Covid-19

ឈីលី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងជិត ៣៥.០០០នាក់

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសឈីលី កាលពីថ្ងៃអង្គារ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៤៩.៨០០នាក់ និងមានអ្នកស្លាប់ដោយជំងឺនេះ ចំនួន៩.២៤០នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺថ្មីចំនួន ១.៨៧៦នាក់ និងមានអ្នកជំងឺ៥៣នាក់ទៀត បានស្លាប់ ។

ក្រុមអាជ្ញាធរបាននិយាយថា អ្នកឆ្លងជំងឺមានចំនួន១៨.២២៨នាក់ មានស្ថានភាពធ្ងន់ធ្ងរ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន៣២២.៣៣២នាក់ បានជាសះស្បើយពីជំងឺ ។

ប្រទេសឈីលី បានប្រកាសថា ប្រទេសស្ថិតក្នុងភាពមហន្តរាយ អស់ជាច្រើនខែមកហើយ ដើម្បីឲ្យស្ថានភាពបានប្រសើរឡើងវិញ និងចាត់វិធានការណ៍ឲ្យនៅឆ្ងាយពីគ្នា ដែលមានកងកម្លាំង និងយោធាជួយកិច្ចការងារនេះ ក្នុងនោះបូករួមទាំងការដាក់ល្បាត ពេលយប់ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top