បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Wall Street Journal បារយការណ៍ថា សហរដ្ឋអាមេរិក កំពុងគ្រោងដាក់ទណ្ឌកម្ម អ្នកនយោបាយគ្រីស្ទានលីបង់ ដ៏លេចធ្លោរ គឺលោក Gebran Bassil ជាប្រធានចលនាសេរីជាតិនិយម ដែលបង្កើតឡើងដោយប្រធានាធិបតី និងមានសម្ពន្ធភាព ជាមួយពួកហេស៍ប៊ូឡា។ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ ត្រូវគេរំពឹងថា...
គ៊ែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បានជួបពិភាក្សាការងារ កាលពីថ្ងៃព្រហស្បតិ៍ជាមួយ បេសកជនពិសេស អង្គការសហប្រជាជាតិ សម្រាប់ប្រទេសស៊ីរី Geir Pedersen នៅទីក្រុងគែរ ដើម្បីពិភាក្សារកមធ្យោបាយ ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ចំពោះវិបត្តិនៅស៊ីរី។ អ្នកនាំពាក្យក្រសួង ការបរទេសអេហ្ស៊ីបលោក Ahmed Hafez បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក...
វ៉ាស៊ីនតោន៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ការប្រជែងដណ្តើមតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក រវាងអ្នកប្រជាធិបតេយ្យ លោកចូ បៃដិន និងលោក ដូណាល់ ត្រាំ ដែលកំពុងកាន់អំណាច បានបន្តនៅថ្ងៃសុក្រនេះ ដោយមានរដ្ឋសមរភូមិមួយចំនួនតូចនៅតែរាប់សន្លឹកឆ្នោតរយៈពេល០៣ថ្ងៃ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ។ លោក បៃដិន បានខិតជិតទៅរកការឈ្នះនៅសេតវិមាន...
ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជឱង្កាថា ប្រជានុរាស្រ្តកម្ពុជាទូទាំងព្រះរាជាណាចក្រ ព្រះបរម រាជានុញ្ញាតក្រាបថ្វាយនូវព្រះសព្ទសាធុការពរ និងអបអរសាទរក្នុងមនោសញ្ចេតនាគោរពថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះអង្គ ត្រូវបានរដ្ឋាភិបាលចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ។ នេះជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែក...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញប្រកាសព័ត៌មានមួយស្ដីអំពី វិធានការ សម្រាប់គ្រឹះស្ថានសិក្សា ដែលមានបុគ្កលិកឬ សិស្សានុសិស្សមានការពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូប្រទេសហុងគ្រី នៅប្រទេសកម្ពុជា។ ខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាន បានអោយដឹងថា ដោយសារតែមានការវិវត្តថ្មីៗ នេះពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជននិងកីឡា សូមអំពាវនាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងសិស្សានុសិស្ស អនុវត្តន៍វិធានការមួយចំនួន...
ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង ពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាង ជប៉ុន-កម្ពុជា រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ៣០០លានយ៉េន ប្រមាណ២,៧លានដុល្លារ និងឥណទានសម្បទាន ចំនួន២៥ប៊ីលានយ៉េន ប្រមាណ ២២៧លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា...
បរទេស៖ប្រេសិតអាមេរិកប្រចាំនៅក្នុងទីក្រុងហ្សឺណែវ តាមសេចក្តីរាយការណ៍ បានជំរុញប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus នៅថ្ងៃសុក្រនេះ អញ្ជើញកោះតៃវ៉ាន់ឲ្យចូលរួមកិច្ចប្រជុំធំមួយ ដែលអង្គការរៀបចំនៅសប្ដាហ៍ក្រោយ ដោយត្រូវគេរំពឹងថា នឹងផ្តល់សំខាន់លើការរាតត្បាតជម្ងឺកូវីដ១៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បេសកកម្មអាមេរិកបាននិយាយថា “យើងជំរុញអង្គការសុខភាពពិភពលោក ឲ្យពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ផ្តល់ឲ្យតៃវ៉ាន់នូវសហប្រតិបត្តិការនិងកិច្ចសហការគ្នាប្រកបដោយអត្ថន័យខ្លាំងឡើង ជាមួយអង្គការ ហើយការអញ្ជើញឲ្យចូលរួមនេះ នឹងជាជំហានដ៏ចាំបាច់មួយ ក្នុងទិសដៅនោះ”។ គួរបញ្ជាក់ថា...
បរទេស៖ ក្រោយមានការវាយប្រហារ ពីក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅប្រទេសបារាំងនិងអូទ្រីសនោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍ថា អឺរ៉ុបត្រូវតែពិចារណាឡើងវិញតំបន់ Schengen ជាព្រំដែនបើកចំហរបស់ខ្លួន ដែលរួមបញ្ចូល ទាំងកិច្ចការពាររព្រំប្រទល់ ពីខាងក្រៅរបស់តំបន់បន្ថែមទៀត។ លោក Emmanuel Macron បាននិយាយបន្ថែមទៀតថា ការគ្រប់គ្រងកាន់តែតឹងរឹងឡើងនេះ គឺជាកិច្ចចំបាច់ ដើម្បីទប់ស្កាត់អន្តោប្រវេសន៍...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែតុលា និងទិសដៅ ខែវិច្ឆិកា ឆ្នាំ២០២០។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ...