ភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ មានរៀបចំពិធីប្រគល់រថយន្ត ចំនួន ៧៥គ្រឿងដល់អង្គភាពចំណុះ ចំនួន ៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។ រថយន្តទាំងអស់ខាងលើនេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីជួយពង្រឹងសមត្ថភាព ក្នុងវិស័យការពារជាតិកម្ពុជា។...
SOKHA Hotel? ប្រជាពលរដ្ឋមួយគ្រួសារគាត់ បានមកជួបខ្ញុំយកសំណុំឯកសារ ដែលបង្ហាញពីដីរបស់គាត់ ដែលកំពុងព័ទ្ធរបងដោយសណ្ឋាគារសុខា SOKHA Hotel មាត់ទន្លេ។ ខ្ញុំកំពុងអោយអ្នកច្បាប់ពិនិត្យឯកសារដេីម តាមផ្លូវច្បាប់ ទាំងអស់ និងកំពុងទំនាក់ទំនងទៅលោកអភិបាលខ័ណ្ឌ ដេីម្បីអោយដឹងការពិតពីករណីនេះ តេីមួយណាខូចពិត។ មិនមែនមានតែក្រុមហ៊ុនធំៗ ចង់មានបានតែម្នាក់ឯងទេ ពលរដ្ឋតូចតាចក៏ចង់រស់ចង់មានបានដូចគ្នា កុំធ្វេីបាបគ្នាព្រោះតែដីឡេីងថ្លៃ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង...
ភ្នំពេញ ៖ លោក ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោកស្រី Rebecca Letven នាយកអង្គការ MAG ប្រចាំប្រទេសកម្ពុជា និងលោក Nick Guest, MAG Global Technical...
ភ្នំពេញ៖ កាសែតដ៏ធំរបស់ប្រទេសចិន People’s Daily បានអញ្ជើញលោក សយ សុភា និពន្ធនាយកកាសែតដើមអម្ពិល ចូលរួមក្នុងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ ឡានឆាង មេគង្គ (LMC)ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ តាមរយៈប្រព័ន្ធអនឡាញ។ យោងតាមលិខិតអញ្ជើញ ឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួម ពីតំណាងកាសែត ដ៏មានឥទ្ធិលពលមួយចំនួន...
បរទេស៖ ភាពតានតឹងថ្មីៗរវាងតំបន់សាធារណរដ្ឋ Nagorno-Karabakh ដែលមិនត្រូវបានគេទទួលស្គាល់ របស់ប្រទេសអាមេនី និង ប្រទេស អាស៊ែបៃហ្សង់ មិនបានបង្ហាញសញ្ញា នៃការថមថយនោះទេ ព្រោះវាបានកើតឡើងអស់រយៈពេល ៨ ថ្ងៃ មកហើយ ចាប់តាំងពីការប៉ះទង្គិចគ្នាថ្មីបានផ្ទុះឡើងនៅក្នុងតំបន់។ ជាមួយគ្នានោះដែរ អគ្គលេខាធិការអង្គការណាតូថា គ្មានដំណោះស្រាយយោធាចំពោះជម្លោះ Nagorno-Karabakh ឡើយ។ យោងតាមសារ ព័ត៌មាន...
ខ្ញុំកំពុងអោយអ្នកច្បាប់ ពិនិត្យឯកសារដើម តាមផ្លូវច្បាប់ ទាំងអស់ និងកំពុងទំនាក់ទំនង ទៅលោកអភិបាលខ័ណ្ឌ ដើម្បីអោយដឹងការពិតពីករណីនេះ តើមួយណាខូចពិត។ មិនមែនមានតែក្រុមហ៊ុនធំៗ ចង់មានបានតែម្នាក់ឯងទេ ពលរដ្ឋតូចតាចក៏ចង់រស់ចង់មានបានដូចគ្នា កុំធ្វើបាបគ្នាព្រោះតែដីឡើងថ្លៃ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ ទីកន្លែងដោយគ្មានការរើសអើង៕ (ហ្វេសប៊ុកផេក Duong Dara)
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានចាកចេញយ៉ាងខ្លី ពីមន្ទីរពេទ្យយោធា ដែលជាកន្លែងដែលលោក កំពុងត្រូវបានគេព្យាបាលជំងឺកូវីដ-១៩ ក្នុងការជិះរថយន្ត កាលពីថ្ងៃអាទិត្យ ដើម្បីចេញស្វាគមន៍ដល់អ្នកគាំទ្រ ដែលប្រមូលផ្តុំគ្នានៅខាងក្រៅបង្កឱ្យ មានការរិះគន់ពីសហគមន៍ពេទ្យថា លោកកំពុងធ្វើឱ្យអ្នកដទៃមានគ្រោះថ្នាក់។ លោក ត្រាំ ត្រូវបានគេថតនៅលើវីដេអូគ្រវីពី កៅអីខាងក្រោយនៃរថយន្តប្រភេទ SUV ពណ៌ខ្មៅកាលពីល្ងាចថ្ងៃអាទិត្យ ដោយពាក់របាំងមុខ ខណៈដែលហ្វូងមនុស្សបានស្រែកហ៊ោ...
បរទេស៖ ប្រមុខកងកំលាំងការពារជាតិ ដែលទើបត្រូវបានតែងតាំង គឺលោកឧត្តមសេនីយ៍ Chalermpol Srisawasdi កាលពីថ្ងៃចន្ទ បាននិយាយដោយទទូចថា យោធានឹងមិនចូលរួមក្នុងនយោបាយទេ ហើយរដ្ឋប្រហារយោធា មិនស្ថិតនៅក្នុងគំនិតរបស់ពួកគេទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Chalermpol Srisawasdi បានថ្លែងបែបនេះ...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសផ្អាកការធ្វើសន្និបាត គណៈកម្មាធិការកណ្ដាល នៅដំណាច់ ឆ្នាំ២០២០ និងផ្អាកការធ្វើមីទ្ទីង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤២ នៃទិវាជ័យជម្នះ ៧ មករា ដោយសារតែបញ្ហាជំងឺកូវីដ-១៩ បានរីករាលដាលខ្លាំងពេញសាកលលោក។ យោងតាមសេចក្ដីជូនដំណឹងរបស់ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០២ ចុះហត្ថលេខាដោយ សម្តេច សាយ...
បរទេស៖ ទីបំផុតវិបត្តិកូវីដ១៩ បានធ្វើឲ្យចំនួនអ្នករងគ្រោះ នៅក្នុងវិស័យអាកាស មានការកើនឡើងទោះបីជាពួកគេ សុទ្ធសឹងតែជាក្រុមហ៊ុនយក្សធំៗ របស់ពិភពលោកក្តី។ Boeing បានប្រកាសថា ខ្លួននឹងបិទចោលរោងចក្រ ដ៏សំខាន់មួយរបស់ខ្លួននៅក្នុងទីក្រុង Everett រដ្ឋវ៉ាស៊ិនតោនគឺជារោងចក្រ ផលិតតួយន្តហោះប្រភេទ 787 Dreamliner ហើយដំណើរការបិទនឹងចាប់ផ្តើម ធ្វើឡើងចាប់ពីពាក់កណ្តាលឆ្នាំ២០២១ ខាងមុខនេះហើយ។ គួរឲ្យដឹងដែរថា Boeing មានរោងចក្រផលិតតួយន្តហោះប្រភេទ...