បរទេស៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសម៉ារ៉ុក បានប្រកាសបញ្ជាក់ថា ខ្លួនបានធ្វើការបញ្ជាទិញវ៉ាក់សាំង ប្រមាណជា ៦៥លានដូស រួចទៅហើយពីក្រុមហ៊ុនចិន Sinopharm និងក្រុមហ៊ុនអង់គ្លេស AstraZeneca ខណៈដែលព្រះរាជាណាចក្រ អាហ្វ្រិកខាងជើងមួយនេះគឺ ត្រៀមនឹងធ្វើយ៉ាងណាអាច ចាក់វ៉ាក់សាំងទៅលើពលរដ្ឋរបស់ខ្លួនឲ្យបាន ៨០ភាគរយក្នុងពេលខាងមុខ។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល Khalid Ait Taleb បានបញ្ជាក់អំពីតួលេខនេះនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ទោះបីជាស្ថានភាពកូវីដ១៩ នៅបន្តការវាយប្រហារខ្លាំងយ៉ាងណាក្តី ប៉ុន្តែគេជឿជាក់ថាទំនាក់ទំនងពាណិជ្ជកម្មរាងអាស៊ាន និងទីក្រុងសៀងហៃនៅតែមាន ដំណើរការល្អខ្លាំងជាធម្មតា។ តួលេខដែលត្រូវបានបង្ហាញ ដោយគយរបស់សៀងហៃ បានបញ្ជាក់ថា ការនាំចូលទំនិញរបស់សៀងហៃមានទៅដល់ ៥១,៩ពាន់លានដុល្លារ ពីសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍សម្រាប់ពេល ១១ខែ ឆ្នាំ២០២០ពោលគឺកើនឡើងប្រមាណជា ៦,១ភាគរយពីឆ្នាំទៅ ។ ដោយឡែកតួលេខ ក៏បានបង្ហាញដែរថា ទំហំនាំចូលអាស៊ានពីភាគីសៀងហៃវិញ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ករណីនៃវិរុសកូវីដ ពូជក្លាយ ដែលដំបូងឡើយត្រូវបាន រកឃើញដំបូង នៅក្នុងប្រទេសអង់គ្លេស ពេលនេះកំពុងបានរីករាលដាល ទៅដល់ប្រទេសជាច្រើនទៀត ក្នុងតំបន់អ៊ឺរ៉ុបហើយ បូករួមទាំង កាណាដា និងជប៉ុន ផងដែរ។ ប្រភពដដែល បានសរសេរទៀត ថាការឆ្លងនៅក្នុង ប្រទេសអេស្បាញ ស៊្វីសន ស៊ុយអែត និងបារាំង ក៏ត្រូវបានគេដឹងទៀតថាជាមនុស្ស ដែលបានធ្វើដំណើរ មកពីអង់គ្លេសផង ប៉ុន្តែករណី ដ៏ចម្លែកមួយនៅក្នុង ប្រទេសកាណាដាទៅលើ បុរសប្តីប្រពន្ធ២នាក់គឺនៅមិនទាន់ អាចរកប្រភពឃើញ នៅឡើយ។ ជាការឆ្លើយតបចំពោះ ករណីកូវីដពូជថ្មីនេះ ផងដែរប្រទេសជប៉ុនឯណោះវិញក៏បាន ប្រកាសដាក់បម្រាម មិនឲ្យមានជនបរទេសស្ទើរតែ គ្រប់ប្រទេស ធ្វើដំណើរចូលប្រទេស របស់ខ្លួន ចាប់ពីថ្ងៃចន្ទនេះតទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ នៅវេលាម៉ោង ៩:០០នាទីព្រឹកថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធនឹងការបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងចំណុចសំខាន់ៗផ្សេងទៀត ពីក្រុងតាខ្មៅខេត្តកណ្តាល ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨...
បរទេស៖ ប្រទេសស្លូវ៉ាគី បានចាប់ផ្តើមចាក់ថ្នាំ បង្កាជម្ងឺកូវីដ១៩ឲ្យប្រជាជនខ្លួន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ស្របពេលដែលប្រទេសនេះ បានចូលរួមក្នុងដំណើរ ជំរុញរួមគ្នារបស់សហភាពអឺរ៉ុប ប្រឆាំងនឹងការរាតត្បាត ឆ្លងជម្ងឺពិភពលោក។ លោក Vladimir Krcmery ជាសមាជិកមួយរូប នៃគណៈកម្មាធិការជម្ងឺឆ្លង របស់រដ្ឋាភិបាល តាមសេចក្តីរាយការណ៍ គឺជាបុគ្គលដំបូងគេបង្អស់ ក្នុងប្រទេស ដែលបានទទួលចាក់ថ្នាំវ៉ាក់សាំងផលិត ដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BionTech។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ប្រទេសហុងគ្រី ក៏បានចាប់ផ្តើមចាប់ថ្នាំវ៉ាក់សាំងឲ្យប្រជាជនខ្លួនដែរ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ មានរយៈពេលមួយថ្ងៃ មុនការចេញថ្នាំវ៉ាក់សាំង នៅក្នុងប្រទេស ដទៃមួយចំនួនទៀត ដែលរួមមានទាំងប្រទេសបារាំង អាល្លឺម៉ង់និង អេស្ប៉ាញ៕
ភ្នំពេញ៖ក្រសួងសុខាភិបាល បានបញ្ជាក់ថា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយ ចំនួន៤នាក់ និងរកមិនឃើញអ្នកឆ្លង ជំងឺកូវីដ១៩នោះទេ។ យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា បានព្យាបាលអ្នកឆ្លងជំងឺ កូវីដ១៩ជាសះស្បើយ ចំនួន៤នាក់ ក្នុងនោះ១នាក់ បានជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍និង៣នាក់ជាអ្នកដំណើរ មកពីក្រៅប្រទេស។ ក្រសួងបានឲ្យដឹងថា អ្នកដែលជាសះស្បើយ ពាក់ព័ន្ធនឹព្រឹត្តិការណ៍សហគមន៍ ជាបុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកេងកង រាជធានីភ្នំពេញបានទៅហាង Zendoសាខាបឹងកេងកង កាលពីថ្ងៃទី២៧ធ្នូឆ្នា២០២០ត្រូវបានព្យាបាលជាសះស្បើយដោយ ទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ចំណែក ករណីជាសះស្បើយចំនួន០៣នាក់ ជាអ្នកដំណើរចូលមកកម្ពុជាដែលមិនមានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមាន៖ ១.បុរសជនជាតិ ហ្សកដានី អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នក ដំណើរមកពីប្រទេសហ្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ត្រូវ បានព្យាបាល ជាសះស្បើយដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យ ចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន រាជធានីភ្នំពេញ។ ២.ស្ត្រីជនជាតិជប៉ុនអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពី ប្រទេសជប៉ុនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជា សះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសក្ខវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត រាជធានីភ្នំពេញ។ ៣.ស្ត្រីជនជាតិខ្មែរ-អាមេរិកកាំង អាយុ ៥៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើ ដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសចិន (តៃវ៉ាន់ ) មកដល់កម្ពុជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ ជាមួយគ្នានោះដែរ លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើវិភាគវត្ថុសំណាកដែលទទួលបានចំនួន ៨សំណាក គឺមាន លទ្ធផល អវិជ្ជមានវីរុសកវីដ-១៩ ទាំងអស់។ សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០មកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០មានចំនួន ៤១នាក់ (ស្រី ១៩នាក់ និងប្រុស ២២នាក់) ដែលនៅក្នុងចំនួននេះ មានអ្នកជាសះស្បើយ សរុបចំនួន ៣៨នាក់ (ស្រី ១៨នាក់ និងប្រស ២០នាក់)។ សូមជម្រាបថាអ្នក ឆ្លងជំងឺកូវីដ១៩សរុប ទូទាំងប្រទេសមានចំនួន៣៦៤នាក់ បានព្យាបាលជាសះស្បើយ ចំនួន៣៦០នាក់និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យចំនួន៤នាក់៕
ភ្នំពេញ៖ ក្នុងឱកាសខួបទី ៨ ឆ្នាំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ខ្ញុំសូមសម្ដែងនូវការអរគុណ ចំពោះការចូលរួមយ៉ាងសកម្ម របស់សមាជិកសមាជិកា ទាំងអស់នៃសមាគម ដែលបានធ្វើឲ្យសមាគម អាចសម្រេចភារកិច្ច ដ៏ត្រចះត្រចង់ជាច្រើន នៅក្នុងបុព្វហេតុ មនុស្សធម៌ ព្រោះថាជោគជ័យរបស់សមាគម ក្នុង៨ឆ្នាំនេះ មិនអាចសម្រេចបាន បើគ្មានការចូលរួមគាំទ្រ យ៉ាងសកម្មរបស់សមាជិកសមាជិកា សមាគមទាំងអស់ទេ។ នេះបើតាម លោក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានព្រមាន អំពីផលវិបាកដ៏សាហាវ ប្រសិនបើប្រធានាធិបតីលោក ដូណាល់ ត្រាំ បន្តពន្យារពេលការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ស្តីពីជំនួយសេដ្ឋកិច្ចជំងឺកូវដ-១៩ ដែលអនុម័តដោយសភា។ លោក បៃដិន បានឲ្យដឹងនៅពេល ដែលប្រជាជនអាមេរិករាប់លាននាក់ បានឃើញពីគុណវិបត្ដិនៃភាពគ្មានការងារធ្វើរបស់ពួកគេ បន្ទាប់ពីលោក ត្រាំ បានបោះកញ្ចប់ជំនួយជំងឺរាតត្បាត ដែលបានរង់ចាំជាយូរមកហើយ ទៅជាការសង្ស័យ...
បរទេស៖ រដ្ឋមន្ត្រីព័ត៌មានស៊ូដង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសស៊ូដង់ ទើបបានកាន់កាប់នូវទឹកដីភាគច្រើន ដែលខ្លួនចោទប្រទេសអូត្យូពីពីបទបំពានយក នៅជិតព្រំដែនរវាងប្រទេសទាំងពីរ។ លោក Faisal Salih ជារដ្ឋមន្ត្រីព័ត៌មានស៊ូដង់ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងជឿជាក់ចំពោះការពិភាក្សាគ្នា ដោះស្រាយបញ្ហាណាមួយ ប៉ុន្តែទាហានរបស់យើង នឹងធ្វើកាតព្វកិច្ចរបស់ខ្លួន យកត្រឡប់មកវិញនូវទឹកដីរបស់យើង ហើយបច្ចុប្បន្ននេះ ទាហានយើងបានយកមកវិញនូវទឹកដី ស៊ូដង់ចន្លោះពី៦០ទៅ៧០ភាគរយហើយ”។ គួរបញ្ជាក់ថា...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ការប្រមាថដល់អង្គព្រះមហាក្សត្រ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញតិនៃមាត្រា៤៣៧ស្ទួន។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក ជិន ម៉ាលីន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា តបតាមការស្នើសុំរបស់អ្នកសារព័ត៌មានលោកបញ្ជាក់ជូន៣ចំណុច អំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់...