ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រៀបធៀបកិច្ចចរចា ជាមួយកូរ៉េខាងជើង ទៅនឹងការលេងអុក

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃពុធថា លោកចាត់ទុកកិច្ចពិភាក្សា នុយក្លេអ៊ែរជាថ្មីម្តងទៀត ជាមួយកូរ៉េខាងជើង ថាជាល្បែងអុកដ៏ស្រស់ស្អាត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

លោក ត្រាំ បានធ្វើការកត់សម្គាល់នៅក្នុងពិធី ចុះហត្ថលេខានៅសេតវិមាន សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដំណាក់កាលរវាងសហរដ្ឋអាមេរិកនិងចិន ដោយផ្តល់កិត្តិយសដល់ទីក្រុងប៉េកាំងសម្រាប់ “ជួយយើងជាមួយកូរ៉េខាងជើង” ។

លោកបានបញ្ជាក់ដោយ សំដៅទៅមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីចិន លោកស៊ី ជីនពីង ថា “ប្រទេសចិន កំពុងជួយយេីងនូវអ្វីៗជាច្រើនដែលពួកគេអាចជួយយើង ដែលអ្នកមិនបានឃើញនៅក្នុងកិច្ចព្រមព្រៀង ប៉ុន្តែពួកគេបានជួយយ៉ាងខ្លាំងជាមួយ នឹងការគោរពចំពោះលោកគីម ជុងអ៊ុន ដែលមានការគោរពយ៉ាងជ្រាលជ្រៅ៕

ដោយ ឈូក បូរ៉ា

To Top