នផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភអន្តរជាតិ (PHEIC) ខណៈការព្រមានថា ចំនួនករណីអាចនឹងកើនឡើងច្រើន ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៣ខែមករានេះបានឲ្យដឹងថា មនុស្សម្នាក់បានបាត់បង់ជីវិតនិង៧នាក់ផ្សេងទៀត រួមទាំងក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ផងបានទទួលរងរបួសនៅក្នុង ឧប្បត្តិហេតុបាញ់ប្រហារ មួយនៅកណ្តាលទីក្រុង Seattle រដ្ឋ Washington ។ យោងតាមការប្រកាស របស់នាយកដ្ឋានប៉ូលីសនៃ ទីក្រុងSeattle ដែលមានការជឿជាក់ថា ជនសង្ស័យជាច្រើននាក់ បានរត់គេចខ្លួនពីកន្លែងកើតហេតុហើយ ក្នុងនោះគេបានដឹងថា មនុស្សស្រីម្នាក់ដែលមានអាយុប្រហែលជា ៤០ឬ៥០ឆ្នាំ...
បរទេស៖ អ្នកការទូតជាន់ខ្ពស់អាមេរិកម្នាក់ បានផ្តោតទៅលើលោក Esmail Ghaani ដែលបានទទួលតំណែង ក្រោយការសម្លាប់ឧត្ដមសេនីយ៍ Soleimani ដោយគំរាមថា ប្រមុខថ្មីនៃក្រុមវរជនអ៊ីរ៉ង់រូបនេះ អាចនឹងត្រូវបញ្ចប់ដូចមេបញ្ជាការ Soleimani ដែរ ប្រសិនបើគាត់សម្លាប់ ជនជាតិអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតា មការលើកឡើងរបស់លោក...
ភ្នំពេញ៖ គូស្វាមីភរិយាថ្មីចំនួន ១១០គូ ដែលមានសំណាង ឈ្នះបានរង្វាន់ម៉ូតូ Zoomer X និង ចិញ្ចៀនពេជ្រពីការចាប់ឆ្នោត រង្វាន់អាពាហ៍ពិពាហ៍ស្រាបៀរ កម្ពុជា រដូវកាលទី ១ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅស្ថានីយ៍ទូរទស្សន៍ថោន កម្មវិធីប្រដាល់ Mas Fight បានទទួលរង្វាន់ របស់ពួកគេហើយ កាលពីរសៀលថ្ងៃទី២៣ មករានេះ...