មន្ទីរពេទ្យ អន្តរជាតិ អរៀនដា សូមធ្វើការបំភ្លឺជុំវិញព័ត៌មាន និងការផ្សព្វផ្សាយដែលកំពុងត្រូវបានចែកចាយនៅលើបណ្តាញសង្គមដោយអ្នកជំងឺម្នាក់
សេចក្តីបំភ្លឺព័ត៌មាន!
មន្ទីរពេទ្យ អន្តរជាតិ អរៀនដា សូមធ្វើការបំភ្លឺជុំវិញព័ត៌មាន និងការផ្សព្វផ្សាយដែលកំពុងត្រូវបានចែកចាយនៅលើបណ្តាញសង្គមដោយអ្នកជំងឺម្នាក់។
តាំងនាមគណៈគ្រប់គ្រង មន្ទីរពេទ្យសូមជម្រាបជូនថា ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបានធ្វើការពន្យល់យ៉ាងល្អិតល្អន់ និងផ្តល់ព័ត៌មានជូនដល់អ្នកជំងឺ និងក្រុមគ្រួសារអំពីលទ្ធផលដែលបានពិនិត្យ និងកំពុងតាមដាន ដោយភ្ជាប់ជាមួយរបាយការណ៍សុខភាពជាក់លាក់។
មន្ទីរពេទ្យសូមបញ្ជាក់ថា យើងខ្ញុំនឹងធ្វើការជជែកជាមួយអ្នកជំងឺ និងណាត់ជួប ដើម្បីដោះស្រាយការព្រួយបារម្ភ និងផ្តល់ភាពច្បាស់លាស់ ឬការគាំទ្រដែលចាំបាច់តាមតម្រូវការ។ ការសន្មត់ ឬការសន្និដ្ឋានណាមួយដែលដកស្រង់ចេញពីព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ អាចនឹងមិនឆ្លុះបញ្ចាំងពីការពិតបានត្រឹមត្រូវនោះទេ។
មន្ទីរពេទ្យ សូមរក្សាសិទិ្ធមិនធ្វើការបកស្រាយ ឬពិភាក្សាលម្អិតតាមបណ្តាញសង្គម ដោយប្រកាន់ភ្ជាប់នូវគោលការណ៍រក្សាការសម្ងាត់ និងឯកជនភាពរបស់អ្នកជំងឺ។
មន្ទីរពេទ្យ សូមគោរពអរគុណចំពោះការយោគយល់ និងបន្តការជឿទុកចិត្តរបស់លោកអ្នក។
សូមអរគុណ!
