Covid-19

ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីលើស ពី១៧.០០០នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺកូវីដ១៩ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩រហូតដល់១៧.៣៤០នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាកំណត់ត្រាថ្មីប្រចាំថ្ងៃមួយដែល ជំងឺឆ្លងរាតត្បាតកើនឡើងវិញ ។

នៅក្នុងសេចក្តីប្រកាសមួយរបស់មជ្ឈមណ្ឌលបានឲ្យដឹងថា ករណីនៃអ្នកឆ្លងវីរុសកូរ៉ូណារបស់ប្រទេសរុស្ស៊ី ជាបន្តបន្ទាប់បានកើនឡើងដល់១.៤៨០.៦៤៦នាក់ ក្នុងនោះបូករួមទាំងចំនួនអ្នកស្លាប់ចំនួន២៥.៥២៥នាក់ និងមានអ្នកជាសះស្បើយពីជំងឺចំនួន១.១១៩.២៥១នាក់ ។

មជ្ឈមណ្ឌលបានឲ្យដឹងថា រដ្ឋធានីម៉ូស្គូ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន៥.៤៧៨នាក់ ដែលបានធ្វើឲ្យអ្នកឆ្លងជំងឺជាបន្តបន្ទាប់កើនដល់៣៨៦.៩០៨នាក់ ។
ពលរដ្ឋប្រមាណជាង៥៦,២លាននាក់ បានចូលរួមធ្វើតេស្តរកមើលមេរោគនៅក្នុងប្រទេសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top