ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យលោកទេសរដ្ឋមន្រ្តីវ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន ។ នេះបើតាមការឲ្យដឹង ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា...
ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីណែនាំអំពី ការបិទស្លាកសញ្ញាចាំងពន្លឺលើ រថយន្ដដឹកជញ្ជូនផ្លូវគោក រ៉ឺម៉ក និងសឺមីរ៉ុម៉ក ដែលមានទម្ងន់សរុបអតិបរមា លើសពី ៣,៥តោន៕
ពោធិសាត់៖ អភិបាលខេត្ត និង ជាប្រធាន គណៈបញ្ជាការឯកភាពខេត្តពោធិសាត់ បានដឹកនាំកម្លាំងចម្រុះ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិសាត់ផងនោះ ឆ្មក់និងបង្រ្កាប ល្បែងហ្គេមអនឡាញភ្នាល់បាល់មួយកន្លែង កាលពីវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិសាត់ ខេត្តពោធិសាត់។ នៅក្នុងកិច្ចប្រតិបត្តិការចុះឆ្មក់...
បរទេស៖ សកម្មជនប្រឆាំងរដ្ឋាភិបាល ម្នាក់ត្រូវបានចាប់ខ្លួននៅខេត្តរ៉ាក់យ៉ង ខណៈពេលរង់ចាំស្វាគមន៍ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ដែលដឹកនាំការប្រជុំគណៈរដ្ឋមន្រ្តី ចល័តនៅក្នុងខេត្តនេះ នៅថ្ងៃច័ន្ទ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសបានយក សកម្មជនខាងលើ នៅស្រុក Muang...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសរុស្សីនៅសប្តាហ៍នេះ បានធ្វើការបង្ហាញនូវ ចំណាប់អារម្មណ៍ដ៏ខ្លាំងមួយ ក្នុងការចាប់យកការងារប្រតិបត្តិការគ្នា ជាមួយនឹងប្រទេសចិន ដើម្បីទទួលបានបច្ចេកវិទ្យា 5G ។ ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយ លោករដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Lavrov បានបញ្ជាក់ទៀតថា រុស្សីដាច់ខាតនឹងមិនធ្វើការ តាមការសម្រេចចិត្តដូចទៅ នឹងប្រទេសអាមេរិកឡើយ...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត លោកអ៊ុន ចាន់ដា បានចាត់ទុក អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ដែលសមត្ថកិច្ចជំនាញ ត្រូវសហការជាមួយអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម ដោយបង្កើនការទប់ ស្កាត់ និងបង្ក្រាបកាន់តែម៉ឺងម៉ាត់បំផុត។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំប្រុសខេត្តកំពង់ចាម...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បាន ប្រកាសថា ចាប់ពីថ្ងៃទី ២៦ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នឹងមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ នៅតាមតំបន់មួយចំនួន។ សេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃ២៥ សីហា បានឲ្យដឹងថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញជ្រលងសម្ពាធទាប...
ភ្នំពេញ៖ ដំណើរការសាងសង់ អាគាររដ្ឋបាលច្រកទ្វារ ព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង រហូតមកទល់ពេលនេះ បានប្រមាណជា ៩០% ហើយគ្រោងសម្ពោធ នៅពេលខាងមុខនេះ។ នេះបើតាមមន្ត្រីទទួលបន្ទុក ដឹកនាំការសាងសង់បានឲ្យដឹង ក្នុងឱកាសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យ ដំណើរការសាងសង់ នៅថ្ងៃ២៤ សីហា៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូ នៃគណបក្សនយោបាយជាសមាជិក នឹងត្រូវអនុញ្ញាតឱ្យផ្តល់នូវទស្សនទាន ដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនា អំពីបរិបទបច្ចុប្បន្នភាពសង្គម ដោយផ្អែកលើការរកឃើញតម្រុយ និងភស្តុតាងនានា តាមរយៈបេសកកម្មការងារបន្ថែម...
ភ្នំពេញ៖ បន្ទាប់ពីបានទស្សនកិច្ចសិក្សា ស្វែងយល់អំពីផលិតផល និងគុណភាព ផ្លែស្វាយ មៀន ខ្នុរ ទុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជារួចមក លោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន របស់ចិន មានការជឿជាក់ថា ផលិតផលកសិផលទាំងនេះ នឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់ នៅប្រទេចិននាពេលខាងមុខឆាប់ៗនេះ។ ក្នុងជំនួបជាមួយលោក...