ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសន្យានៅថ្ងៃពុធម្សិលមិញនេះថា នឹងបើកទីផ្សារប្រទេសបន្ថែមទៀត ដោយការរិះគន់សហរដ្ឋអាមេរិក ចំពោះការប្រកាន់ខ្ជាប់ នូវឯកតោភាគីនិយម និងការការពារនិយម លើពាណិជ្ជកម្ម។ នៅក្នុងសុន្ទរកថា បើកការតាំងពិព័រណ៍ នាំចូលអន្តរជាតិចិន ប្រចាំឆ្នាំលើកទី ៣ លោកស៊ី បានលើកឡើងថា “យើងមិនគួរគិតតែ ពីប្រយោជន៍ផ្ទាល់ខ្លួនទេ។ យើងប្រឆាំងនឹងឯកតោភាគីនិយម និងការគាំពារនិយម”...
កោះកុង : ស្នងការដ្ឋាននគរខេត្តកោះកុង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបើកយុទ្ធនាការហ្វឹកហ្វឺន អនុវត្តន៍ជាក់ស្តែង ដល់កងកម្លាំងអន្តរាគមន៍ពិសេស នៃកងកម្លាំងនគរបាលជាតិខេត្តកោះកុង ដើម្បីពង្រឹងសមត្ថភាព ឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុងការបង្រ្កាប់ជនល្មើស ដែលបង្កឡើង ឬភេវកម្មផ្សេងៗ ដែលអាចកើតមានឡើង។ ឧត្តមសេនីយ៍ទោ គង់...
ស្វាយរៀង៖មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ឈ្មោះ យឹម ធី ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវជាកូន ក្រោយផឹកស្រាស្រវឹង បានឈ្លោះប្រកែកគ្នាជាមួយម្តាយ និងឈានដល់យកអង្រែបុកគ្រឿង វាយសំពងទៅលើម្តាយឈ្មោះ យិន រី ភេទស្រី អាយុ ៦៩ឆ្នាំ ចំក្បាល បណ្តាលអោយបែក ដេកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នាយប់ថ្ងៃទី០៤...
ភ្នំពេញ ៖ យោងតាមលទ្ធផល អ្នកស្រាវជ្រាវ ដេប៉ាតឺម៉ង់ចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីដើមឆ្នាំ ២០២០ អំពីការត្រួតពិនិត្យផលិតផលថ្នាំ ជក់នៅកម្ពុជា បានបញ្ជាក់ថា ២៨%នៃបារីនាំចូលទាំងអស់ ដែលកំពុងដាក់លក់នៅលើទីផ្សារ នៅកម្ពុជា មិនមានបិទតែមប្រិ៍ពន្ធ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ហើយបារីទាំងនោះ មានបារីម៉ាក ESSE Hero Oris...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានធ្វើការណែនាំ ឲ្យកងកម្លាំង មានសមត្ថកិច្ចចំណុះ ឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង ១៤បន្ត បន្តពង្រឹងលើការបង្ក្រាប ល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន...
ភ្នំពេញ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ( ស្រី ៣នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនជាង៣៧កញ្ចប់តូចធំ និងសម្ភារៈសម្រាប់សេពមួយចំនួនទៀតផងដែរ។ ការបង្រ្កាបនេះធ្វើឡើងនៅចំណុចផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីវេលាម៉ោង២០:១០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ត្រូវបានបញ្ជូនទៅ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ...
(ភ្នំពេញ) ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០៖ យើងសង្កេតឃើញថាបច្ចុប្បន្ននេះ មានអតិថិជនយ៉ាងច្រើនលើសលុបកំពុងតែទទួលបាននូវបទពិសោធន៍ នៃបច្ចេកវិទ្យាដ៏អស្ចារ្យ និងកំពុងតែរីករាយក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដែលបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយពីក្រុមហ៊ុន សាមសុង ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានភាពងាយស្រួល និងពោរពេញដោយភាពទាន់សម័យ។ ជាក់ស្តែងតាមរយៈស្តេចកំពូលទូរទស្សន៍ Samsung QLED 8K ស៊េរីឆ្នាំ 2020 នេះនឹងផ្តល់ជូននូវកំពូលបទពិសោធន៍នៃការទស្សនាតាមរយៈ កំពូលកម្រិតរូបភាពដ៏សែនច្បាស់…...
បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ កំពុងតែបង្ហាញពីការឆ្លើយតបដ៏ខ្លាំងក្លាមួយ ចំពោះការលក់អាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកឲ្យកោះតៃវ៉ាន់ គឺកូនដ្រូនពិឃាត MQ-9 Reaper មានទំហំជាទឹកប្រាក់៦០០លានដុល្លារ ដែលត្រូវបានអនុម័តដោយក្រសួងការបរទេសនាពេលថ្មីៗនេះ។ យោងតាមព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វែប៊ីន បានអះអាងក្នុងសន្នសីទកាសែតមួយ កាលពីថ្ងៃពុធម្សិលមិញនេះថា...
បរទេស ៖ នៅសប្តាហ៍នេះ ប្រទេសហ្វីលីពីន បាននិយាយថា ការរុករកប្រេងនៅក្នុងសមុទ្រចិន ខាងត្បូង ដែលមានជម្លោះអាចបន្ត ដោយគ្មាន ប្រទេសចិនឡើយ ហើយវាបានក្លាយទៅជា សញ្ញាបន្ថែមទៀត នៃជំហរតឹងរឹងរបស់ប្រជាជាតិ អាស៊ីអាគ្នេយ៍ប្រឆាំង នឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការងារ ថាមពលហ្វីលីពីនលោក Alfonso Cusi បាននិយាយថា ក្រុមហ៊ុន PXP...
សិង្ហបុរី, ថ្ងៃទី3 ខែ វិច្ឆិកា ឆ្នាំ 2020៖ កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុន Huawei បានចេញផ្សាយ ការប្រជុំអំពី HUAWEI CLOUD ដោយបង្ហាញគ្រប់ស្ថានភាព របស់វាទាំងមូល និង ប្រើប្រាស់ដំណោះស្រាយ ការធ្វើសន្និសីទ សកលតាមវីដេអូ ដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ នៅអាស៊ីប៉ាស៊ីហ្វិក។ ការប្រគល់ពានរង្វាន់ លើដំណោះស្រាយ រួមបញ្ចូលគ្នា រវាងឧបករណ៍បច្ចេកវិទ្យា និង Cloud (Device-Cloud Synergy Solution) បានធ្វើអោយកិច្ចប្រជុំ ទាំងខាងក្នុង និង ខាងក្រៅ ដែលមានសមាជិកចូលរួម រហូតដល់ 1000 នាក់ក្នុងពេលតែមួយ ប្រព្រឹត្តទៅដោយ មានប្រសិទ្ធភាព, គ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈ ប្រព័ន្ធអិនធឺណេត មកពីគ្រប់ស្ថានីយ៍ និង ឧបករណ៍បច្ចេកវិទ្យាទាំងអស់។ ជំងឺរាតត្បាត បានធ្វើអោយមានការកើនឡើង នូវតម្រូវការដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយបុគ្គលិក, អតិថិជន និង ដៃគូ សហការពីចម្ងាយ, តាមរយៈវេទិកាប្រជុំ តាមវីដេអូដែលមានសុវត្ថិភាព ដើម្បីធានាបាន នូវប្រតិបត្តិការ អោយមានភាពរលូន និង បន្តរីកលូតលាស់ ទៅមុខទៀត។ កិច្ចប្រជុំ HUAWEI CLOUD បានកំណត់ឡើងវិញ នូវបទពិសោធន៍ នៃការធ្វើសន្និសិទឌីជីថល ជាមួយនឹងកិច្ចសហការ លើគ្រប់ស្ថានការណ៍ទាំងអស់ លើកម្មវិធីឧស្សាហកម្មជាច្រើន ចាប់តាំងពី កម្មវិធីហិរញ្ញវត្ថុឌីជីថល, កម្មវិធីព័ត៌មានឱសថ (Telemedicine) និង កម្មវិធីការអប់រំឆ្លាតវៃ ដល់រដ្ឋាភិបាលឌីជីថល និងនៅមានជាច្រើនទៀត។ លោក Daniel Zhou អគ្គនាយកនៃ Cloud & AI នៅ Huawei APAC បានមានប្រសាស៍ថា: “ផ្តោតលើបទពិសោធន៍ នៃការប្រជុំស្តីពី បដិវត្តន៍បច្ចេកវិទ្យា, HUAWEI CLOUD ចង់បង្កើតអោយមាន ការទំនាក់ទំនងពីចម្ងាយ ដែលមានភាពល្អឥតខ្ចោះដូចជាការប្រាស្រ័យទាក់ទងទល់មុខគ្នា ដូច្នេះដែរ។ ដើម្បីសំរេចគោលដៅនេះ យើងនឹងបន្ដវិនិយោគ លើសមត្ថភាពសំលេង និងវីដេអូស្នូល ដើម្បីសំរួល ដល់ការធ្វើកិច្ចសហប្រតិបត្តិការ ធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាព នៃប្រតិបត្តិការនិងបង្កើនល្បឿន ក្នុងការសំរេចចិត្ត” ។ ដោយសារសុវត្ថិភាព នៃទិន្នន័យកាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ សម្រាប់កិច្ចសហការពីចម្ងាយ, កិច្ចប្រជុំ HUAWEI...