បរទេស៖ វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យ ជូឡាឡុងកន កាលពីថ្ងៃសៅរ៍ បានប្រកាសការធ្វើតេស្តវ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ ដែលផលិតក្នុងស្រុកលើសត្វស្វា បានទទួលជោគជ័យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានមជ្ឈមណ្ឌល វិទ្យាសាស្ត្រសុខាភិបាលឆ្លងជំងឺ របស់កាកបាទក្រហមថៃ លោកវេជ្ជបណ្ឌិត Thiravat Hemachudha...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់៧៤៩នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ។ សរុបអ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន១៦នាក់ ក្នុងនោះរាប់ទំាងអ្នកឆ្លងក្នុងស្រុក១០នាក់ និង៦នាក់ជាអ្នកមកពីខាងក្រៅ ។ មីយ៉ាន់ម៉ា បានរកឃើញអ្នកឆ្លងជំងឺ ក្នុងស្រុកថ្មីឡើងវិញ នៅថ្ងៃទី១៦...
ភ្នំពេញ៖ការនាំចេញអង្ករ ៧ខែ កន្លងមក បានចំនួន ៤២៦ ០៧៣ តោន កើនឡើង ចំនួន ១១៨ ០៦០ តោន ស្មើនឹង៣៨,៣៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ យោងតាមលទ្ធផលនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ២០២០ នឹងអាចឈានដល់ ៨០០ ០០០ តោន ។ ក្នុងឱកាសអញ្ជើញចូលរួមប្រជុំ ពិនិត្យតាមដាន អំពីស្ថានភាពនៃការបង្កបង្កើនផលស្រូវរដូវវស្សា ការប្រមូលផលស្រូវដើមរដូវ និងការនាំចេញអង្ករ ឆ្នាំ២០២០ របស់ក្រុការងារ ក្នុងក្របខ័ណ្ឌ គ.ស.ហ ក្រោមអធិបតីភាព លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីតាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ។កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមើលឃើញថា ជារួមគិតត្រឹមខែសីហានេះ កសិករបានធ្វើការដាំដុះស្រូវរដូវវស្សា បានលឿនជាង បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ ការប្រមូលផលស្រូវស្រាលនៅដើមរដូវនេះ ទទួលបានទិន្នផលជាមធ្យម ៤តោន ក្នុង១ហិកតា។ ស្ថានភាពទឹកទន្លេឆ្នាំនេះទាបជាង ឆ្នាំ២០១៩ ដែលរហូតមកដល់ពេលនេះ ទឹកមិនទាន់ចូលដល់តំបន់ធ្វើស្រូវប្រដេញទឹកនៅឡើយទេ ហេតុនេះកសិករអាចប្តូរពីការដាំដុះស្រូវប្រដេញទឹក មកដាំដុះស្រូវរដូវវស្សាវិញ ដែលអាចបង្កើនរដូវដាំដុះបន្ថែម និងធ្វើឲ្យផ្ទៃដីដាំដុះស្រូវរដូវវស្សាកើនឡើងច្រើនជាងមុន។ យោងតាមលទ្ធផលនៃការបង្កបង្កីនផលនេះ ប្រទេសកម្ពុជាអាចធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ និងបម្រើឲ្យការនាំចេញអង្ករបានតាមការគ្រោងទុក បើទោះបីភ្លៀងបានធ្លាក់ដើមរដូវ តែក្រោយមកជួបនូវគ្រោះរាំងស្ងួត ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីដាំដុះស្រូវសែនក្រអូបមួយចំនួនក៏ដោយ ។ ការប្រមូលផលស្រូវស្រាល (សែនក្រអូប និងអ៊ីអ៊ែ) ដើមរដូវឆ្នាំនេះ មានការយឺតយ៉ាវជាងឆ្នាំ២០១៩ បង្កឡើងដោយគ្រោះរាំងស្ងួតជាហេតុនាំឲ្យល្បឿននៃការដាំដុះយឺតយ៉ាវ និង ស្រូវដែលរងផលប៉ះពាល់ខ្លាំងដែលតម្រូវឲ្យកសិករភ្ជួរចោល និងដាំដុះឡើងវិញមួយចំនួន ហើយការប្រមូលផលនឹងត្រូវអូសបន្លាយរហូតដល់ ខែតុលា វិច្ឆិកា និងខែធ្នូ ព្រមគ្នាជាមួយនឹងការប្រមូលផល ស្រូវផ្កាម្លិះ-ផ្ការំដួល ។ ការនាំចេញអង្ករ ៧ខែ កន្លងមក បានចំនួន ៤២៦ ០៧៣ តោន កើនឡើង ចំនួន ១១៨ ០៦០ តោន ស្មើនឹង៣៨,៣៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ យោងតាមលទ្ធផលនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងឆ្នាំ២០២០ នឹងអាចឈានដល់ ៨០០ ០០០ តោន ។ ហេតុនេះដើម្បីសម្រេចបាននូវគោលដៅនាំចេញអង្ករ ៨០០ ០០០ តោន សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើសុំនូវការគាំទ្រជាឥណទាន ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៣០ លានដុល្លារ បន្ថែមទៀត តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងស្នើសុំប្រើប្រាស់ឥណទានក្រោមកម្មវិធីនេះសម្រាប់រយៈពេល១២ខែ។
ភ្នំពេញ៖ ក្រុមការងារ សែលកាត កាលពីពេលថ្មីៗនេះ បានបន្តចែកជូនទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតហើយ ដែលបានមកកាន់ ស្រុកកំពងស្វាយ កំពង់ធំ ផ្តល់ជូនដល់អតិថិជន យ៉ែន បូរ៉ា ដែលបានឈ្នះរង្វាន់ ជាទឹកប្រាក់ ១០ម៉ឺនដុល្លារ នៅក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ។ លោក យ៉ែន បូរ៉ា...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសប៉ាគីស្ថាន បានចេញរបាយការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀងនៅក្នុងប្រទេសប៉ាគីស្ថាន នៅទីតាំងផ្សេងៗនោះគិតចាប់តាំងពីខែមិថុនា បានកើនឡើងដល់១៣៤នាក់ហើយ ។ ការចែកចាយទិន្នន័យនៃអ្នកស្លាប់គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី២៩ ខែសីហា ។ ក្រុមអាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការជួយសង្គ្រោះ និងប្រតិបត្តិការជួយសង្គ្រោះបានកំពុងធ្វើឡើងនៅក្នុងតំបន់ដែលរងនូវផលប៉ះពាល់ដែលមាននាយកដ្ឋានចំណុះឲ្យរដ្ឋាភិបាល យោធា ក្រុមអង្គការមិនមានមែនរដ្ឋាភិបាលផងដែរ បានព្រួយបារម្ភចំពោះបញ្ហានេះ...
បរទេស៖ អ្នកនាំពាក្យសេតវិមានលោក Judd Deere បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ មានប្រសាសន៍ថា លោកទំនងជានឹងធ្វើទស្សនកិច្ចនៅទីក្រុង Kenosha នាប៉ុន្មានថ្ងៃខាងមុខនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Deere បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ថា “...
ភ្នំពេញ៖ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បាននិងកំពុងចុះដឹកនាំកម្លាំងភ្ទាល់ អន្តរាគន៍អគ្គីភ័យ ឆាបឆេះផ្សារណាត់ នៅខេត្តបាត់ដំបង។ អគ្គីភ័យ នៅពេលនេះ កំពុងឆាបឆេះផ្សារណាត់ នៅខេត្តបាត់ដំបងនោះ បានថមថយហេីយ។
ភ្នំពេញ៖ អគ្គីភ័យ នៅពេលនេះ កំពុងឆាបឆេះផ្សារណាត់ នៅខេត្តបាត់ដំបង។ សមត្ថកិច្ច កំពុងចេញអន្តរាគន៍។
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវបានដោយជោគជ័យ ក្រោយពេលអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានរៀបចំគណៈកម្មការ ដឹកនាំដោយលោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត រួមនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហការជាមួយអាជ្ញាធរស្រុកបាធាយ ចុះធ្វើកិច្ចការនេះអស់រយៈពេល ៣៣ ថ្ងៃ ។ ...