សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានជាប់ឆ្នោត បញ្ជាក់សារជាថ្មីពីជំហររបស់ពួកគាត់ នឹងបន្តរួមគ្នា ដែលប្រទេសទាំងពីរនៅបន្តចងសម្ព័ន្ធមិត្ត និងបង្កើតឲ្យមានសន្តិភាពពេញលេញនៅឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលជួបសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ...
វ្យៀនណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា អង្គការប្រទេសនាំប្រេងចេញ ហៅកាត់ថា (OPEC)បានទម្លាក់ការព្យាករណ៍របស់ខ្លួន ដោយបានដាក់ថា តម្រូវការប្រើប្រាស់ប្រេងរបស់ពិភពលោក ក្នុង១ថ្ងៃមានប្រមាណ៩,៨លានបារ៉ែល សម្រាប់ឆ្នាំ២០២០នេះ ដែលបានថយចុះនៅក្នុងប៉ុន្មានខែចុងក្រោយនេះ ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃពុធ ។ ការព្យាករណ៍អំពីការតម្រូវប្រើប្រាស់ប្រេងបានកែសម្រួលវិញ សម្រាប់ព្យាករណ៍ដល់ពិភពលោក នៅក្នុងឆ្នាំនេះ ថយចុះ៩,៣លានបារ៉ែលក្នុង១ថ្ងៃ “តម្រូវការរំពឹងថា នឹងថយចុះច្រើន” ដែលជាការវាយតម្លៃរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងសំខាន់គឺដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដើម្បីទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា អនុស្សារណៈនេះត្រូវបានចុះហត្ថលេខាដោយលោក ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ...
ភ្នំពេញ៖ នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលធ្វើវេទិកាទេសចរណ៍អាស៊ាន២០២១ (ASEAN Tourism Forum 2021) ដែលគ្រោងនឹងរៀបចំ នាខែមករា ឆ្នាំ២០២១ ខាងមុខនៅកម្ពុជា ទៅរៀបចំនៅដើមឆ្នាំ២០២២ វិញ។ ការសម្រេចនេះធ្វើឡើងស្របតាមសំណើ របស់ក្រសួងទេសចរណ៍ដោយមានការគាំទ្រពីប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះបន្ទាប់ពីកម្ពុជាផងដែរជាពិសេសភាពមិនច្បាស់លាស់នៃការថមថយនៃជំងឺកូវីដ -១៩ ក្នុងពិភពលោក ដោយមានខ្លឹមសារដូចខាងក្រោម៖ ទី១-អនុញ្ញាតលើកការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២១ ទៅរៀបចំនៅដើមឆ្នាំ២០២២ អាចអំឡុងខែមករា ឬខែបន្តបន្ទាប់ជំនួសវិញ។...
លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្របក្ស ប្រឆាំងដែលជាប់បំរាមធ្វើនយោបាយត្រូវបាន ព្រះមហាក្សត្រចេញព្រះ រាជក្រឹត្យផ្តល់នីតិសម្បទារនយោបាយ ឡើងវិញហើយតាម សំណើររបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ មិនត្រឹមតែទទួល បាននីតិសម្បទារនយោបាយឡើងវិញ ប៉ុណ្ណោះទេ លោកស្រី លី ស្រីវីណាក៏ត្រូវបានលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចទទួលឲ្យចូលរួមជីវភាពនយោបាយជាមួយគណបក្ស...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៤៣នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃពុធ បើធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២៧.៩៤២នាក់ ។ អ្នកឆ្លងជំងឺប្រចាំថ្ងៃមានចំនួនលើសពី១០០នាក់ ដែលជាថ្ងៃទី៥ខែ ដែលមានអ្នកប្រមូលផ្តុំគ្នាក្នុងទ្រង់ទ្រាយតូច ដែលបានឆ្លងជំងឺ នៅក្នុងក្រុងសេអ៊ូល និងនៅជុំវិញខេត្ត Gyeonggi និងអ្នកដែលមកពីខាងក្រៅ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះដែរ...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសសិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៨នាក់គិតត្រឹមថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់៥៨.០៩១នាក់ ។ គួរបញ្ជាក់ថា អ្នកដែលឆ្លងជំងឺថ្មីទាំងអស់នេះ គឺជាអ្នកមកពីខាងក្រៅ ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ មានករណីថ្មីបន្ថែម០៥នាក់ដែលបានឆ្លងជំងឺកូវីដ១៩ ហើយបានចាកចេញពីមន្ទីរពេទ្យនានា ឬសហគមន៍ដាក់ឲ្យនៅដាច់ដោយឡែក ។ ក្នុងចំណោមអ្នកទាំងអស់នោះ...
ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ការធ្វើជំរឿនមាន សារៈសំខាន់សម្រាប់ជាជំនួយស្មារតី ដល់ដៃគូអភិវឌ្ឍន៍នានា ដូចជា ក្រុមហ៊ុនវិនិយោគជប៉ុន ស្វែងរកឱ កាសវិនិយោគថ្មីៗ មកកាន់កម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងផែនការ ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ឆាយ...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានប្រាប់អភិបាលរាជធានី-ខេត្ត ថា ត្រូវចាត់កម្លាំងសមត្ថកិច្ចជួយដល់ ការយាមកាមឲ្យបានហ្មត់ចត់ ព្រមទាំង តាមដានការអនុវត្តធ្វើចត្តាឡីស័ករបស់បុគ្គល នៅតាមមណ្ឌល ចត្តាឡីស័ក និងនៅតាមផ្ទះធ្វើចត្តាឡីស័ក ឲ្យបានម៉ឺងមាត់ជាទីបំផុត។ យោងតាមលិខិតផ្ញើជូន អភិបាលរាជធានី-ខេត្ត ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា របៀបរបបធ្វើការងារ របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាគឺបែង ចែកមន្រ្តីចុះទៅមូលដ្ឋាន ក្នុងការតាមដានក្ដីកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការ ដោះស្រាយឲ្យបានឆាប់រហ័ស។ ក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយ មួយចំនួជូនប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះជំនន់ទឹកភ្លៀង៣៥០០គ្រួសារ នៅសាលាខេត្តព្រៃវែង នាថ្ងៃ...