សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដថ្មីចំនួន២៥៧នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់៤៧.៩១២នាក់ ។ ក្នុងចំណោមករណីថ្មីនេះដែរ មាន៥ករណីជាអ្នកមកពីខាងក្រៅ និង៨នាក់នៅក្នុងសហគមន៍ និងអ្នកនៅសេសល់ផ្សេងទៀត ជាអ្នកស្នាក់នៅដែលជាកម្មករបរទេស ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីចំនួន៩៨ភាគរយ មានពាក់ព័ន្ធនឹងការនៅផ្តុំគ្នា ទន្ទឹមនឹងនេះដែរ ចំនួនដែលនៅសេសសល់...
ក្រោមម្លប់ស្វាយ កណ្តាលវាលស្រែថ្ងៃត្រង់ ម៉ោងប្រហែលជិត ១២ ក្រុមគ្រួសារលោក អ៊ឹម មី បានទិញស្រាបៀរ កម្ពុជា ៣កំប៉ុង សម្រាប់មនុស្ស ៣នាក់ ដើម្បីពិសា គូជាមួយម្ហូបអាហារ ថ្ងៃត្រង់បែបអ្នកស្រែចម្ការ។ លោក អ៊ឹម មី រៀបរាប់យ៉ាងដូច្នេះថា៖« គ្រាន់តែដាក់គូទអង្គុយជុំគ្នាភ្លាម ខ្ញុំគាស់ប៊ីយែភ្លែត អ៊ុតមើល...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ថា យោងតាមការសិក្សាថ្មីមួយ បានបោះពុម្ពផ្សាយដោយ មជ្ឈមណ្ឌលបង្កា និងត្រួតពិនិត្យជំងឺសហរដ្ឋអាមេរិក និងការឆ្លងជំងឺ បានឲ្យដឹងថា កុមារដែលមានអាយុចន្លោះពី១០ និង១៩ឆ្នាំ អាចឆ្លងជំងឺកូវីដ១៩ ដល់អ្នកផ្សេងទៀត ច្រើនជាងមនុស្សពេញវ័យ ។ ក្រុមអ្នកស្រាវជ្រាវ មកពីមជ្ឈមណ្ឌលវិភាគទៅលើារបង្ការោគ និងត្រួតពិនិត្យជំងឺកូរ៉េខាងត្បូង បានរាយការណ៍ថា មានអ្នកពាក់ព័ន្ធចំនួន៥៩.០៧៣នាក់...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក បានបង្ហាញ ទិន្នន័យថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងលើស១៤លាននាក់ នៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃអាទិត្យ ។ អង្គការសុខភាពពិភពលោក បានចេញរបាយការណ៍ឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន១៤.០០៧.៧៩១នាក់ និងមានអ្នកស្លាប់ចំនួន៥៩៧.១០៥នាក់ គិតត្រឹមម៉ោង១០និង៣៥នាទីព្រឹក ត្រូវនឹងម៉ោង៨និង៣៥នាទីល្ងាច ម៉ោងសកល កាលពីថ្ងៃអាទិត្យ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃអាទិត្យ ប្រទេសប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើងដល់ជិត៨០.០០០នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន ៧១៦នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ សរុបនាំឲ្យអ្នកស្លាប់ កើនឡើងដល់៧៩.៤៨៨នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនពលរដ្ឋដែលបានធ្វើតេស្តឃើញ លទ្ធផលវិជ្ជមាន...
ភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥:៤៥នាទីល្ងាច ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅវត្តឬស្សីស្រស់។ នេះបើតាមដំណឹងមរណភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕
ភ្នំពេញ ៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួង ទេសចរណ៍ បានអះអាងថា ឆ្នាំ២០២០នេះ វិបត្តិកូវីដ១៩ បានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូល ប្រមាណជា៣ពាន់លានដុល្លារ។ ក្នុងពិធីប្រកាសដាក់ ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាក់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ថា អ្នកស្រាវជ្រាវ នៅឯសាកលវិទ្យាល័យ Texas A&M University កំពុងធ្វើការផលិត សារធាតុប្រូតេអ៊ីន ដែលអាចទប់ស្កាត់ទៅនឹងវីរុស SARS-CoV-2 ផ្សំចេញពីកោសិការបស់មនុស្ស ដើម្បីការពារពលរដ្ឋ កុំឲ្យឆ្លងជំងឺកូវីដ១៩ នាពេលអនាគត ។ យោងតាមការប្រកាសឲ្យដឹងចុងក្រោយ របស់សាកលវិទ្យាល័យបានឲ្យដឹងដូច្នេះ ។...
បរទេស ៖ ក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន ABC ដែលចាក់ផ្សាយនៅថ្ងៃអង្គារ និងថ្ងៃពុធ លោកស្រី Mary Trump ដែលជាក្មួយស្រី របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសាកសួរពីសមត្ថភាព របស់ពូរបស់លោកស្រី ក្នុងនាមជាមេដឹកនាំម្នាក់ ហើយបានពិពណ៌នាថា គ្រួសាររបស់លោកស្រី ផ្តោតអារម្មណ៍យ៉ាងខ្លាំង ទៅលើលុយ...