អត្ថបទ

គូស្វាមីភរិយាថ្មី ១១០គូ ទទួលបាន រង្វាន់ម៉ូតូ Zoomer X និង ចិញ្ចៀនពេជ្រ របស់ពួកគេហើយ ពីស្រាបៀរកម្ពុជា កាលពីរសៀលថ្ងៃទី ២៣នេះ

ភ្នំពេញ៖ គូស្វាមីភរិយាថ្មីចំនួន ១១០គូ ដែលមានសំណាង ឈ្នះបានរង្វាន់ម៉ូតូ Zoomer X និង ចិញ្ចៀនពេជ្រពីការចាប់ឆ្នោត រង្វាន់អាពាហ៍ពិពាហ៍ស្រាបៀរ កម្ពុជា រដូវកាលទី ១ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅស្ថានីយ៍ទូរទស្សន៍ថោន កម្មវិធីប្រដាល់ Mas Fight បានទទួលរង្វាន់ របស់ពួកគេហើយ កាលពីរសៀលថ្ងៃទី២៣ មករានេះ នៅឯការិយាល័យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

គូស្វាមីខាងលើ មានមកពីរាជធានីភ្នំពេញ៤គូ ខេត្តកំពង់ចាម១៨ គូ ស្វាយរៀង១៥គូ ត្បូងឃ្មុំ៧គូ បាត់ដំបង ៣គូ ក្រចេះ៥គូ ព្រះវិហារ៣គូ កំពង់ឆ្នាំង៧គូ កោះកុង ៤គូ ព្រៃវែង ២គូ បន្ទាយមានជ័យ ៧ គូ ព្រះសីហនុ ៣គូ ពោធ៌សាត់ ១២ គូ និងខេត្តឧត្តមានជ័យ ២គូផងដែរ។

លោក ផល សំភុត មកពីខេត្តពោធ៌សាត់ ដែលទើបរៀបការហើយ កាលពីខែវិច្ឆិកាកន្លងទៅ បានបង្ហាញអារម្មណ៍រីករាយ ជាមួយរង្វាន់នេះថា « ខ្ញុំមិននឹកស្មានថាខ្លួនឯង រៀបការហើយ មានសំណាងធំអីចឹងសោះ កាដូម៉ូតូ Zoomer x នេះពិតជាចំណងដៃ ដ៏ពិសេសមែនទែន សម្រាប់គ្រួសារខ្ញុំ ព្រោះប្រពន្ធខ្ញុំ កំពុងចង់បានម៉ូតូមួយ ជិះហ្នឹងគេ ឥឡូវដល់តែត្រូវរង្វាន់ម៉ូតូ ចំពេលតែម្តង»។

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួម អបអរសាទរ និង ជូនពរ ដល់គូស្វាមីភរិយាថ្មីទាំងអស់គ្នា អោយក្តីស្រលាញ់របស់ពួកគេ ចំពោះគ្នាទៅវិញទៅមក បាននាំមកនូវភាពរីករាយ និង សុភមង្គល ក្នុងគ្រួសារថ្មីថ្មោងនេះផងដែរ។

លោកស្រីបញ្ជាក់ទៀតថា “ការចាប់រង្វាន់នឹងធ្វើឡើង ចំនួន៣លើកបន្តទៀត ដែលរង្វាន់កាន់ តែពិសេសនោះគឺ ជីប ម៉ុងផាកលែន ខុនដូ ១យូនីតតែម្តងសម្រាប់ ការចាប់ឆ្នោតសរុប លើកចុងក្រោយ ដូច្នេះសម្រាប់គូស្នេហ៍ ដែលមានបំណង រៀបមង្គលការ ក្នុងពេលឆាប់ៗនេះ សូមជ្រើសរើសស្រាបៀរ កម្ពុជា កំប៉ុងចំនួន ២៥កេស ឡើងទៅ លោកអ្នកនឹងទទួលបានការថែម ជូន៣កេសបន្ថែម សៀវភៅកត់ចំណងដៃ ២ក្បាល និង បណ្ណផ្សងសំណាងមួយសន្លឹក ផងដែរ ហើយការចាប់ឆ្នោត បន្ទាប់នឹងធ្វើឡើង ក្នុងរយៈពេល២ខែបន្ទាប់”៕

To Top