Feature

លោក វ៉ាង វិនពីន៖ មិត្តភាពដែកថែប ចិន-កម្ពុជា កាន់តែមានភាពរឹងមាំ ជាប្រវត្តិសាស្ត្រ

ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង វិនពីន ឯកអគ្គទូតចិនប្រចាំកម្ពុជា បានអះអាងថា ទំនាក់ទំនងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ (ចិន-កម្ពុជា) កាន់តែមានភាពរឹងមាំ ជាប្រវត្តិសាស្ត្រ។

តាមរយៈសំណេរ នៅបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន បានលើកឡើងថា ចិននិងកម្ពុជា គឺជាមិត្តភក្តិពិតនិងជាដៃគូដ៏ល្អ ដែលរួមសុខរួមទុក្ខ និងមានទំនុកចិត្តយ៉ាងជ្រាលជ្រៅរវាងគ្នាទៅវិញទៅមក មិត្តភាពដែកថែបនៃប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំជាប្រវត្តិសាស្ត្រ។

លោកឯកអគ្គរដ្ឋទូត បញ្ជាក់បន្ថែមថា ភាគីចិនគាំទ្រយ៉ាងមុតមាំ ចំពោះកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយខ្លួនឯង ហើយនៅតែជាដៃគូដ៏គួរឱ្យទុកចិត្តបំផុត នៅក្នុងដំណើរការអភិវឌ្ឍន៍ របស់កម្ពុជា៕

To Top