បរទេស៖ កាលពីដើមខែធ្នូ មេរោគកូវីដ១៩ទម្រង់ថ្មីមួយប្រភេទ ដែលត្រូវបានគេនិយាយថា ឆ្លងកាន់តែខ្លាំងនោះ ត្រូវបានគេរកឃើញ នៅក្នុងចក្រភពអង់គ្លេស ដែលជំរុញឱ្យមានវិធានការប្រឆាំងនឹងជំងឺ ដែលមានទម្រង់ថ្មីនៅក្នុងប្រទេសនេះ ខណៈដែលប្រទេសដទៃទៀត បានបិទព្រំដែនជាមួយចក្រភពអង់គ្លេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អភិបាលរដ្ឋខូឡូរ៉ាដូ របស់សហរដ្ឋអាមេរិក គឺលោក Jared Polis...
ហ្សាកាតា៖ រដ្ឋមន្ត្រីសុខាភិបាលបានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី ត្រៀមខ្លួនទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ពី Pfizer និង AstraZeneca នៅពេល ដែលខ្លួនកំពុងរង់ចាំការអនុញ្ញាត ដើម្បីចាប់ផ្តើមកម្មវិធីចាក់ថ្នាំបង្ការ ជាមួយថ្នាំទីបីរបស់ខ្លួនដោយ Sinovac ។ លោក Budi Gunadi Sadikin បានលើកឡើងថា កិច្ចព្រមព្រៀងចំនួន ៥០...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាលទៅតាមពេលវេលា និងទីកន្លែង ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ទាខ្វៃប៉េកាំង ជាម្ហូបប្រពៃណីប្រកបដោយ លក្ខណៈពិសេសដែលឈ្មោះ ល្បីល្បាញទាំងជាតិនិងអន្តរជាតិ ។ គឺដោយសារតែទាខ្វៃនេះ បានជួយស្រុក Luopu នៃតំបន់ Hetian ភូមិភាគស៊ីនជាំងឱ្យបម្រះខ្លួន ចេញផុតពីភាពក្រីក្រ ។ នៅឆ្នាំ២០១៧ ទីក្រុងប៉េកាំងនិងតំបន់ Hetian ភូមិភាគស៊ីនជាំងបានក្លាយជា “ដៃគូជួយលុបបំបាត់ភាពក្រីក្រ” ពោលគឺក្រុងប៉េកាំងជួយស្រុក Luopu ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បី អភិវឌ្ឍរបរចិញ្ចឹមសត្វក្នុងព្រៃឈើ...
ភ្នំពេញ ៖ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះពោត សរុបចំនួន ១៥៤ ៥៩៨ហិកតា និងទទួលបានបរិមាណផល សរុបចំនួន ៧៣៥ ៥៥១ តោន/ឆ្នាំ ។ នេះបើតាម របាយរណ៍របស់អគ្គនាយកដ្ឋាន កសិកម្មថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ដែលលោក វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្មយកមកផ្សាយ...
ភ្នំពេញ ៖ ក្នុងរយៈពេល២២២ថ្ងៃ នៃការអនុវត្តយុទ្ធ នាការដោះស្រាយការកកស្ទះ សំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្តបានដោះស្រាយសំណុំ រឿងព្រហ្មទណ្ឌជាង ៣៥ ១០០ សំណុំរឿង ស្មើនឹង ៨៩%។ យោងតាមសេចក្ក្ដី ប្រកាសព័ត៌មានរបស់ក្រសួង យុត្តិធម៌កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលរយៈពេល ២២២ថ្ងៃ នៃការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។ ក្រសួងបន្ដថា «ជាលទ្ធផលក្នុងរយៈពេល២២២ថ្ងៃនៃការអនុវត្តយុទ្ធនាការនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្តទូទាំងប្រទេស បាន ដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរនិងទាំងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ៣៥ ១០០ សំណុំរឿង ស្មើនឹង ៨៩% នៃសំណុំរឿងព្រហ្មទណ្ឌដែលកក ស្ទះ(សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១២ ២០០ សំណុំរឿង ស្មើនឹង ៩៥% នៃសំណុំរឿងទាំងអស់ក្នុង ដំណាក់កាលជំនុំជម្រះ)»។ បន្ថែមពីនេះ សាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ចូលថ្មី ចំនួនជាង ៣៦៥០០សំណុំរឿង ស្មើនឹង ៧៣% នៃសំណុំរឿងចូលថ្មីសរុប។ ជាមួយនឹងលទ្ធផលនេះក៏បានប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន១០ បន្ថែម ទៀត រួមមាន ៖ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, ខេត្តកំពង់ចាម, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្ត ឧត្តរមានជ័យ, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ គិតមកដល់បច្ចុប្បន្ននេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសរុប ចំនួន ១៥ ហើយក្នុងចំណោមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តចំនួន ២៤ បានប្រកាសបញ្ចប់ដោយ ជោគជ័យនៃការអនុវត្តយុទ្ធនាការនៅក្នុងស្ថាប័នរបស់ខ្លួនដោយបានសម្រេចដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ បានយ៉ាងតិច ៩៥% និងសំណុំរឿងដែលចូលថ្មី យ៉ាងតិច៧០%។ តាមការគ្រោងទុក យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត នឹងត្រូវប្រើ រយៈពេល ១ឆ្នាំដោយចាប់ផ្តើមគិតពីថ្ងៃប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២១។ ផ្អែកលើលទ្ធផល ដែលសម្រេចបាន រយៈពេល ២២២ថ្ងៃនេះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានី ខេត្ត និងដោយមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងអស់ គ.យ.ក.ស. មានក្ដីរំពឹងទុកយ៉ាងមុតមាំថាសាលាដំបូង និងអយ្យការអមសាលាដំបូងទូទាំងប្រទេស នឹងអនុវត្ត យុទ្ធនាការសម្រេចបានលទ្ធផលជោគជ័យ ដោយធ្វើការដោះស្រាយ សំណុំរឿងកកស្ទះទាំងអស់ ហើយឈានទៅដល់ការ ប្រកាសបិទបញ្ចប់នៃការអនុវត្តយុទ្ធនាការ តាមផែនការ ដែលបានគ្រោងទុក៕
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ពីវិរុសកូវីដ-១៩ បម្លែងថ្មីនេះ ដើម្បីបងប្អូនប្រជាពលរដ្ឋទាំងអស់ ទុកជាទុនក្នុងការយល់ដឹង និងបង្កើនការយកចិត្តទុកដាក់ របស់បុគ្គលម្នាក់ៗ ក្នុងកិច្ចការពារការចម្លងនៃ វីរុសដ៏កាចសាហាវនេះ ។ ការចេញមកពន្យល់នេះ របស់លោកស្រី ឱ វណ្ណឌីន គឺដោយសារតែក្នុងរយៈពេលថ្មីៗនេះ មានការចែកចាយព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ១៩...
ព្រុចសែល៖ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានទាមទារឱ្យប្រទេសចិន ដោះលែងអ្នកកាសែតពលរដ្ឋម្នាក់ ដែលជាប់ពន្ធនាគារដោយសារ របាយការណ៍ពីវូហាន់ ដោយអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក គឺលោក Mike Pompeo បានចោទប្រកាន់ក្រុងប៉េកាំងថា បានបិទបាំងជំងឺរាតត្បាតកូវីដ-១៩ ។ តុលាការប្រទេសចិន បានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំកាលពីថ្ងៃច័ន្ទដល់លោកស្រី ចាងហ្សិន ដែលបានរាយការណ៍ថា ស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតនៃវិបត្តិសេដ្ឋកិច្ច នៅក្នុងទីក្រុងដែលវីរុសនេះកើតមានដំបូង។...
វ៉ាស៊ីនតោន៖ ករណីឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានគេរកឃើញ ដំបូងគេនៅចក្រភពអង់គ្លេស ត្រូវបានគេកំណត់អត្តសញ្ញាណ នៅសហរដ្ឋអាមេរិកនៃរដ្ឋខូឡូរ៉ាដូ កាលពីថ្ងៃអង្គារ ខណៈដែលប្រទេសនេះ កំពុងរងគ្រោះខ្លាំងបំផុតលើពិភពលោក។ អភិបាលរដ្ឋខូឡូរ៉ាដូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំងឺកូវីដ-១៩ទម្រង់ថ្មី ត្រូវបានកំណត់អត្តសញ្ញាណនៅលើបុរសម្នាក់ នៅរដ្ឋខូឡូរ៉ាដូ ក្នុងអាយុ ២០ឆ្នាំ ដោយគ្មានប្រវត្តិធ្វើដំណើរនោះទេ។ យោងតាមប៉ូលីសបានឲ្យដឹងថាបុរសនេះ កំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅតំបន់អេលប៊ែក ហើយនឹងនៅតែដាក់ក្នុងស្ថានភាពបែបនេះ រហូតទាល់តែមានការជាសះស្បើយ...