ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល បានធ្វើឲ្យបាត់បង់ការងារ ដល់ពលរដ្ឋចំនួន១.១៩៨.៣៦៣នាក់ គិតចាប់ពីដើមឆ្នាំ មកដល់ពាក់កណ្តាលឆ្នាំនេះ ។ តួលេខដែលជាលទ្ធផល នៃអ្នករកការងារថ្មី មានចំនួន៦.៧១៨.២៧៦នាក់ និងអ្នករកការងារធ្វើសរុប ក្នុងរយៈពេលជាង៦ខែមកនេះ មានចំនួន៧.៩១៦.៦៣៩នាក់ ក្នុងអំឡុងពេលរងផលប៉ះពាល់ ដោយវីរុសកូរ៉ូណា នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសឈីលី កាលពីថ្ងៃអង្គារ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៤៩.៨០០នាក់ និងមានអ្នកស្លាប់ដោយជំងឺនេះ ចំនួន៩.២៤០នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺថ្មីចំនួន ១.៨៧៦នាក់ និងមានអ្នកជំងឺ៥៣នាក់ទៀត បានស្លាប់ ។ ក្រុមអាជ្ញាធរបាននិយាយថា...
ភ្នំពេញ ៖ លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្ដអំពាវនាវ ឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមរក្សាសន្ដិភាព និងសុវត្ថិភាពក្នុងសង្គម ព្រោះសន្ដិភាពមានសារសំខាន់ណាស់ ដើម្បីកសាង ប្រទេសជាតិ ឲ្យមានការរីកចម្រើនទៅមុខទៀត។ ក្នុងប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០របស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាថ្ងៃទី២៩ ខែកក្កដា...
បរទេស៖ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះបានលើកឡើងថា នឹងមានការធ្វើសមាហរណកម្ម គណៈកម្មាធិការសង្គ្រោះ នៅគ្រាអាសន្ន ដើម្បីធ្វើការវាយតម្លៃឡើងវិញ អំពីជំងឺរាតត្បាតវិរុសកូវីដ១៩ ខណៈដែលករណីគ្របដណ្តប់ លើពិភពលោកបានកើនឡើង ទ្វេដងក្នុងរយៈពេល ៦ សប្តាហ៍កន្លងមកនេះ។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០...
បរទេស ៖ ប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន ខ្ចីប្រាក់៣៤៨,២ លានដុល្លារ សម្រាប់កសាងនាវាល្បាត ចំនួន៦គ្រឿង ស្របពេលមានភាពតានតឹង កើនឡើង នៅដែនសមុទ្រចិនខាងត្បូង ។ កាសែត Nhan Dan បានរាយការណ៍ថា នាវាដែលនឹងត្រូវបញ្ជូន ទៅឲ្យកងកម្លាំងការពារតំបន់ឆ្នេរ របស់ប្រទេសវៀតណាម...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ កក្កដានេះ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី១៨) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ២៧,៩៣៧នាក់ នៅរោងចក្រ សហគ្រាសចំនួន ៨៥ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យា ការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ។
បរទេស៖ រដ្ឋាភិបាលចិន បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងហុងកុងនឹងផ្អាកកិច្ចព្រមព្រៀង ស្តីពីការធ្វើបត្យាប័ន និងជំនួយផ្នែកច្បាប់ទៅវិញទៅមក ជាមួយប្រទេសអូស្ត្រាលី អង់គ្លេសនិងកាណាដា បន្ទាប់ពីប្រទេសទាំងនោះ បានបញ្ចប់កិច្ចព្រមព្រៀង របស់ពួកគេជាមួយហុងកុង។ ការបញ្ចប់កិច្ចព្រមព្រៀង ធ្វើបត្យាប័ននេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពី មានចំណាត់ការជាបន្តបន្ទាប់ ដឹកនាំដោយសហរដ្ឋអាមេរិក ដែលបញ្ចប់កិច្ចព្រមព្រៀងពិសេស ជាមួយទីក្រុងហុងកុង បន្ទាប់ពីចិនដីគោក បានដាក់ច្បាប់សន្តិសុខ ដ៏តឹងរឹងសម្រាប់តំបន់ ដែលអ្នករិះគន់និយាយថា...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានព្រមានចាត់វិធានការផ្អាក ជាបណ្តោះអាសន្ននូវការចរាចរ និងដកហូតចេញពីទីផ្សារនូវផលិតផលសម្រាប់ ចិញ្ចឹមទារក និងកុមារប្រភេទណាមួយ មិនបានអនុវត្តតាមខ្លឹមសារឬមិនបានបំពេញ តាមលក្ខខណ្ឌតម្រូវផ្សេងៗទៀតរបស់ក្រសួង។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅ ថ្ងៃទី២៨កក្កដា។ វិធានការរបស់ក្រសួងពាណិជ្ជបានធ្វើឡើងក្រោយពីសង្កេតឃើញថា ការចរាចរផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ នៅលើទីផ្សារមួយចំនួន មិនបានអនុវត្តតាមខ្លឹមសារនៃមាត្រា ៩ ១០ ១១ ១២ នៃអនុក្រឹត្យលេខ ១៣៣ អនក្រ.បក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្ការ បានសរសេរថា ប្រទេសរុស្សីបានបង្ហាញ ជំហរសាជាថ្មីថា ខ្លួនមិនដែលមានបំណងចង់ ចូលរួមជាមួយនឹងក្រុមប្រទេស មហាអំណាច G7 នោះវិញឡើយ។ ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយវិមានក្រមឡាំង ដោយបានបញ្ជាក់ទៀតថាក្រុមប្រទេស G20 គឺមានលក្ខខណ្ឌល្អប្រសើរជាង និងគួរឲ្យពេញចិត្តជាង G7 រាប់ទាំងពីសេដ្ឋកិច្ចទំនាក់ទំនង និងមជ្ឈមណ្ឌលអភិវឌ្ឍនានា នៅលើពិភពលោកផង។ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក...
បរទេស៖ មន្ត្រីនាំពាក្យរបស់ យោធាអ៊ីស្រាអែលមួយរូប តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា កូនដ្រូនមួយគ្រឿងរបស់ ប្រទេសអ៊ីស្រាអែល បានធ្លាក់នៅក្នុងប្រទេសលីបង់ នៅក្នុងអំឡុងពេលកំពុងតែធ្វើ សកម្មភាពប្រតិបត្តិការនៅតាមព្រំដែន។ មន្ត្រីនាំពាក្យរូបនោះ បាននិយាយបន្តទៀតដូច្នេះថា “មិនមានក្តីព្រួយបារម្ភថា មានព័ត៌មានណាមួយ នឹងបែកធ្លាយនោះទេ”។ ចំណែកកាសែតអ៊ីស្រាអែល Channel 12 បានរាយការណ៍ប្រាប់ថា កូនដ្រូននោះបានធ្លាក់ ក្រោយពេលវាជួបបញ្ហា...