Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់៧៤៩នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់៧៤៩នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ។

សរុបអ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន១៦នាក់ ក្នុងនោះរាប់ទំាងអ្នកឆ្លងក្នុងស្រុក១០នាក់ និង៦នាក់ជាអ្នកមកពីខាងក្រៅ ។ មីយ៉ាន់ម៉ា បានរកឃើញអ្នកឆ្លងជំងឺ ក្នុងស្រុកថ្មីឡើងវិញ នៅថ្ងៃទី១៦ ខែសីហា ចាប់តាំងពីមានករណី ក្នុងស្រុកចុងក្រោយ ដែលគេបានរាយការណ៍ឲ្យដឹង កាលពីថ្ងៃទី១៦ ខែកក្កដា ។

រដ្ឋ Rakhine ជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺ ក្នុងស្រុកកើនឡើង ចាប់តាំងពីថ្ងៃទី១៦ ខែសីហា ហើយបណ្តាក្រុង នៅរដ្ឋផ្សេងទៀត នាពេលឥឡូវនេះ កំពង់ដាក់ឲ្យស្ថិតនៅស្នាក់នៅតាមផ្ទះ ដែលជាផ្នែកមួយនៃវិធានការណ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top