បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ CGTN បានចុះផ្សាយថា ក្រុមហ៊ុនវិនិយោគ របស់ប្រទេសចិន កំពុងមានប្រៀប ក្នុងការប្រជែងដណ្តើមយក កំពង់ផែយុទ្ធសាស្ត្រ ស៊ីណេស Sines របស់ប្រទេសព័រទុយហ្កាល់ ពីមាត់អាមេរិក នៅពេលខាងមុខ តាមរយៈការបោះទុនវិនិយោគ ក្នុងតម្លៃទឹកប្រាក់ រាប់ពាន់លានដុល្លារ អាមេរិកពីក្រុមហ៊ុនចិន ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនធំៗរបស់ប្រទេសចិន មិនត្រឹមតែដណ្តើមយកទីផ្សារ...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា នៅទូទំាងពិភពលោក មានអ្នកស្លាប់លើសពី១លាននាក់ ដោយសារវីរុសកូរ៉ូណា ដែលបានផ្ទុះឡើងដំបូង នៅក្នុងប្រទេសចិន គិតទៅជាងមួយឆ្នាំកន្លងមកនេះ ។ ការឆ្លងជំងឺបានបង្កផលប៉ះពាល់ ដល់សេដ្ឋកិច្ចពិភពលោក ធ្វើឲ្យបាត់បង់អាយុជីវិត ក្នុងនោះអ្នកនៅប្រទេសឥណ្ឌា និងតំបន់ព្រៃភ្នំរបស់ប្រទេសប្រេស៊ីល រហូតដល់ទីក្រុងញ៉ូវយ៉ក...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានប្រកាសឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១០.៧៣៤នាក់ គិតត្រឹមថ្ងៃអាទិត្យ ។ សេចក្តីប្រកាសបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀត ចំនួន៧៤៣នាក់ ត្រូវបានរាយការណ៍ឲ្យដឹង កាលពីថ្ងៃអាទិត្យ ។ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩...
ភ្នំពេញ ៖ លោក ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា នៅពេលដែលជំងឺកូវីដ-១៩ ត្រូវបញ្ចប់ អ្នកវិនិយោគសឹង្ហបុរី នឹងមកកម្ពុជា ហើយក្រុមវិនិយោគសឹង្ហបុរី មកធ្វើការវិនិយោគ នៅគំរោងប្រព័ន្ធទឹកកខ្វក់ ក្នុងខេត្តព្រះសីហនុ ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងជំនួបពិភាក្សាការងារជាមួយ...
ខេត្តស្វាយរៀង: ក្រចកជើងគោចំនួន ជាង២តោន ត្រូវបានសមត្ថកិច្ចសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានធ្វើសកម្មភាព ចុះអនុវត្តការងារត្រួតពិនិត្យទំនិញ នៅច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២០នេះ។ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង...
ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធមួយចំនួនទៀត បានចុះទប់ស្កាត់ និងត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើផ្លូវជាតិលេខ៦០ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី២៨ កញ្ញា នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរំពឹងទុកថា ស្រុកស្ទឹងត្រង់ នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ខេត្តកំពង់ចាម ក្រោយ ពេលស្ពានឆ្លងកាត់ទន្លេ សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនោះ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ ខណ:ពេលជួបសំណេះសំណាល...
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា កម្ពុជាត្រូវការរូបិយវត្ថុជាតិយ៉ាងខ្លាំង ដើម្បីពង្រឹងភាពធន់ នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទប់ទល់ទៅនឹងវិបត្តិ ព្រមទាំង អាចគាំទ្រដល់កំណើននិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន។នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។ នាឱកាសប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤០ នៃការបង្កើតប្រាក់រៀលឡើងវិញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ...
បរទេស៖យោធាតិចបំផុត១៦នាក់ និងជនស៊ីវិលជាច្រើននាក់ បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងប្រទេសអាមេនីនិងប្រទេសអាហ្សែបែហ្សង់ គិតចាប់តាំងពីឆ្នាំ២០១៦មក បង្កឲ្យមានក្តីព្រួយបារម្ភអំពីស្ថិរភាពក្នុងតំបន់ South Caucasus ដែលជាច្រកសម្រាប់បំពង់ទុយយោនាំយកប្រេងនិងឧស្ម័នទៅទីផ្សារពិភពលោក។ គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងទអតីតសាធារណរដ្ឋសូវៀតទាំងពីរ ដែលធ្លាប់មានសង្គ្រាមនឹងគ្នាក្នុងទសវត្ស១៩៩០នោះ គឺជាការផ្ទុះឡើងដ៏ថ្មីបំផុត ក្នុងជម្លោះដ៏វែងឆ្ងាយមួយ ជុំវិញបញ្ហាតំបន់ Nagorno-Karabakh ដែលស្ថិតនៅប្រទេសអាហ្សែបែហ្សង់ ប៉ុន្តែត្រូវគ្រប់គ្រងដោយជនជាតិភាគតិចអាមេនី។ តំបន់ Nagorno-Karabakh បាននិយាយប្រាប់ថា យោធាចំនួន១៦នាក់របស់ខ្លួនបានស្លាប់...
បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងនាយករដុ្ឋមន្ត្រីនៃប្រទេសអាមេនី លោក Nikol Pashinyan បានធ្វើកិច្ចពិភាក្សាគ្នាមួយស្តីពីការប៉ះទង្គិចគ្នា ជុំវិញបញ្ហាតំបន់ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នេះតាមការប្រាប់ឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយរបស់វិមានក្រឹមឡាំង។ សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងនោះ បាននិយាយប្រាប់ថា កិច្ចសន្ទនាគ្នារវាងមេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការកត់សម្គាល់ថា វាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីមិនអនុញ្ញាតឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងជម្លោះ ហើយវាចាំបាច់ដើម្បីបញ្ឈប់រាល់សកម្មភាពយោធាទាំងអស់។ គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យម្សិលមិញនេះ...