Ford Everest គឺជាប្រភេទរថយន្ត SUV ខ្នាតធំ ដែលជាកូនកាត់រវាង SUV នឹងរថយន្ត Pick Up Ranger ដែលផ្នែកខាងមុខ និងប្រព័ន្ធជើងក្រោម ហាប់ណែន ដូចទៅនឹង រថយន្ត Ranger ដែរ។ ដោយសារតែវាមាន DNA រួមជាមួយរថយន្ត Ford...
បរទេស៖ ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ទីក្រុងប៉េកាំង មិនឲ្យភាពតានតឹង ជាមួយទីក្រុងវ៉ាស៊ីនតោន កើនកម្តៅខ្លាំងថែមទៀត ក្រោយពីមានការ បិទស្ថានកុងស៊ុលគ្នាទៅវិញទៅមក កាលពីប៉ុន្មានសប្ដាហ៍មុននេះ។ ក្នុងខណៈនិយាយច្រានចោល ការចោទប្រកាន់របស់អាមេរិក ដែលថាមានចារកម្មចិន នៅក្នុងស្ថានកុងស៊ុល នៅទីក្រុងហ៊ូស្តុន ដែលទីក្រុងវ៉ាស៊ីនតោនបានបិទ កាលពីខែមុននោះ លោកឯកអគ្គរដ្ឋទូតចិន Cui Tiankai...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចុះអនុស្សារណៈ នៃការយោគយល់គ្នា (MoU) ជាមួយអង្គការស្វីសខន់ថាក់ លើកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ដែលគម្រោងផ្តោតលើការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្នុងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច។ យោងតាមគេហទំព័រហ្វេសប៊ុក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដោយ មានអ្នកឆ្លងថ្មីចំនួន ១.៩២២នាក ដែលនាំឲ្យតួលេខសរុបកើនឡើងដល់ ១១៥.០៥៦នាក់ និងមានអ្នកស្លាប់ដោយជំងឺនេះពី ៨៦នាក់ដល់ ៥.៣៨៨នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ១.៨១៣នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ...
បរទេស៖ រដ្ឋាភិបាលវៀតណាមបាននិយាយថា សេដ្ឋកិច្ចមិនទាន់ងើបឡើងវិញ ពីផលប៉ះពាល់ដោយសាររលកទី១ នៃមេរោគកូវីដ១៩ ចំណែករលកទី ២ ក៏មិនមានផលល្អ សម្រាប់ការងារនោះទេ បើតាមការព្យាករណ៍។ យោងតាមការិយាល័យស្ថិតិទូទៅ អត្រាគ្មានការងារធ្វើ នៅទីក្រុងក្នុងត្រីមាសទី ២ មានអត្រាខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំគឺ ៤,៤៦ ភាគរយ។ យោងតាមសារព័ត៌មាន VN Express...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះ រាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារជូនចំពោះ នាយឧត្តមសេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃសាធារណរដ្ឋលីបង់ ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយ ចំពោះសោកនាដកម្មដ៏រន្ធត់ ក្នុងឧបទ្ទវហេតុនៃការផ្ទុះឆេះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ បានស្នើឲ្យម្ចាស់គម្រោងបុរីធំៗ នៅរាជធានីភ្នំពេញ ត្រូវតែមានរថយន្តពន្លត់អគ្គីភ័យ ប្រចាំការក្នុងបុរីផ្ទាល់ខ្លួន ដើម្បីបង្ការ ការពារ សុខសុវត្ថិភាព អ្នករស់នៅក្នុងបុរី ពីហេតុការណ៍ អាក្រក់ណាមួយដែលកើតឡើងជាយថាហេតុ ។ ក្នុងកិច្ចប្រជុំ ស្តីពី ការគ្រប់គ្រងបុរី...
ភ្នំពេញ៖ លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានជួយសង្គ្រោះពលរដ្ឋខ្លួន ចេញពីកោះរ៉ុងសន្លឹម កាលពីថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០២០ កន្លងទៅ។សូមរំលឹកថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក...
បរទេស៖ ប្រទេសវៀតណាមនៅល្ងាច ថ្ងៃពុធនេះ បានបញ្ជាក់ពីការរកឃើញករណីឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន ៤១ នាក់ ថែមទៀត ដោយក្នុងនោះមាន ៣៤ ករណី រកឃើញពីទីក្រុង ដាណាង ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា “...