ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការទទួលបានតំណក់ប្រេងជាលើកដំបូង ។ នៅព្រឹកថ្ងៃទី២៩ ធ្នូ កម្ពុជាបានរកឃើញ នូវដំណក់ប្រេងលើកដំបូងដែលចាប់ផ្តើម ផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុក នៃឈូងសមុទ្រកម្ពុជា ។ បើតាមសម្តេចតេជោ ការរកឃើញនេះ គាប់ជួនជាមួយថ្ងៃខួបលើក ទី២២ នៃការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយ ឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)៕
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នំា២០២០ថា ទីភ្នាក់ងារអាកាសធាតុបានឲ្យដឹង នៅថ្ងៃពុធនេះថា គ្រោះរញ្ជួយដីមួយ កម្រិត៥,១រ៉ិចទ័រ អង្រួននៅខេត្ត អ៊ីបារ៉ាគី (Ibaraki) នៅថ្ងៃពុធនេះ ។ ទោះបីជាយ៉ាងនេះក្តី មិនទាន់មានសញ្ញាណាមួយ បញ្ជាក់ពីរលកយក្សស៊ូណាមិ នៅឡើយទេ ។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឲ្យដឹងថា ការរញ្ជួយបានកើតឡើង នៅវេលាម៉ោង៩និង៣៥នាទី ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង០០និង៣៥នាទី ម៉ោងសកល នៅភាគកណ្តាលនៃដែនដី ដែលមានចំណុចកណ្តាលនៃរយៈទទឹង៣៦,៤ដឺក្រេ នៃប៉ែកខាងជើងនិងរង្វាស់ ១៤០.៦ដឺក្រេ នៃរយៈបណ្តោយ ប៉ែកខាងកើត ដែលមានជម្រៅ៦០គីឡូម៉ែត្រ ។ មិនទាន់មាន របាយការណ៍ បន្ទាន់ណាមួយ បញ្ជាក់ពីការខូចខាត ឬបង្ករបួស ដែលជាលទ្ធផលស្តែង ចេញពីគ្រោះរញ្ជួយដីនេះនៅឡើយទេ ៕
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នំា២០២០ថា ស្រីល័ង្កា ប្រឈមមុខនឹងរលកទី២នៃការឆ្លងរាតត្បាត ជំងឺកូវីដ១៩ ។ គេបានឃើញ ក្រុមបុគ្គលិកពេទ្យ បានធ្វើតេស្តរកមើលមេរោគបង្កជំងឺកូវីដ១៩ នៅឯសួនច្បារនៅក្នុងក្រុងកូឡុំបូ រដ្ឋធានីនៃប្រទេស្រីល័ង្កា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។ បច្ចុប្បន្ននេះ ប្រទេសស្រីល័ង្កា កំពុងប្រឈមមុខនឹងរលកទី២នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ហើយត្រូវបានគេរាយការណ៍មកថាមានអ្នកវិជ្ជមានកូវីដ១៩ចំនួន៤១.៦០៣នាក់ និងមានអ្នកស្លាប់ចំនួន១៩៤នាក់ ដែលបណ្តាលមកពីការឆ្លងជំងឺ ៕
បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នំា២០២០ថា នាយករដ្ឋមន្ត្រីលីបង់ លោក Hassan Diab បានប្រកាស កាលពីថ្ងៃអង្គារថា ការិយាល័យ ស៊ើបអង្កេតសហព័ន្ធ របស់អាមេរិក ហៅកាត់ថា (FBI) បានបង្ហាញពីរបាយការណ៍ មួយដែលថា ករណីផ្ទុះដ៏កក្រើក នៅក្រុងបេរ៉ាត់ គឺបណ្តាលមកពី សារធាតុអាម៉ូនីញ៉ូម នីត្រាត ចំនួន៥០០តោន ដែលជាជំនួសឲ្យសេចក្តីរាយការណ៍ក្នុងរបាយការណ៍ មុនដែលមានរហូតដល់ ២.៧៥០តោន ។ លោក Diab ត្រូវបានចោទសួរដោយក្រុម អ្នកសារព័ត៌មាន គ្រាដែលជួបពិភាក្សាគ្នានៅ Grand Serail ដោយបានថ្លែងថា “កន្លែងដែលផ្ទុះនោះគឺមានសារធាតុអាម៉ូនីញ៉ូម នីត្រាត ចំនួន២.៧៥០តោនឬ?” ។ លោក Diab បានផ្អាកការសួរ ដោយបានលើកឡើងថា “នរណាគេជាម្ចាស់កប៉ាល់ដែលនាំយកសារធាតុនីត្រាតមក ហើយបានចូលមករបៀបណាដល់លីបង់ និងអ្នកណាជាអ្នកអនុញ្ញតឲ្យចូលមកលីបង់? ក្រុមសេវាកម្មសន្តិសុខបានដឹងរឿងនេះដែររឺទេ?” ។ លោក Diab បានថ្លែងថា ក្រុមប្រឹក្សាការពារជាន់ខ្ពស់ បានបើកកិច្ចប្រជុំរបស់ខ្លួនលើកទី២០នៅក្នុងឆ្នាំនេះ ហើយមិនមានទីភ្នាក់ងារសន្តិសុខ បានផ្តល់ព័ត៌មានអំពីវត្តមានរបស់គាត់ នៅឯកំពង់ផែដែលមានផ្ទុកសារធាតុអាម៉ូនីញ៉ូម នីត្រាតនោះទេ ដែលជាកន្លែងផ្ទុះឡើងដ៏កក្រើកចំនួន០២ដង កាលពីថ្ងៃទី០៤ខែសីហា បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត២០០នាក់ និងប្រមាណ៦.០០០នាក់បានរងរបួស ទន្ទឹមនឹងនេះដែរ ញាំងឲ្យពលរដ្ឋ៣០០.០០០បាត់បង់ផ្ទះសម្បែង ៕
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្មវិធីកំសាន្ត TikTok គឺជាកម្មវិធីវីដេអូខ្លីៗ ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យកម្ពុជាដើម្បីទទួលបានការទាក់ទាញអ្នកទស្សនា អ្នកប្រើប្រាស់កម្មវិធី TikTok ព្យាយាមបង្កើតនូវវីដេអូត្រាប់សម្លេង ឬការបញ្ចេញការវិការកំប្លែង ជាដេីម។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា នាពេលកន្លងមកក្រុមការងារ...
ភ្ននំពេញ ៖ ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២១ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ឆ្នាំ២០២១ ជាឆ្នាំដែលពោរពេញទៅដោយក្តីសង្ឃឹមសម្រាប់ទំនាក់ទំនង ចិន-កម្ពុជា ជាពិសេស ក្នុង ស្ថានភាពអន្តរជាតិ មានការផ្លាស់ប្តូរយ៉ាងណាក្តី ចិន-កម្ពុជា នឹងជំរុញការកសាងសហគមន៍ ជោគវាសនារួមយ៉ាងម៉ឺងម៉ាត់។ យោងតាមសារលិខិតអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២១...
បច្ចុប្បន្នភាព BBC បានផ្សព្វផ្សាយថា ការប្រកាន់យកគោលនយោបាយ គិតប្រយោជន៍អាមេរិក ជាអាទិភាព (America First) របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិ របស់សហរដ្ឋអាមេរិក កំពុងធ្វើអោយប្រទេសចិន មានឱកាសកាន់តែច្រើន ក្នុងការដណ្តើមយកប្រទេស ជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ទៅជាមិត្តរបស់ចិនវិញ ។ ប្រភពដដែលបានបន្តថា រយៈពេលជិត៤ឆ្នាំកន្លងមកនេះ...