ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកំណត់យកថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំដើម្បីជួប ជាមួយអ្នកសារព័ត៌មាន ខណៈឆ្នាំកន្លងមក បានជួបគ្នារៀងរាល់ខែមករា ដើមឆ្នាំ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ពេលសម្តេចបញ្ចប់ជីវិតនយោបាយ នឹងធ្វើជាសាស្ត្រាចារ្យ ផ្នែកសារព័ត៌មាន នៅកម្ពុជា៕
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ក្នុងជំនួបជាមួយ អ្នកសារព័ត៌មានជាលើកទី៤ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០បានប្រកាសដាក់ចេញច្បាប់ ទទួលសិទ្ធិព័ត៌មាននឹងលេចចេញជា រូបរាងនៅឆ្នាំ២០២០នេះ ព្រោះច្បាប់បានអូសបន្លាយ៧ឆ្នាំហើយ៕
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន ឲ្យបណ្តារដ្ឋមន្រ្តីនិងអ្នកនាំពាក្យព្រមទាំងអភិបាល ខេត្តចេញមកបកស្រាយនូវបញ្ហា ដែលពាក់ព័ន្ធជាមួយវិស័យដែលខ្លួនកាន់កាប់ ។ ក្នុងនោះសម្តេចកោត សរសើរលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនដែលបកស្រាយអំពី ករណីស្លាកលេខយានយន្តក្រោយ មានការរិះគន់៕
ភ្នំពេញ៖ ដោយសារឃើញភាព រញ៉េរញ៉ៃ របស់អ្នកសារព័ត៌មាន អនឡាញ គ្មានវិជ្ជាជីវៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញពាក្យស្លោក “អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។ ការដាក់ចេញនេះ ដើម្បីដាស់តឿនពួកគេ កុំបង្កបញ្ហាអសកម្មនានា ដោយការជេរប្រមាថជាដើម។ សម្តេចតេជោបានថ្លែងថា សម្តេចអន់ចិត្តចំពោះអ្នកព័ត៌មានអនឡាញ តាមហ្វេសប៊ុកមួយចំនួន ដែលធ្វើជាចាហ្វាយ...
ភ្នំពេញ ៖ ឆ្លើយតបទៅបុគ្គលមួយចំនួន ដោយសារ ដាស់តឿនយ៉ាងធ្ងន់ៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង របស់សម្តេច ឡើងកាន់តំណែងបានលុះត្រា តែឆ្លងកាត់ការបោះជាមុនសិន មិនអាចធ្វើតាមការផ្ទេរ អំណាចពីឪពុកទៅកូនបានទេ។ ក្នុងឱកាសសម្តេចតេជោ អញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន...
ភ្នំពេញ ៖ នេះជាការលើកទី៤ហើយ ក្នុងជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយក្រុមអ្នកសារព័ត៌មាន មកពីគ្រប់ស្ថាប័នចម្រុះ នៅទូទាំងប្រទេសជាង៥ពាន់នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ។ ការជួបលើកទី៤ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេច ចំពោះបងប្អូនអ្នកសារព័ត៌មាន ។ ហើយនេះ...
សេអ៊ូល៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែមករានេះ បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានធ្វើការប្រកាសបង្ហាញ អំពីភាពសុទិដ្ឋិនិយមរបស់លោក ចំពោះទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ទោះបីជាកិច្ចពិភាក្សា ដែលកំពុងជាប់គាំងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នាំមកនូវការលំបាក ដល់ទំនាក់ទំនងអន្តរកូរ៉េក៏ដោយ។ លោកមូនបានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទកាសែត តាមទូរទស្សន៍មួយនៅឯវិមានប្រធានាធិបតី ដោយបន្ថែមថា...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថាប្រទេសចិន លែងជា “ អ្នករៀបចំរូបិយវត្ថុ” ទៀតហើយ ដោយដកចេញនូវការរចនា ដែលបានដាក់ចេញតាំងពីខែសីហា ឆ្នាំមុន នៅពេលដែលប្រទេសទាំងពីរ កាន់តែខិតជិតឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីនាំបទឈប់បាញ់ជាបណ្តោះអាសន្ន ទៅនឹងសង្គ្រាមពន្ធគយទ្វេភាគី។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំទៅសភា ស្តីពីគោលនយោបាយ ប្តូរប្រាក់បរទេសនាយកដ្ឋាននេះ បានសន្និដ្ឋានថា ប្រទេសចិន នៅតែស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្ម ចំនួន...
ការ៉ាកាស៖ ប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក Luis Parra កាលពីថ្ងៃច័ន្ទបានថ្កោលទោស ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងសមាជិកក្រុមប្រឹក្សាភិបាល នៃស្ថាប័ននីតិប្បញ្ញត្តិ ដែលបានជាប់ឆ្នោតថ្មីរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គមធ្វីតទ័រ បានឲ្យដឹងថា“ យើងច្រានចោលយ៉ាងស្វាហាប់ និងទណ្ឌកម្មប្រឆាំងនឹងអ្នកតំណាងរាស្ត្រ នៃសាធារណរដ្ឋ Bolivarian នៃប្រទេសវេណេស៊ុយអេឡា ដែលតំណាងឱ្យប្រជាជនទាំងមូល” ។ លោកបានបញ្ជាក់បន្ថែមថា“ មិនអាចទទួលយកបានទេ...