ព័ត៌មានអន្តរជាតិ

២៤ម៉ោង កូរ៉ូខាងត្បូងមាន អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៤៣នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៤៣នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃពុធ បើធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២៧.៩៤២នាក់ ។

អ្នកឆ្លងជំងឺប្រចាំថ្ងៃមានចំនួនលើសពី១០០នាក់ ដែលជាថ្ងៃទី៥ខែ ដែលមានអ្នកប្រមូលផ្តុំគ្នាក្នុងទ្រង់ទ្រាយតូច ដែលបានឆ្លងជំងឺ នៅក្នុងក្រុងសេអ៊ូល និងនៅជុំវិញខេត្ត Gyeonggi និងអ្នកដែលមកពីខាងក្រៅ ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះដែរ គឺមាន៥២នាក់ជាអ្នកស្រុកនៅក្រុងសេអ៊ូល និង៣៤នាក់ជាអ្នកស្រុកនៅខេត្ត Gyeonggi ៕

http://www.xinhuanet.com/english/asiapacific/2020-11/12/c_139510446.htm
To Top