បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រទេសចិននិងលោករដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានធ្វើការអំពាវនាវឲ្យសហរដ្ឋអាមេរិក គួរតែប្រញាប់ប្រញ៉ាល់ត្រឡប់មកវិញមុនកាលកំណត់ និងដោយឥតលក្ខខណ្ឌ ក្នុងការចរចាទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ នឹងអ៊ីរ៉ង់សាជាថ្មី។ លោក Wang បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងកម្មវិធីកិច្ចប្រជុំមួយជាមួយនឹងរដ្ឋមន្ត្រីការបរទេសផ្សេងទៀតទៅលើបញ្ហានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយបានបន្តទៀតថា ខណៈដែលអាមេរិកនឹងត្រូវការពេលវេលាដើម្បីបន្តកិច្ចចរចាគ្នាឡើងវិញនោះអ៊ីរ៉ង់ក៏គួរតែចាប់ផ្តើមបង្ហាញពីការតាំងចិត្តរបស់ខ្លួនក្នុងការចូលរួម ជាមួយនឹងកិច្ចព្រមព្រៀងនេះដូចគ្នាដែរ។ គួរឲ្យដឹងដែរថានៅក្នុងកិច្ចប្រជុំដែលមាន ការដឹកនាំដោយលោក Josep Borrell អ្នកតំណាងជាន់ខ្ពស់នៃកិច្ចការងារនយោបាយនិង សន្តិសុខរបស់សហភាពអ៊ឺរ៉ុបក៏មានវត្តមានចូលរួមពី...
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ នៅរសៀលថ្ងៃអង្គារនេះ បានរុះរើគណៈរដ្ឋមន្រ្តីរបស់លោក ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងការរុះរើគណៈរដ្ឋមន្រ្តីនេះលោក ចូកូ វីដូដូ បានជ្រើសរើសលោក Tri Rismaharini ដែលជាអភិបាលក្រុងធំជាងគេទី ២ នៃទីក្រុងស៊ូរ៉ាបាយ៉ា ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងលោកស្រី Sandiaga Uno អតីតអភិបាលរងក្រុងហ្សាកាតា...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានអំពាវនាវសូមបងប្អូនពលករខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធិភាពខ្ពស់ និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។ ទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានហាមពលករខ្មែរចល័ត ចេញ-ចូល តំបន់ដែលមានការរីករាលដាលជំងឺកូវីដ-១៩ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឱ្យដឹងថា ដើម្បីគ្រប់គ្រង និងការពារមិនឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ ទៅលើពលករបរទេសទាំងអស់ ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិត និងសុខភាពអនាម័យរបស់ប្រជាពលរដ្ឋ ក្រសួងការងារថៃ បានចេញសេចក្តីប្រកាសស្នើសុំកិច្ចសហការពីនិយោជក...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រគម្រោងស្រូវមិត្តភាព សង្គ្រោះសត្វព្រៃ ព្រោះជាឧត្តមានុវត្តមួយនៃយន្តការការទូទាត់ សេវាបរិស្ថានដែលមានការចូលរួមពីសហគមន៍ មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិដោយរួមចំណែក ការពារធនធានធម្មជាតិ និងអភិរក្សជីវៈ ចម្រុះនៅកម្ពុជា។ ក្នុងពិធីសម្ពោធក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ ខន់សើវសិន និងពិនិត្យមើលខ្សែសង្វាក់វេចខ្ចប់អង្ករមិត្តភាពសង្គ្រោះសត្វ ព្រៃ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផលនេសាទ ដាយត្រីទឹកសាប សម្រាប់ធ្វើប្រហុក ផ្អក អាចធ្លាក់ចុះប្រមាណ ៣១% ស្មើនឹងចំនួន ៤៤២០តោន បើធៀបឆ្នាំ២០១៩ ។ ក្នុងឱកាសចុះពិនិត្យសកម្មភាពពលរដ្ឋ មកពីគ្រប់ទិសទីកំពុងមមាញឹក សស្រាក់សស្រាំទិញត្រីធ្វើផ្អក ប្រហុក...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចលើកពេល រៀបចំពិព័រណ៍ផលិតផលខ្មែរ នាឱកាសយុទ្ធនាការ ទិញផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ២០២០ ដែលគ្រោងនឹងរៀបចំ ចាប់ពថ្ងៃទី២៤-២៧ ខែធ្នូ ឆ្នាំ២០២០ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមជម្រាបថា ការសម្រេចលើកពេលនេះ ដោយសារតែព្រឹត្តិការណ៍ ២៨ វិច្ឆិកា បានធ្វើឲ្យមានការផ្ទុះឡើងសាជាថ្មី នូវការឆ្លងជំងឺកូវីដ-១៩...
វ៉ាស៊ីនតោន៖ សភាសហរដ្ឋអាមេរិក បានយល់ព្រមលើកញ្ចប់ជំនួយសង្គ្រោះ ដែលមានទឹកប្រាក់ចំនួន ៩០០ ពាន់លានដុល្លារអាមេរិកសម្រាប់ជំងឺកូវីដ-១០ កាលពីល្ងាចថ្ងៃច័ន្ទរួមជាមួយ ថវិការដ្ឋាភិបាលទៀងទាត់ចំនួន ១,៤ ពាន់ពាន់លានដុល្លារ ដោយបញ្ជូនច្បាប់ចំណាយ ដ៏ច្រើនដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខាលើច្បាប់នេះហើយ។ កញ្ចប់ជំនួយសង្គ្រោះដែលរង់ចាំ ជាយូរមកហើយត្រូវបានអនុម័តដោយសភា ដោយសំឡេង ៩២ ទល់នឹង ៦ រួមជាមួយថវិការបស់រដ្ឋាភិបាលសម្រាប់...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទទី ២ ដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ដែលក្លាយជាប្រទេសដំបូងគេ ក្នុងការចាក់វ៉ាក់សាំងរបស់ ក្រុមហ៊ុនជីវបច្ចេកវិទ្យា Moderna នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីបង្កើនទំនុកចិត្តជាសាធារណៈ លើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលការអភិវឌ្ឍក្នុងរយៈពេលមួយឆ្នាំ ត្រូវបានគេមើលឃើញថា គួរឲ្យកត់សម្គាល់ប្រធានាធិបតី ជាប់ឆ្នោតលោក ចូ បៃដិន អាយុ ៧៨...