ឡុងដ៌៖ អ្នកនាំពាក្យ Downing Street បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កំពុងស្ថិតនៅដាច់ដោយឡែកពីពីគេ បន្ទាប់ពីលោកបានទាក់ទង ជាមួយនរណាម្នាក់ ដែលបានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ- ១៩ ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី នឹងបន្តធ្វើការពី Downing Street រួមទាំងការដឹកនាំការឆ្លើយតប...
បាងកក៖ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានទាមទារឱ្យសភាថៃ អនុម័តច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលឧបត្ថម្ភដោយក្រុមការសន្ទនាគ្នា ស្តីពីការកែទម្រង់ច្បាប់អ៊ីនធឺណិត (iLaw) ដោយនិយាយថា សំណើនេះ គឺមិនខុសពីសំលេង របស់ប្រជាជននោះទេ។ ក្រុមអ្នកតវ៉ា បានបដិសេធចំពោះបញ្ហាធម្មនុញ្ញ នៅឯការជួបជុំបាតុកម្ម នៅវិមានប្រជាធិបតេយ្យ ខណៈដែលរំលឹកឡើងវិញនូវការទាមទារ ៣ ចំណុចរបស់ពួកគេ សម្រាប់ការព្រាងឡើងវិញនូវធម្មនុញ្ញ ដែលជាការលាលែងរបស់នាយករដ្ឋមន្រ្តី និងការកែទម្រង់របបរាជានិយម។ ការអំពាវនាវរបស់ពួកគេ...
សេអ៊ូល៖ កូរ៉េខាងជើង បានបន្ដនៅស្ងៀមអស់រយៈពេលជាងមួយសប្តាហ៍ លើការបោះឆ្នោតរបស់លោក ចូ បៃដិន ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាភាពស្ងាត់ស្ងៀមមិនធម្មតាមួយ ចំពោះលទ្ធផលនៃព្រឹត្តិការណ៍នយោបាយដ៏ធំមួយ ដែលអាចមានផលប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយក្រុងវ៉ាស៊ីនតោន។ ក្រុមអ្នកឃ្លាំមើលលើកឡើងថា កូរ៉េខាងជើងហាក់ដូចជាប្រយ័ត្នប្រយែងក្នុងការឆ្លើយតបណាមួយ ចំពោះលទ្ធផលនៃការបោះឆ្នោត ខណៈដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានអួតពីទំនាក់ទំនងមិត្តភាពជាមួយមេដឹកនាំលោក គីម ជុងអ៊ុន មិនទាន់បានទទួលស្គាល់ការបរាជ័យនៅឡើយ។ នៅព្រឹកថ្ងៃអាទិត្យម្សិលមិញនេះប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង មិនបានឲ្យដឹងអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេហើយក៏មិនបានរាយការណ៍អំពីលទ្ធផលរបស់ខ្លួន...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោកបារ៉ាក់ អូបាម៉ា បានលើកឡើងថា សហរដ្ឋអាមេរិកអាចជំរុញការដាក់ទណ្ឌកម្ម“ រឹងមាំ” ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីឆ្នាំ ២០០៩ ដោយសារការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសដទៃទៀត។ នៅក្នុងសៀវភៅកំណត់ហេតុថ្មីមួយ ដែលមានឈ្មោះថា“ ទឹកដីសន្យា” អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានលើកឡើងផងដែរថាសុន្ទរកថារបស់លោកកាលពីឆ្នាំ២០០៩ នៅទីក្រុង Prague បានអំពាវនាវឱ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ មានគោលបំណងមួយផ្នែកក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងអ៊ីរ៉ង់...
ភ្នំពេញ ៖ គណៈកម្មការជំនាញរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ចប់ការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងបានត្រៀមផ្ញើជូនទៅគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភា នាពេលខាងមុខ។ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញ រដ្ឋសភាថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ២,៩០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ២,៦០០រៀល ក្នុង១លីត្រ៕
បរទេស ៖ សារព័ត៌មានបរទេស នៅថ្ងៃអាទិត្យបានសរសេរថា អវកាសយានិកចំនួន ៤ នាក់ បានត្រៀមនឹងត្រូវបានបញ្ជូល ចេញទៅជាមួយនឹងយានអវកាស Crew Dragon របស់ក្រុមហ៊ុនSpaceX ទៅកាន់ស្ថានីយ៍ អវកាសអន្ដរជាតិ នៅថ្ងៃអាទិត្យជាលើកដំបូង ហើយវាគឺបានក្លាយទៅអ្វីដែលសហរដ្ឋអាមេរិក សង្ឃឹមថា នឹងមានបេសកកម្មជាប្រចាំ ជាច្រើនបន្ទាប់ពីការហោះហើរសាកល្បង ប្រកបដោយជោគជ័យ នៅចុងនិទាឃរដូវមួយនេះ។ អវកាសយានិកដែលមានជនជាតិអាមេរិកបីនាក់គឺលោក...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់...
បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសប៉ាគីស្ថាន បានធ្វើការសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ប្រទេសឥណ្ឌាគឺជាអ្នកឧបត្ថម្ភគាំទ្រ ពីក្រោយទៅលើសកម្មភាពភេរវកម្មដែលមានគោលបំណងធ្វើឱ្យ ប្រទេសរបស់ខ្លួនមានអស្ថិរភាព និងផ្តោតសំខាន់ទៅលើភាពជាដៃគូ សេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសចិន។ គួរឲ្យដឹងដែរថា កន្លងមកប្រទេសប៉ាគីស្ថាន និងឥណ្ឌាតែងតែចោទប្រកាន់គ្នា ទៅវិញទៅមកអំពីការដាក់គោលដៅ លើគ្នាប៉ុន្តែនេះគឺជាពេលវេលា ដ៏កម្រមួយដែលក្រុមមន្ត្រីប៉ាគីស្ថានបាននិយាយថាពួកគេបានរៀបចំ ភស្តុតាងជាច្រើនដើម្បីធ្វើយ៉ាងណា ចោទប្រកាន់ប្រឆាំងនឹងគូប្រជែង នៅអាស៊ីខាងត្បូងរបស់ពួកគេ មួយនេះឲ្យបាន។ នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ...
បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃអាទិត្យបានសរសេរថាលោក Mike Pompeo អ្នកការទូតកំពូលរបស់អាមេរិក បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស ហើយតាំងតែពីថ្ងៃសៅរ៍ គឺជាការចាប់ផ្តើមនៃ បេសកកម្មនិងទស្សនកិច្ច ៧ ប្រទេសរបស់លោក។ តាមផែនការរដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ នឹងជួបពិភាក្សាគ្នាជាមួយមន្ត្រីជាន់ខ្ពស់ នៅប្រទេសបារាំង តួកគី ហ្សកហ្ស៊ី អ៊ីស្រាអែល អារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអ៊ូឌីតក្នុងរយៈពេល ១០...