ចាប់ផ្តើមដំណើរការសាងសង់ និងដាក់លក់ នូវគម្រោងទី១ បុរីអូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ អ្វីដែលក្រុមហ៊ុន ផ្តោតសំខាន់បំផុត និងធានាចំពោះអតិថិជនរបស់ខ្លួននោះ គឺគុណភាព ដែលឆ្លុះបញ្ចាំងពី គុណធម៌ មិនកេងបន្លំ និងចង់ចំណេញ ដោយមិនខ្វល់ពីសុវត្ថិភាព របស់អតិថិជននោះទេ នេះជាការលើកឡើងរបស់លោក គឹម សួរ អ្នកតំណាងក្រុមហ៊ុនសាងសង់ បុរី អូរ៉ូរ៉ា...
ពោធិ៍សាត់ ៖ ជនសង្ស័យជាគ្រូពេទ្យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន កាលពីវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០ ពីបទមនុស្សឃាត ដោយអចេតនា។ បើតាមរបាយការណ៍ របស់នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ បានអោយដឹងថា នៅវេលាម៉ោង៣៖៣០នាទីល្ងាចថ្ងៃទី ១៤ ខែ មករា...
សេអ៊ូល៖ ក្រសួងការបរទេស បាន្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ភាពខុសគ្នានៅតែមាន រវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកលើវិធី ដើម្បីចែករំលែកថ្លៃ ដើមសម្រាប់ការឈរជើង របស់កងទ័ពអាមេរិក នៅក្នុងប្រទេសកូរ៉េ បន្ទាប់ពីបញ្ចប់ការចរចារចុងក្រោយ នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ ក្រុមទាំងពីរដឹកនាំដោយជុង អ៊ុនបូ នៅខាងកូរ៉េខាងត្បូង និងជេម ឌឺហត នៅខាងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាលើកទី ៦ របស់ពួកគេនៅថ្ងៃអង្គារ និងថ្ងៃពុធ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃពុធថា លោកចាត់ទុកកិច្ចពិភាក្សា នុយក្លេអ៊ែរជាថ្មីម្តងទៀត ជាមួយកូរ៉េខាងជើង ថាជាល្បែងអុកដ៏ស្រស់ស្អាត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ លោក ត្រាំ បានធ្វើការកត់សម្គាល់នៅក្នុងពិធី ចុះហត្ថលេខានៅសេតវិមាន សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដំណាក់កាលរវាងសហរដ្ឋអាមេរិកនិងចិន ដោយផ្តល់កិត្តិយសដល់ទីក្រុងប៉េកាំងសម្រាប់ “ជួយយើងជាមួយកូរ៉េខាងជើង” ។ លោកបានបញ្ជាក់ដោយ...
ភ្នំពេញ៖ តំណាងកម្មករ និយោជិត សហជីព និយោជក សមាគមនិយោជក ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ តំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអ្នកជំនាញ របស់អង្គការអន្តរជាតិ ខាងការងារ (ILO)សរុប ៨៥រូប បានមកជួបជុំគ្នា ពិនិត្យ និងពិភាក្សា ផ្តល់យោបល់ ជាធាតុចូលប្រកប ដោយគុណប្រយោជន៍ លើការធ្វើវិសោធនកម្មច្បាប់...
បរទេស ៖ ទូរទស្សន៍CNNចេញផ្សាយនៅថ្ងៃពុធទី១៥ ខែមករានេះ បានសរសេរថា យ៉ាងហោចណាស់ មានមនុស្សកើនដល់ ៧៧ នាក់ហើយ ដែលបានបាត់បង់ជីវិនិង ៩៤ នាក់ផ្សេងទៀត បានទទួលរងរបួស នៅភាគឥសាននៃប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានហេតុការណ៍ បាក់ផ្ទាំងទឹកកក និងថែមទាំងបានបណ្តាល ឲ្យផ្ទះជាច្រើនខ្នងកប់ផងដែរ។ យោងតាមអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ការបាត់ផ្ទាំងទឹកកកលើកនេះ គឺបណ្តាលមកពីការធ្លាក់ព្រិលខ្លាំង...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជាលោក W. Patrick Murphy ក្រៅពីកោតសរសើរ ចំពោះការអភិវឌ្ឍ និងរីកចម្រើន របស់ខេត្តព្រះសីហនុ ដោយបានផ្តល់ឱកាស សេដ្ឋកិច្ចច្រើនហើយ ក៏ថា ខេត្តនេះមានបញ្ហា ប្រឈមធ្ងន់ធ្ងរផងដែរ ។ នេះបើតាមការចុះផ្សាយ របស់ទូតអាមេរិក។ ក្នុងឱកាសទស្សនា នៅទីក្រុងព្រះសីហនុ...
ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងនាពេលថ្មីៗនេះថា ត្រឹមខែធ្នូ ឆ្នាំ២០១៩ ស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញ មានរថយន្តចំនួន ៥០៨ ១៤៣ គ្រឿង និងទោចក្រយានយន្តចំនួន ១ ៩៦៦ ៣២២គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ នៅមន្ទីរសាធារណការ រាជធានីភ្នំពេញ ។...
ភ្នំពេញ៖ តុលាការបានបន្តសវនាការសំណុំរឿង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ទន្ទឹមនឹងកងកម្លាំងចម្រុះ បានដាក់ពង្រាយជាធម្មតាដូចសវនាការថ្ងៃទី១ ដែរ ។ បាតុភាពទូទៅថ្ងៃទី១ នៃសវនាការរឿងក្តីនេះ ឃើញថា មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ ពោលគឺ ដំណើរការនីតិវិធី ដើរដោយរលូន គ្មានការរារាំង ឬរាំងស្ទះអ្វីឡើយ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុក ប្រទេសជប៉ុនកំពុងតែធ្វើដំណើរឆ្ពោះទៅរកការដាក់បម្រាម លើការនាំចូលកូនដ្រូនចិន។ កាសែតជប៉ុន Asahi Shimbun បានរាយការណ៍នៅថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្ស៊ូ អាបេ កំពុងតែធ្វើដំណើរ ឆ្ពោះទៅរកការគាំទ្រ ចំពោះការអភិវឌ្ឍកូនដ្រូន នៅក្នុងចំណោមក្រុមហ៊ុនក្នុងប្រទេស ស្របពេលជាមួយការដកក្រុមហ៊ុនផលិតកូនដ្រូនចិន...