អត្ថបទ

អ្នកកំពង់ធំ ប្រពន្ធយំជំនួស ព្រោះរំភើបចិត្តពេក ជាមួយលាភធំរង្វាន់ ៥០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា នាអាហារថ្ងៃត្រង់

ក្រោមម្លប់ស្វាយ កណ្តាលវាលស្រែថ្ងៃត្រង់ ម៉ោងប្រហែលជិត ១២ ក្រុមគ្រួសារលោក អ៊ឹម មី បានទិញស្រាបៀរ កម្ពុជា ៣កំប៉ុង សម្រាប់មនុស្ស ៣នាក់ ដើម្បីពិសា គូជាមួយម្ហូបអាហារ ថ្ងៃត្រង់បែបអ្នកស្រែចម្ការ។

លោក អ៊ឹម មី រៀបរាប់យ៉ាងដូច្នេះថា៖« គ្រាន់តែដាក់គូទអង្គុយជុំគ្នាភ្លាម ខ្ញុំគាស់ប៊ីយែភ្លែត អ៊ុតមើល ក្រវិលកំប៉ុង ក្រែងលោមានរង្វាន់អី ស្រាប់តែលាភធំ ដែលគួរអោយភ្ញាក់ផ្អើលនោះ គឺ លេខ ៥០លានរៀល នៅលើក្រវិលកំប៉ុងនោះតែម្តង ហើយខ្ញុំក៏បានហៅប្រពន្ធខ្ញុំ ដែលអង្គុយក្បែរមកមើល ស្រាប់តែគាត់ស្ទុះងើប យ៉ាងលឿនស្ទើរធ្លាក់ពីលើគ្រែ ហើយគាត់ក៏ស្រែកអរ សប្បាយជាងខ្ញុំទៅទៀត គាត់រំភើបចិត្តខ្លាំង រហូតដល់យំ ជំនួសខ្ញុំទៀតផង»។

បានប្រាក់ ៥០លានរៀលនេះ ខ្ញុំនឹងយកប្រាក់ ទៅទិញដីមួយកន្លែង ទំហំតូចល្មមដើម្បីជីកស្រះ ចិញ្ចឹមត្រី និង ពង្រីកមុខរបរធ្វើទ្រុង ចិញ្ចឹមមាន់ស្រែ រកប្រាក់ចំណូលបន្ថែម ព្រោះធ្វើស្រែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខាតដើមរហូត។

លោក អ៊ឹម មី មិនបានមកបើករង្វាន់ ដោយខ្លួនលោកផ្ទាល់នោះទេ ព្រោះជាប់រវល់ជាមួយស្រែ របស់គាត់ ដូច្នេះកូនប្រុស របស់លោកឈ្មោះ ហុងស៊ី តុលា បានមកប្តូររង្វាន់នេះ ជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជំនួសលោករួចរាល់ហើយ។

ពិសាស្រាបៀរ កម្ពុជាដោយការទទួលខុសត្រូវ។

To Top