បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Hassan Rouhani មកដល់ពេលនេះ នៅតែបញ្ជាក់ច្បាស់ៗថា ប្រទេសរបស់លោក នឹងអាចឆ្លងរួចតំណាក់កាល ដ៏លំបាកដែលបណ្តាលមកពី ឥទ្ធិពលដ៏អាក្រក់ពី ទណ្ឌកម្មរបស់អាមេរិក។ ថ្លែងទៅកាន់កិច្ចប្រជុំ របស់រដ្ឋាភិបាលស្តីអំពី សេដ្ឋកិច្ចលោក Rouhani បានបញ្ជាក់ទៀតថាជនជាតិអាមេរិកបានរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ នឹងត្រូវផ្អាកដំណើរការ យ៉ាងហោចណាស់ពាក់កណ្តាល...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អង្គការសហប្រជាជាតិ បានផ្ដល់មូលនិធិចំនួន១លានដុល្លា ដើម្បីជួយដល់ ជនទេសន្តរប្រវេសន៍កម្ពុជា ដូចនេះ ភាគីពាក់ព័ន្ធទាំងអស់ ដែលរួមមាន ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូទាំងអស់ ត្រូវចាត់ចែងប្រើប្រាស់ថវិកានេះ ឲ្យចំគោលដៅ ដើម្បីប្រសិទ្ធភាព...
ហ្សឺណែវ៖ ចំនួននៃការឆ្លងមេរោគឆ្លងវីរុស នៅលើពិភពលោកបានកើនឡើងដល់ ១៣ លាននាក់ កាលពីថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ដោយកើនឡើង ១លាននាក់ក្នុងរយៈពេលតែ ៥ថ្ងៃប៉ុណ្ណោះ។ ជំងឺរាតត្បាតបានសម្លាប់មនុស្ស អស់ជាងកន្លះលាននាក់ ក្នុងរយៈពេល ៦ខែកន្លះ ហើយប្រធានអង្គការសុខភាព ពិភពលោកលោក Tedros Adhanom Ghebreyesus បានលើកឡើងថា នឹងមិនមានការវិលត្រឡប់...
គ្រោះថ្នាក់អាចកើតឡើង គ្រប់ពេលវេលា! ការយកកាត ប.ស.ស. តាមខ្លួន មានសារៈសំខាន់ណាស់ ។ ក្នុងករណីរាល់សមាជិក ប.ស.ស. ទាំងអស់ មានគ្រោះថ្នាក់ការងារសូម៖ ទូរស័ព្ទបន្ទាន់ទៅលេខ ១២៨៦ ដើម្បីរាយការណ៍ និងទទួលបានការសម្របសម្រួល ត្រូវប្រញ៉ាប់បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យរដ្ឋ ឬឯកជន ដែលនៅជិតបំផុត បើទៅមន្ទីរពេទ្យរដ្ឋ សូមសួររកភ្នាក់ងារ ប.ស.ស....
ភ្នំពេញ ៖ មានករណីអគ្គិភ័យឆេះផ្ទះ លក់គ្រឿងសង្ហារឹម មួយកន្លែងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ តាមការបញ្ជាក់ ពីម្ចាស់ផ្ទះបានឲ្យអ្នកសារព័ត៌មានដឹងថា ករណីអគ្គីភ័យនេះ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ពីជាន់ក្រោម ហើយបន្តឆាបឆេះរហូតដល់ជាន់លើ និងឆេះរាលដាលអស់ចំនួន ៤ល្វែងជាប់គ្នាតែម្ដង ។ រហូតមកទល់ត្រឹមម៉ោង...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទ បានកត់ត្រាចំនួន ៥២.២២២ ករណីឆ្លងថ្មីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលបាន នាំអោយមានករណីឆ្លង របស់មេរោគកូវីដ១៩ មានចំនួនជាង ៣,៣៦លានករណី។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ចំនួន...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។...
បរទេស៖ ឧបទ្ទវហេតុ នៅមូលដ្ឋានទ័ពអាកាស Holloman គឺជាការធ្លាក់យន្តហោះលើកទី ៥ ចាប់តាំងពីខែឧសភា ហើយនេះជាលើកទី ២ ដែលយន្តហោះចម្បាំងប្រភេទ F-16 បានធ្លាក់ក្នុងរយៈពេល ពីរសប្តាហ៍កន្លងមកនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ របស់មន្រ្តីមូលដ្ឋានបានឱ្យដឹងថា យន្តហោះចម្បាំងអាមេរិក...
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ប្រធានអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា បានកោតសសើររដ្ឋបាលថ្នាក់ ក្រោមជាតិរបស់ប្រទេសកម្ពុជា ដែលបានត្រៀមលក្ខណៈ ឆ្លើយតបទៅនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយទទួលបានជោគជ័យ។ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានកោតសសើរបែបនេះ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ រវាងស្ថាប័ន ពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពី...
បរទេស៖ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិសេរីភាពបញ្ចេញមតិ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងតែបង្កើនការរំលោភបំពាន លើប្រព័ន្ធផ្សព្វផ្សាយ និងបាននិយាយ ពីផលប៉ះពាល់អវិជ្ជមានរបស់លោក ត្រាំ លើសេរីភាពសារព័ត៌មានពិភពលោក។ នៅក្នុងសន្និសីទកាសែតផ្លូវការចុងក្រោយ របស់លោក នៅមុនពេលចប់អាណត្តិ៦ឆ្នាំរបស់លោក នាចុងខែនេះ លោក David Kaye បាននិយាយ នៅក្នុងសេចក្តីអត្ថាធិប្បាយដ៏មុតមាំ ជាបន្តបន្ទាប់របស់លោកថា...