ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលធ្វើដំណើរមកប្រទេស ត្រូវធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ខណៈក្រសួងបានបន្ដព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ ៣នាក់ បន្ថែមទៀត កាលពីថ្ងៃទី១៨ កក្កដា ។ សម្ដេចតេជោ ថ្លែងបែបនេះ ក្រោយពីមានអ្នកដំណើរ...
បរទេស៖ សម្រាប់ជាលើកទី២ក្នុងពេលត្រឹមតែ២សប្ដាហ៍ សហរដ្ឋអាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះចំនួនពីរគ្រឿង មកកាន់ដែនសមុទ្រចិនខាងត្បូង ស្របពេលដែលប្រទេសចិននិងសហរដ្ឋអាមេរិក ចោទដាក់គ្នាទៅវិញទៅមក ពីបទបង្កឲ្យមានភាពតានតឹងនៅក្នុងតំបន់។ យោងតាមសេចក្តីថ្លែងការណ៍ទ័ពជើងទឹកអាមេរិក បានឲ្យដឹងថា នាវាផ្ទុកយន្តហោះ USS Nimitz និងនាវាផ្ទុកយន្តហោះ USS Ronald Reagan បានធ្វើប្រតិបត្តិការនិងសមយុទ្ធយោធាំ នៅក្នុងដែនទឹកមានជម្លោះនោះ ចន្លោះពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែកក្កដានេះ ហើយនៅថ្ងៃសុក្រម្សិលមិញនេះ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហួ ឈុនយីង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការគាបសង្កត់ទៅលើសហគ្រាសចិន ជាក់លាក់ដោយមិនសមហេតុផល បញ្ឈប់ការបំពានគំនិតសន្តិសុខជាតិ និងបញ្ឈប់ការជេរប្រមាថប្រទេសចិន។ ការកត់សម្គាល់របស់លោកស្រី ហ៊ូ បានធ្វើឡើងនៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថានឹងអនុវត្តបទប្បញ្ញត្តិនៅថ្ងៃទី១៣ ខែសីហា ដែលនឹងហាមឃាត់ទីភ្នាក់ងាររបស់ខ្លួន មិនឱ្យទិញឧបករណ៍និងសេវាកម្មពីក្រុមហ៊ុនណា ដែលប្រើផលិតផល ដែលផលិតដោយក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិន...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅថ្ងៃសុក្រនេះ ដោយភាគីទាំងពីរបានសម្ដែងការគាំទ្រ ចំពោះការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ និងបដិសេធភាពជាឯកតោភាគីរបស់អាមេរិក។ លោក វ៉ាង យី បានលើកឡើងថាការណែនាំជាយុទ្ធសាស្ត្រ របស់ប្រមុខរដ្ឋទាំងពីរ គឺជាអត្ថប្រយោជន៍នយោបាយ ដ៏ធំបំផុតនៃទំនាក់ទំនងចិន – រុស្ស៊ី។...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។...
ព្រុចសែល៖ លោក Josep Borrell តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បានឲ្យដឹងនៅថ្ងៃសុក្រនេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃការប្រើប្រាស់ទណ្ឌកម្ម ឬការគំរាមកំហែងនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន និងផលប្រយោជន៍អឺរ៉ុប។ លោក Borrell បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានឃើញនូវនិន្នាការ ដែលកំពុងវិវឌ្ឍនេះក្នុងករណីអ៊ីរ៉ង់ គុយបា តុលាការព្រហ្មទណ្ឌអន្តរជាតិ ហើយថ្មីៗនេះគម្រោង Nord...
សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការខិតខំដើម្បីលើកកម្ពស់សិទ្ធិមនុស្សរបស់ប្រជាជនកូរ៉េខាងជើង រួមទាំងការធានាសិទ្ធិរបស់ពួកគេ គួរតែត្រូវបានធ្វើឡើងតាមរបៀបមួយ ដែលមិនធ្វើឱ្យមានភាពតានតឹងកើនឡើង។ ការកត់សម្គាល់នេះធ្វើឡើង បន្ទាប់ពីកាសែតក្នុងស្រុកមួយបានរាយការណ៍នៅថ្ងៃសុក្រនេះថា លោក Park Sang-hak សកម្មជន ដែលដឹកនាំចលនាប្រយុទ្ធដើម្បីសេរីភាពកូរ៉េខាងជើង និងអង្គការអន្តរជាតិមួយ កំពុងរៀបចំដាក់ញត្តិទៅអង្គការសហប្រជាជាតិ ប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង។ អ្នកនាំពាក្យរងរបស់ក្រសួង លោក Cho Hey-sil បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “ការបញ្ជូនខិត្តប័ណ្ណទៅកូរ៉េខាងជើង...
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ បានផ្តល់ជម្រើសដល់សេតវិមាន ដើម្បីកាត់បន្ថយកម្រិតកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ដោយដកស្រង់សម្តីរបស់មន្រ្តីសហរដ្ឋអាមេរិក ដែលមិនបញ្ចេញឈ្មោះឲ្យដឹងថាជម្រើសនានាត្រូវបានបង្ហាញនៅក្នុងខែមីនា បន្ទាប់ពីមានការពិនិត្យឡើងវិញយ៉ាងទូលំទូលាយនៃជម្រើសក្នុងការដកកងទ័ពពីជុំវិញពិភពលោករួមទាំងនៅមជ្ឈឹមបូព៌ា អាហ្វ្រិក អឺរ៉ុប និងអាស៊ី របស់អាមេរិក។ សេតវិមាន បានស្នើសុំការពិនិត្ស្ជ្ងស្នើសុំការពិនិត្យឡើងវិញ ក្រោយហើយនៅខែធ្នូ មន្ទីរប៉ង់តាហ្គោន អាចមានគំនិតទូលំទូលាយ។ យោងតាម WSJ មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយចំនួនកងកម្លាំងសហរដ្ឋអាមេរិក...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការថ្កោលទោសចំពោះសហរដ្ឋអាមេរិក ក្រោយពីមានសេចក្តីរាយការណ៍ថា រដ្ឋបាលលោក ត្រាំ កំពុងតែពិចារណាបម្រាមធ្វើដំណើរ លើសមាជិកបក្សកុម្មុយនិស្តចិន។ មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង លោកស្រី Hua Chunying បាននិយាយនៅថ្ងៃសុក្រនេះ នៅក្នុងសន្នសីទកាសែតមួយថា ទង្វើរារាំងសមាជិកបក្សកុម្មុយនិស្តចិននិងក្រុមគ្រួសារពួកគេ មិនឲ្យចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក នឹងជាសកម្មភាពប្រឆាំងជនជាតិចិន១,៤ពាន់លាននាក់ ឬក៏ប្រជាជនទាំងអស់របស់ចិនតែម្តង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...