បរទេស៖ កងកម្លាំងអាហ្ស៊ែបៃហ្សង់និងអាមេនី តាមសេចក្តីរាយការណ៍ បានប្រយុទ្ធគ្នានៅតាមកន្លែងមួយចំនួននៃតំបន់ Nagorno-Karabakh នាថ្ងៃសុក្រនេះ ប៉ុន្មានម៉ោងមុនពេលកិច្ចពិភាក្សាគ្នាត្រូវចាប់ផ្តើម ក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចប្រឹងប្រែងបញ្ចប់ការប្រយុទ្ធគ្នារវាងភាគីទាំងពីរ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo គ្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាហ្ស៊ែបៃហ្សង់និងអាមេនី ក្នុងការប៉ុនប៉ងថ្មីមួយដើម្បីបញ្ចប់ការបង្ហូរឈាមគ្នាជិតពេលមួយខែ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និយាយថា មនុស្ស៥.០០០នាក់ ប្រហែលជាត្រូវបានសម្លាប់។...
បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពីមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក ថ្កោលទោសអ៊ីរ៉ង់ពីបទធ្វើយុទ្ធនាការតាមអ៊ីម៉ែលមួយ ក្នុងគោលបំណង បំភ័យអ្នកបោះឆ្នោត លទ្ធិប្រជាធិបតេយ្យនោះ រដ្ឋបាល លោក ត្រាំ បានចុះបញ្ជីខ្មៅអង្គភាពអ៊ីរ៉ង់ចំនួន៥ ដែលរួមមាន ទាំងកងកម្លាំងការពារ បដិវត្តន៍ឥស្លាមផងនោះ ពីបទជ្រៀតជ្រែកក្នុងបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានចាត់ទុកកងកម្លាំងការពារបដិវត្តន៍ឥស្លាម កងកម្លាំង Quds Force និងវិទ្យាស្ថាន...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជាបានថ្លែងផ្លែផ្កាឲ្យក្រុមប្រឆាំងថាសម្ដេចមានលទ្ធភាពពន្លត់ភ្លើងសង្រ្គាមប្រដាប់អាវុធតែមិនអាចមានលទ្ធភាពម្បីធ្វើគ្រូអាចារ្យប្រដៅជាមួយ មនុស្សមួយក្រុមដែលប៉ុនប៉ងបំផ្លាញជាតិតាមរយៈសកម្មភាពបដិវត្តន៍ពណ៌នោះទេ។ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា”សុំបញ្ជាក់ជាសារថាខ្ញុំមានលទ្ធភាពត្រឹមតែ រំលត់ភ្លើងសង្រ្គាមប្រដាប់អាវុធតែប៉ុណ្ណោះតែខ្ញុំអត់លទ្ធភាពដើម្បីធ្វើគ្រូអាចារ្យប្រដៅ ជាមួយមនុស្សមួយក្រុមដែលប៉ុនប៉ងបំផ្លាញជាតិតាមរយៈសកម្មភាពដែលគេហៅថា បដិវត្តន៍ពណ៌នោះទេ”៕
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៤.៣៦៩នាក់ គិតក្នុងអំឡុងពេលមួយថ្ងៃ ដែលនាំឲ្យកើនឡើងដល់៣៨១.៩១០នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១១៨នាក់ នាំឲ្យអ្នកស្លាប់កើនឡើងដល់១៣.០៧៧នាក់ ។ ក្រសួងដដែលនេះបានឲ្យដឹងថា ពលរេដ្ឋបន្ថែមទៀតចំនួន៤.០៩៤នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យនានា ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់៣០៥.១០០នាក់ ។វីរុស បានឆ្លងរាលដាលនៅទូទាំងប្រទេសទាំងអស់ចំនយន៣៤ខេត្ត ។ ជាពិសេស ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ...
ភ្នំពេញ ៖ នៅចំពោះមុខប្រជាពលរដ្ឋរាប់ម៉ឺននាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចំអកចំអន់ឲ្យមេបក្សប្រឆាំងនៅក្រៅប្រទេស ដែលដេកស្រមៃធ្វើចង់ធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា ទាំងខ្លួនកំពុងប្រព្រឹត្តិខុសច្បាប់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានចំអកដោយមិនបញ្ជាក់ចំឈ្មោះបែបនេះក្រោយពីមានអ្នកប្រឆាំងនៅក្រៅប្រទេសដែលរត់គេច ខ្លួន តែងតែនិយាយភូតភរប្រជាពលរដ្ឋខ្មែរ ថា ខ្លួននឹងធ្វើជានាយករដ្ឋមន្ដ្រីនៅថ្ងៃណាមួយ។ ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោជួនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ...
បង់ដារសេរីបេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍ថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ទៀតនោះទេ គិតត្រឹមថ្ងៃសុក្រនេះ ដែលបន្សល់ទុកអ្នកឆ្លងជំងឺសរុបដែលមិនប្រែប្រួលចំនួន១៤៨នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានអ្នកជាសះស្បើយបន្ថែមទៀតត្រូវបានកត់ត្រានោះទេ ដែលមានអ្នកជំងឺសរុបចំនួន១៤៣នាក់ ។ នៅមានអ្នកជំងឺចំនួន០២នាក់ត្រូវបានព្យាបាលនៅឯមជ្ឈមណ្ឌលដាក់ឲ្យនៅដាច់ដោយឡែកពីគេ ហើយអ្នកដែលជាសះស្បើយត្រូវបានកត់ត្រា កាលពីថ្ងៃទី១៤ និងថ្ងៃទី២២ ខែតុលានេះ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យទិញពូជស្រូវមិនរើសរដូវបន្ថែម ចំនួន២០០០តោន ដើម្បីចែកជូនប្រជាកសិករដែលរងការខូចខាតស្រូវ ដោយសារជំនន់ទឹកភ្លៀង ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវចំនួន១០០គីឡូក្រាមដូចៗគ្នា។យោងតាមការចេញផ្សាយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានស្រូវលិចទឹកប្រមាណ ២៣២,៥៥១ហិកតា និងដំណាំ រួមផ្សំលិចទឹក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាច់ណាត់ជាថ្មីម្ដងទៀតថាគ្មានឡើយ ការចរចានយោបាយជាមួយក្រុមប្រឆាំង។ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា “ហ៊ុន សែន អត់និយាយរឿងដំណោះស្រាយនយោបាយទេ”។ ប្រតិកម្មតបជាមួយក្រុមប្រឆាំងដែលតែងតែទាមទារឲ្យសម្ដេច...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺកូវីដ១៩ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩រហូតដល់១៧.៣៤០នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាកំណត់ត្រាថ្មីប្រចាំថ្ងៃមួយដែល ជំងឺឆ្លងរាតត្បាតកើនឡើងវិញ ។ នៅក្នុងសេចក្តីប្រកាសមួយរបស់មជ្ឈមណ្ឌលបានឲ្យដឹងថា ករណីនៃអ្នកឆ្លងវីរុសកូរ៉ូណារបស់ប្រទេសរុស្ស៊ី ជាបន្តបន្ទាប់បានកើនឡើងដល់១.៤៨០.៦៤៦នាក់ ក្នុងនោះបូករួមទាំងចំនួនអ្នកស្លាប់ចំនួន២៥.៥២៥នាក់ និងមានអ្នកជាសះស្បើយពីជំងឺចំនួន១.១១៩.២៥១នាក់ ។ មជ្ឈមណ្ឌលបានឲ្យដឹងថា រដ្ឋធានីម៉ូស្គូ ត្រូវបានគេរាយការណ៍មកថា...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង នឹងមិនភ្លេចគុណបំណាច់នៃការលះបង់របស់ទាហានស្ម័គ្រចិត្តសាធារណរដ្ឋប្រជាមានិតចិននោះទេ នៅក្នុងអំឡុងចូលរួមក្នុងពិធីមួយសម្រាប់កងទ័ពចិន ដែលបានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។ លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានទៅផ្នូររបស់លោក Mao Anying ជាកូនប្រុសច្បងរបស់លោក ម៉ៅ សេទុង ដើម្បីបូជាបាច់ផ្កា។ ប្រទេសចិន បានប្រារព្ធពិធីរំឭកខួបលើកទី៧០នៃសង្គ្រាមប្រឆាំងការឈ្លានពានរបស់អាមេរិក...