យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានថ្កោលទោសការ វាយប្រហារភេរវកម្ម ដែលបានកើតឡើង នៅឯពន្ធនាគារមួយនៅ Jalalabad ប្រទេសអាហ្វហ្គានីស្ថាន ដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ២៩ នាក់ត្រូវបានសម្លាប់ ដែលរដ្ឋអ៊ីស្លាមបាន ប្រកាសទទួលខុសត្រូវ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានសម្តែងនូវការអាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារជនរងគ្រោះ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយពួកគេបានជូនពរជនរងគ្រោះឲ្យ ជាសះស្បើយយ៉ាងឆាប់រហ័ស...
រ៉ាម៉ាឡា៖ រដ្ឋាភិបាលប៉ាឡេស្ទីន បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការរំលោភរបស់ខ្លួន នៅក្នុងទឹកដីប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា“ ប៉ាឡេស្ទីនថ្កោលទោស ចំពោះវិធានការពង្រីក និងវិធានការអាណានិគម របស់អ៊ីស្រាអែល នៅតំបន់វេសប៊ែងខាងលិច និងយេរ៉ូសាឡឹមខាងកើត ជាពិសេសការរឹបអូសដីធ្លី និងការរុះរើផ្ទះរបស់ ប្រជាជនប៉ាឡេស្ទីន” ។...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣០៦,៦៤៤នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖២០៣,១៧៥នាក់ អ្នកស្លាប់សរុបចំនួន៖ ៧,៩០០នាក់ ។ គិតត្រឹមយប់ថ្ងៃទី៦...
ការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបំពុលសង្គមជុំវិញរឿង ព្រំដែនដែលក្រុមប្រឆាំងជ្រុលនិយមបាន ប្រើប្រាស់ជាឧបករណ៍ កេងចំណេញ នយោបាយជាច្រើនទសវត្សរ៍មកហើយនោះ ត្រូវបានក្រុមដដែលនេះយកមក ប្រើប្រាស់ជាថ្មីនៅក្នុងពេលដែលកម្ពុជា កំពុងប្រឈមមុខខិតខំ ដោះស្រាយបញ្ហាកូវីដ~១៩។ ពួកគេបាននិងកំពុងប្រឌិតរឿងដើម្បីបង្កើតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលសង្គមពិសេស ពាក់ព័ន្ធរឿងព្រំដែន ដែលជារឿង ជាតិនិយមដ៏រសើប។ តើមានអ្វីនៅ ពីក្រោយចេតនា របស់ក្រុមនេះ? នរណាក៏ដឹងដែរថា បញ្ហាព្រំដែន រវាងកម្ពុជាជាមួយប្រទេសជិត ខាងគឺជាបញ្ហារ៉ាំរ៉ៃដែលបន្សល់...
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថាកម្ពុជាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជា មួយប្រទេសចិនមិនមែនដើម្បីយកឈ្នះយកចាញ់ ជាមួយសហគមន៍ អឺរ៉ុបដែលគ្រោងព្យូរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញ គ្រប់មុខ លែងតែអាវុធដែលហៅកាត់ថាEBAនោះឡើយពោលគឺការចុះកិច្ចព្រមព្រៀងនេះ ដើម្បីពង្រីកទីផ្សារសម្រាប់ទំនិញរបស់កម្ពុជា ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ សូមរំលឹកថា កាលពីអំឡុងខែកុម្ភៈឆ្នាំ ២០២០ គណៈកម្មការអឺរ៉ុប (EU) បានសម្រេចដក EBA លើមុខទំនិញនាំចេញរបស់កម្ពុជា ប្រមាណ២០%...
ភ្នំពេញ៖ លោក កឹម សុខា បានជួបពិភាក្សាជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។ នេះបើតាមហ្វេសប៊ុក លោក មុត ចន្ថា ។ ក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីខួបលើកទី ៧០ឆ្នាំ...
កោះកុង : នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០ លោកវេជ្ជ ទៅ មឹុង ប្រធានមន្ទីរសុខាភិបាលខេត្តនិងជាអនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា សហការជាមួយ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកបាន នាំយក អំណោយមនុស្សធម៌ទៅផ្តល់ជូន គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន ២ស្រុក គឺមណ្ឌលសីមា ស្រុកគីរីសាគរ ដែលរងគ្រោះកាលពីថ្ងៃទី២...
ភ្នំពេញ ៖ អូស្រ្តាលីនៅបន្តគាំទ្រ ដល់ប្រព័ន្ធឧបត្ថម្ភ សាច់ប្រាក់ ជាប្រវត្តិសាស្រ្ត របស់រដ្ឋាភិបាលកម្ពុជា គឺគម្រោង IDPoorក្នុងអំឡុងពេលជំងឺកូវីដ-១៩ ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា បានឲ្យដឹងថា គម្រោងនេះកំពុងផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុចាំបាច់ខ្លាំង ដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះបំផុត នៅក្នុងប្រទេស ដែលកំពុងរងគ្រោះពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។ បុគ្គលិកស្ថានទូតបានចូលរួមក្នុង...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ news.sky.com បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហានេះថា ប្រជាពលរដ្ឋនៅប្រទេសលីបង់ ជាពិសេសពលរដ្ឋនៅទីក្រុង បេរូត បានបង្ហាញ នូវការខឹងសម្បារយ៉ាងខ្លាំង ចំពោះប្រមុខដឹកនាំរដ្ឋាភិបាល ជាពិសេសអភិបាលក្រុង បេរូត ដែលមានការធ្វេសប្រហែស និងមិនគិតគូរដល់សុវត្ថិភាព របស់ប្រជាពលរដ្ឋ ។ ការខឹងសម្បារបស់ប្រជាពលរដ្ឋលីបង់ បានកើតឡើងប៉ុន្មានថ្ងៃក្រោយ ពីមានការផ្ទុះឃ្លាំងស្តុកសារធាតុគីមី អាម៉ូនីញ៉ូម...