តូក្យូ៖ ក្រុមហ៊ុនពាណិជ្ជកម្មធំៗ របស់ជប៉ុន Mitsui & Co បានសហការជាមួយក្រុមហ៊ុនប្រេងដែលគាំទ្រដោយរដ្ឋថៃ PTT សាធារណៈដើម្បីចាប់ផ្តើម ដំណើរការរួមគ្នាសម្រាប់ បច្ចេកវិទ្យាស៊ើបការណ៍សម្ងាត់ និងបច្ចេកវិទ្យារ៉ូបូតស្របតាម គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើការច្នៃប្រឌិត។ យោងតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ក្រុមហ៊ុន Mitsui & Co និងក្រុមហ៊ុន PTT...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានប្រកាសទៅលើឆាកពិភពលោកថា ខ្លួននឹងមិនប្រកាន់ខ្ជាប់នូវការផ្អាករបស់ខ្លួនលើការ សាកល្បងនុយក្លេអ៊ែរ និងមីស៊ីលឡើយ ដោយលើកឡើងពីទណ្ឌកម្ម “ ឃោរឃៅ និងអមនុស្សធម៌” ដែលដឹកនាំដោយសហរដ្ឋអាមេរិក លើរបបរបស់ខ្លួន។ លោក យូ យ៉ុងជុល ទីប្រឹក្សានៃបេសកកម្មកូរ៉េខាងជើង ប្រចាំនៅអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានលេីកឡេីងថា “យើងបានរកឃើញថា គ្មានហេតុផលណាមួយ ត្រូវបានចងជាឯកតោភាគីតទៅទៀតទេ...
ភ្នំពេញ៖ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ទើបតែងតាំងថ្មី ប្រចាំកម្ពុជាបានបង្ហាញឆន្ទៈ អំពីការជួយជំរុញឲ្យពាណិជ្ជករ និងវិនិយោគិនអាល្លឺម៉ង់ ងាកមកចាប់អារម្មណ៍លើ សក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍកម្ពុជា។ ក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោក Christian...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នេះបាននាំយកផ្លែស្វាយកែវរមៀតទុំ និងជាប្រភេទស្វាយសម្រាប់ នាំចេញទៅក្រៅប្រទេស ដែលដាំដុះនៅក្នុងចំការ របស់លោកដោយផ្ទាល់ មកបង្ហាញនិងជូនលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សម្រាប់ទទួលទានក្នុងឱកាស បុណ្យចូលឆ្នាំចិនផងដែរ។ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ និងបងប្អូន នាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក លោកវរសេនីយ៍ឯក ខាន់ ច័ន្ទដារ៉ា នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែល មានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត...
តូក្យូ៖ នៅថ្ងៃពុធនេះរដ្ឋាភិបាលជប៉ុន បានរក្សាការវាយតំលៃរបស់ខ្លួន ចំពោះសេដ្ឋកិច្ចជប៉ុន បន្ទាប់ពីបានទម្លាក់អត្រា ការប្រាក់កាលពីមួយខែមុន ប៉ុន្តែបានកាត់បន្ថយទស្សនៈ របស់ខ្លួនលើការវិនិយោគអាជីវកម្ម ចំពេលការនាំចេញធ្លាក់ចុះ ។ ខុទ្ទកាល័យគណៈរដ្ឋមន្រ្តី បានបង្កើនការវាយតម្លៃរបស់ខ្លួន លើសេដ្ឋកិច្ចចិនដោយកត់សំគាល់ សញ្ញាខ្លះនៃភាពប្រសើរឡើង នៅក្នុងសន្ទស្សន៍អារម្មណ៍ អាជីវកម្មរបស់ចិន បន្ទាប់ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទី១ រវាងសហរដ្ឋអាមេរិកនិងចិន។ ការិយាល័យគណៈរដ្ឋមន្រ្តី បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំខែសម្រាប់ខែមករាថា...
ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ បានមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយ នៅព្រឹកថ្ងៃទី២៣ ខែមករា នេះ ដើម្បីបន្តសវនាការសំណុំរឿង ពាក់ព័ន្ធការចោទប្រកាន់អំពីបទ “ក្បត់ជាតិ” ឃុបឃិតជាមួយជនបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយគ្នានេះ គេសង្កេតឃើញថា មានកងកម្លាំងចម្រុះបាន ដាក់ពង្រាយជាធម្មតា មុខសាលាដំបូងរាជធានីភ្នំពេញ...
តេហរ៉ង់៖ នៅថ្ងៃពុធ ទី២២ ខែមករា ខ្មាន់កាំភ្លើងពាក់ម៉ាស់ បានធ្វើការស្ទាក់បាញ់ ប្រហារសម្លាប់បានមេបញ្ជាការ មូលដ្ឋាននៃកងកម្លាំងសន្តិសុខប៉ារា នៅភាគនិរតី នៃប្រទេសអ៊ីរ៉ង់ម្នាក់ ដែលបុរសរូបនេះក៏ជាសហការី ដ៏ជិតស្និទ្ធផងដែរនៃ ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ ដែលត្រូវបានសម្លាប់ក្នុងការ វាយប្រហារដោយយន្តហោះ គ្មានមនុស្សបើករបស់អាមេរិក នៅទីក្រុងបា ដាតកាលពីដើមខែ។ មេបញ្ជាការរូបនេះ ត្រូវបានគេស្គាល់ឈ្មោះ Abdolhossein Mojaddami...
ភ្នំពេញ៖ ក្រោមគំនិតផ្តួចផ្ដើម របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ ខណ្ឌសែន សុខ និងខណ្ឌពោធិ៍សែនជ័យថែមទៀតផង ។ សូមរំលឹកថា ការដ្ឋានបុកស៊ីផាយស្ថាបនាប្រឡាយស្ទឹងមានជ័យ បានអនុវត្តតាំងពីដើមឆ្នាំ២០១៩ កន្លងមកហើយគិតមកដល់ចុងខែមករានេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចការងារ...
តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបាន ឲ្យដឹង នៅថ្ងៃពុធនេះថាក្រុមហ៊ុនតូយ៉ូតា និងក្រុមហ៊ុនហុងដា នឹងប្រមូលយានយន្តជាង ៦ លានគ្រឿងនៅទូទាំងពិភពលោក ដោយសារតែ បញ្ហានៅក្នុងពោងសុវត្ថិភាព ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដំណើរ។ ក្រុមហ៊ុនតូយ៉ូតា បានឲ្យដឹងថា ការប្រមូលរបស់ ខ្លួនទាក់ទងនឹងពោងខ្យល់ផលិត ដោយក្រុមហ៊ុន ផលិតគ្រឿងបន្លាស់អាមេរិក ZF Friedrichshafen AG ប៉ះពាល់ដល់យានយន្តសរុបចំនួន...