ព័ត៌មានជាតិ

កម្ពុជា មានផ្ទៃដីដាំពោត ជាង១សែនហិកតា និងទទួលផលជាង ៧សែនតោនក្នុង១ឆ្នាំ

ភ្នំពេញ ៖ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះពោត សរុបចំនួន ១៥៤ ៥៩៨ហិកតា និងទទួលបានបរិមាណផល សរុបចំនួន ៧៣៥ ៥៥១ តោន/ឆ្នាំ ។ នេះបើតាម របាយរណ៍របស់អគ្គនាយកដ្ឋាន កសិកម្មថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ដែលលោក វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្មយកមកផ្សាយ ក្នុងហ្វេសប៊ុក។

ប្រភពបន្តថា ដំណាំពោត ត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ដែលមានសក្តានុពល សម្រាប់នាំចេញ និងផ្គត់ផ្គង់ឲ្យតម្រូវការ ក្នុងស្រុកសម្រាប់បម្រើ ឲ្យវិស័យផលិតកម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ ។

កាលពីថ្ងៃទី២៩ ខែធ្នូ អគ្គនាយកដ្ឋានកសិកម្ម បាន រៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់រវាងអគ្គនាយកដ្ឋាន កសិកម្ម និងមជ្ឈមណ្ឌល KOPIA ប្រចាំនៅកម្ពុជាលើគម្រោង កិច្ចសហប្រតិបត្តិការ បច្ចេកទេសស្ដីពី “ផលិតកម្ម និងការផ្សព្វផ្សាយគ្រាប់ពូជពោតអ៊ីប្រ៊ីត (CHM01) នៅ កម្ពុជាដើម្បីចូលរួមបង្កើន ផលិតកម្មពូជពោតក្នុងស្រុក និងកាត់បន្ថយពូជពោត នាំចូលពីបរទេស៕

To Top