ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា (G.T.V.C Speed Boat Cambodia) និងជាប្រធានសមាគម ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានចាត់តំណាង នាំយកជំនួយ ឧបត្ថមដល់គ្រួសារក្រីក្រមួយ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តដឹកនាំ សមាជិកសមាជិកា នៃក្រុមការងារសប្បុរសជន ស្ម័គ្រចិត្ត នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ឲ្យកុមាកំព្រា កំពុងស្ថិតក្រោមការចិញ្ចឹមបីបាច់ របស់អង្គការ សប្បុបុរសធម៌ កម្ពុជកុលបុត្រ មានទីតាំងនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ពិធីផ្តល់ជូននេះ រៀបចំឡើងកាលពីថ្ងៃទី១៩...
ភ្នំពេញ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បានសហការជាមួយ ក្រុមជិះកង់មនុស្សធ៌ ខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធាន និងមានអ្នកជិះកង់ស្មគ្រ័ចិត្ត គាំទ្រ ចលនាកាកបាទក្រហមកម្ពុជា យ៉ាងច្រើនកុះករ បានចូលរួម កម្មវិធី “ជិះកង់សប្បុរសធម៌...
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅយប់ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០ បានច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានមិនពិត និងបានស្នើឱ្យអាជ្ញាធរ មានសមត្ថកិច្ចចាត់វិធានការ តាមផ្លូវច្បាប់ផងដែរ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពីមានគណនីហ្វេសប៊ុកមួយឈ្មោះ សួង ណារី បានសរសេរថា “ច្រើនណាស់! ថ្ងៃនេះ រកឃើញឆ្លង...
ភ្នំពេញ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា មានបុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗនៅពេលរួមភេទ ដែលហេតុការណ៍នេះ បានកេីតឡេីងនៅស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា តាមរបាយការណ៌របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា៖ នៅថ្ងៃទី២១ ខែសីហា...
បរទេស៖ នៅថ្ងៃសុក្រនេះក្រសួង ការពារជាតិបេឡារុស្សបាននិយាយថា រដ្ឋមន្ត្រីការពារជាតិ លោក Viktor Khrenin បានបញ្ជាឱ្យមានការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយនៅក្នុងតំបន់ Grodno ភាគខាងលិច។ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “យើងឃើញថាសព្វថ្ងៃនេះមានការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងពីសំណាក់ក្រុមបរទេស តាមរយៈប្រភពជាច្រើន ដែលយើង ទទួលបានព័ត៌មានគួរឲ្យព្រួយបារម្ភនេះ។ សមយុទ្ធនេះនឹងផ្តោតសំខាន់ លើវិស័យការពារជាតិនិងសកម្មភាព ពិសេសដែលពាក់ព័ន្ធនឹងអង្គភាពថ្មើរជើងអង្គភាពមេកានិច កងកំលាំងប្រតិបត្តិការពិសេស អង្គភាពការពារដែនអាកាសអង្គភាពឈ្លប...
សេអ៊ូល៖ សហរដ្ឋអាមេរិក បានបង្ហាញពីភាពបត់បែន គួរឱ្យកត់សម្គាល់ក្នុងកិច្ចពិភាក្សាចែករំលែកចំណាយ ការពារជាតិជាមួយកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់លើការ ចរចានេះ គឺអំពីការចែករំលែក បន្ទុកសន្តិសុខនៅឧបទ្វីបកូរ៉េ។ ឧបការីរដ្ឋមន្រ្តីក្រសួងការ បរទេសបានធ្វើការកត់សំគាល់ក្នុងអំឡុងការ សន្ទនាគ្នាមួយនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមន្រ្តីកូរ៉េខាងត្បូង បានឲ្យដឹងថាប្រធានចរចារបស់ទីក្រុងសេអ៊ូល គឺលោក Jeong Eun-bo បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីថ្មីរបស់លោកគឺលោក Donna Welton ដែលត្រូវបានតែងតាំងកាលពីដើមខែនេះ។ លោក...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីជួយសង្គ្រោះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ចំនួន១៨នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើននាក់បានរងរបួស ដោយសារជួបឧប្បត្តិហេតុ គ្រាដែលមានភ្លៀងធ្លាក់យ៉ាងគំហុក នៅក្នុងតំបន់ផ្សេងៗគ្នានៅខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ។ ក្រុមមន្ត្រីជួយសង្គ្រោះ បានប្រាប់ដល់ប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានក្នុងស្រុកថា ផ្ទះមួយចំនួន...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៣២៤នាក់បន្ថែមទៀត គិតត្រឹមម៉ោងសូន្យ នៅថ្ងៃសុក្រនេះ ម៉ោងក្នុងស្រុក បើធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់១៦.៦៧០នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចំាថ្ងៃ បានកើនឡើង ដោយតួលេខត្រីគុណ សម្រាប់រយៈពេល៨ថ្ងៃជាប់ៗគ្នាមកនេះ គឺបានកើនឡើងលើស៣០០នាក់ ជាលើកដំបូងក្នុងរយៈពេល៥ខែ...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ថា ក្រសួងមហាផ្ទៃរបស់ប្រទេសលីប៊ី បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន៦៧នាក់ បានត្រូវជួយសង្គ្រោះ ចេញពី Abu Kammash ដែលជាក្រុងតូចមួយ ស្ថិតនៅចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ប៉ែកខាងលិចរដ្ឋធានីទ្រីប៉ូលី បន្ទាប់ពីបានជួបគ្រោះថ្នាក់ ដោយក្រឡាប់ទូករបស់ពួកគេ ។ នៅក្នុងសេចក្តីប្រកាសមួយចេញ...