ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ ស្លាប់លើបង្គង នៅខេត្តកំពង់ចាម មិនមាន កូវីដ១៩ ទេ

ភ្នំពេញ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា មានបុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗនៅពេលរួមភេទ ដែលហេតុការណ៍នេះ បានកេីតឡេីងនៅស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា តាមរបាយការណ៌របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានបុរសជនជាតិ អាយុ ៤៦ឆ្នាំ បានមកលេងផ្ទះសង្សារគាត់ដែលជាស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ លុះដល់ម៉ោង ៣ជិតភ្លឺ គាត់ក៏បានគាំងបេះដូងស្លាប់ពេលកំពុងរួមភេទ (តាមការពិនិត្យធ្វេីកោសល្យវិច្ចយ័) និងស្ត្រីជាសង្សារ ក៏បានបញ្ជាក់ប្រាប់ក្រុមគ្រូពេទ្យថា បុរសជនជាតិចិនរូបនេះ បានស្លាប់ពេលកំពុងរួមភេទដែរ។

បច្ចុប្បន្ននេះ ក្រុមការងារ និងសមត្ថកិច្ចបានសហការជាមួយក្រសួងមហាផ្ទៃ ដឹកយកសាកសពទៅតម្កល់នៅវត្តទឹកថ្លា ដោយរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យខេត្តកំពង់ចាម ។

ក្រសួង ក៏សូមបញ្ជាក់ជូនផងដែរថា ៖ ជនជាតិចិន ដែលបានស្លាប់ខាងលេីនេះ ជាមេការ សំណង់នៅរាជធានីភ្នំពេញ បានប្រតិព័ទ្ធស្រឡាញ់គ្នាជាមួយស្ត្រីខាងលេី ប្រហែលជាមួយឆ្នាំហើយ ៗបុរសជនជាតិចិន រូបនេះ តែងតែមកលេងស្រុកខាងស្ត្រី និងជួបស្ត្រីនេះម្តងៗ មុនពេលដែលមានហេតុការណ៌ស្លាប់ ខាងលេីនេះ។

ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានយកវត្ថុសំណាកពីសាកសពខាងលេី នៅព្រឹកថ្ងៃដដែល បញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហេីយលទ្ធផលបានបញ្ជាក់ថា សពគ្មានផ្ទុកនូវវីរុសកូវីដ-១៩ នោះទេ។ ដូច្នេះ ករណីស្លាប់ភ្លាមៗ ពេលរួមភេទនេះ គឺបណ្តាលមកពីការឡេីងឈាមខ្លាំង ធ្វេីឲ្យគាំងបេះដូង តែម្តង។

To Top