ភ្នំពេញ៖ ឆ្លើយតបតាមសំណូមពរបស់សហគមន៍នេសាទលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចអនុញ្ញាតឲ្យធ្វើរបាំងធ្នស់ដើម្បីចាប់ត្រីធ្វើប្រហុក ផ្អក ដើម្បីទទួលបានផលប្រយោជន៍ពីការគ្រប់គ្រង ថែរក្សា និងការពារធនធានជលផលនៅក្នុងកន្លែងនេសាទសហគមន៍និងចូលរួមចំណែកជួយទប់ស្កាត់បង្រ្កាបបទល្មើសជាមួយមន្រ្តីរដ្ឋបាលជលផលផងដែរ។ ការឯកភាពរបស់ លោក វេង សាខុន បានធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍ស្ដីពីការចុះពិនិត្យនិងតាមដានការងារបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំពីក្រុមមន្រ្តីជាន់ខ្ពស់របស់ក្រសួងកាលពីពេលថ្មីៗនេះ។ យោងតាមរបាយការណ៍ស្ដីពីការចុះពិនិត្យនិងតាមដានការងារបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ផ្ញើជូន លោក វេង...
បរទេស៖ អតីតនាយកមជ្ឈមណ្ឌល គ្រប់គ្រងជំងឺ ទីក្រុងហាណូយ ហៅកាត់ថា CDC ប្រទេសវៀតណាម នឹងត្រូវជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទធ្វើផែនការ បោកប្រាស់ (បំបោងទឹកលុយ) ទិញឧបករណ៍ ធ្វើតេស្តរកមេរោគកូវីដ១៩ ទៅដល់ ៣ដង ពីតម្លៃដើម។ យោងសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ...
បរទេស៖ រដ្ឋាភិបាលប៉េរូ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា ប្រទេសប៉េរូបានផ្អាកការសាកល្បង វ៉ាក់សាំងការពារវីរុសកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ដោយសារតែព្រឹត្តិការណ៍ ដ៏ធ្ងន់ធ្ងរមួយ ដែលបានកើតឡើង ជាមួយអ្នកស្ម័គ្រចិត្តម្នាក់ សម្រាប់ការសិក្សានេះ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រសួងសុខាភិបាលបេរ៉ូថា ព្រឹត្តិការណ៍ប៉ះពាល់នេះ...
បរទេស៖ អ្នកទេសចរបានសម្រុកទៅស្រុក Sangkhla Buri នៅចុងសប្តាហ៍ថ្ងៃឈប់សម្រាករយៈពេលយូរ ដោយសណ្ឋាគារ និងរមណីយដ្ឋាន ត្រូវបានកក់ទុករហូតដល់ឆ្នាំថ្មី ចំពេលមានវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងចំពេលដែលថៃរកឃើញអ្នកឆ្លង វីរុសកូវីដ១៩ រាល់ថ្ងៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា បរិយាកាសនៅស្ពាន Uttamanusorn ដែលត្រូវបានគេស្គាល់ថា...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រទេសតូកគី បានច្រានចោលទៅលើការប្រកាសមួយ របស់សហភាព អឺរ៉ុប (EU)ដែលបានធ្វើកិច្ចប្រជុំកំពូល មានបណ្តាមេដឹកនាំសហភាពអឺរ៉ុប បានឯកភាពគ្នានឹងបន្ថែម ការដាក់ទណ្ឌកម្មប្រឆំាងនឹងរដ្ឋាភិបាល ក្រុងអង់ការ៉ា ទៅលើរឿងជម្លោះនៅភាគខាងកើត នៃសមុទ្រម៉េឌីទែរ៉ាណេ ។ ក្រសួងការបរទេសតួកគី បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមច្រានចោលការប្រកាស និងដែលមិនស្របទៅនឹងច្បាប់...
បរទេស៖ ប្រទេសប៉ាគីស្ថាន តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ប្រទេសឥណ្ឌា ពីបទផ្គត់ផ្គង់ដល់យុទ្ធនាការក្លែងបន្លំ ព័ត៌មានជាយូរមកហើយ ប្រឆាំងនឹងខ្លួន និងបាននិយាយថា ខ្លួននឹងលើកឡើងនូវបញ្ហានោះ ក្នុងវេទិកាពិភពលោក។ ក្នុងដំណើរធ្វើការអះអាងដែលថា ប្រទេសឥណ្ឌាប៉ុនប៉ងប្រើប្រាស់ អង្គភាពអន្តរជាតិនានា តាមរយៈគេហទំព័រព័ត៌មានមិនពិត និងអង្គការនានានោះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសប៉ាគីស្ថាន បានសម្អាងដល់របាយការណ៍មួយ ដែលធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាលអឺរ៉ុប EU Disinfo Lab។ នៅក្នុងសន្នសីទកាសែតមួយ...
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកក្រុមគ្រួសារ ព្រមទាំងសមាជិក សមាជិការដ្ឋសភាដែលបានពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី៣ កាលពីថ្ងៃទី១២ធ្នូ ជាលទ្ធផល គឺ«អវិជ្ជមានទាំងអស់»។ សម្តេចហេង សំរិន បន្តថា ទោះបីស្ថានការណ៍ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហាក់ត្រូវបានគ្រប់គ្រងទាំងស្រុងហើយក្តី ប៉ុន្តែជនរួមជាតិកុំប្រហែស ជាមួយនឹងជំងឺកូវីដ១៩ឲ្យសោះ ព្រោះជំងឺនេះ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិង ក្រុមគ្រួសារ ត្រូវបានក្រសួងសុខាភិបាលផ្ដល់ការបញ្ជាក់ថា ទទួលបានលទ្ធផល អវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីរាត្រី ថ្ងៃទី១២ ធ្នូ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា “ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ថាខ្ញុំ ភរិយា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់អះអាង ពីរការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ដោយមានវិធានការ យុទ្ធសាស្រ្តច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជា មានចំណែកតិចតួច ក្នុងការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់សកលក្តី។ ក្នុងកិច្ចប្រជុំកំពូល ស្តីពីការប្តេជ្ញាចិត្ត ពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ១២ ខែធ្នូឆ្នាំ២០២០ សម្ដេចតេជោ មានប្រសាសន៍ថា ការ ប្រែប្រួលអាកាសធាតុ មានប្រទេសជាច្រើន បានទទួលរង នូវផលប៉ះពាល់ដោយផ្ទាល់ រួមទាំងកម្ពុជា ដែលទើបតែរងនូវ ផលប៉ះពាល់ដោយ ទឹកជំនន់នាពេលថ្មីៗនេះ។ សម្ដេចតេជោបន្តថា ទោះបីជាកម្ពុជា ចូលរួមចំណែកតិចតួច ក្នុងការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់សកលក្ដី ក៏កម្ពុជា នៅតែមានការប្ដេជ្ញាចិត្តខ្ពស់ អាស្រ័យតាមធនធាន និងសមត្ថភាពចូលរួម ដោះស្រាយនូវបញ្ហានេះ។ សម្ដេចតេជោ លើកឡើងថា ក្នុងរបាយការណ៍ បច្ចុប្បន្នភាព ស្ដីពីការចូលរួម ចំណែករបស់ជាតិ ដើម្បីដោះ ស្រាយការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀម ដាក់ជូនទៅលេខាធិការដ្ឋាន អនុសញ្ញាអង្គការសហ ប្រជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ នាដំណាច់ឆ្នាំនេះ កម្ពុជាបានបញ្ចូលនូវគោលដៅ ថ្មីច្បាស់លាស់ ពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញឧស្ម័ន ប្រមាណ ៣៨,៩លានតោន សមមូលឧស្ម័នកាបូនិក រួមបញ្ចូលទាំងក្នុង វិស័យព្រៃឈើ វិស័យសំណល់ និងកសិកម្ម ឬស្មើនិង១៨ភាគរយ ធៀបទៅនិងសេណារីយ៉ូតាមទម្លាប់ធម្មតា នៅឆ្នាំ២០៣០។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី គូសបញ្ជាក់ទៀតថា ការប្រែប្រួលអាកាសធាតុ ជាបាតុភូតប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយ តាមមធ្យោបាយជាកញ្ចប់ គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ សម្ដេចតេជោ បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាបានប្ដេជ្ញា រៀបចំយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រិត្យ ភាពកាបូនដែលការរៀបចំនេះ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២១។ ដើម្បីឲ្យការអនុវត្តយុទ្ធសាស្ត្រ រយៈពេលវែងនេះ ទទួលបានជោគជ័យ កម្ពុជាអំពាវនាវ ឲ្យប្រទេសអភិវឌ្ឍន៍ ទាំងអស់បំពេញ បានពេញលេញ នូវការព្វកិច្ចដែលបានសន្យា ទាំងគារគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា។ គួរបញ្ជាក់ដែរថា «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្ត ពាក់ព័ន្ធនឹងអាកាសធាតុ» រៀបចំឡើង ដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំកំពូលនេះ បានផ្តល់ជាវេទិកា មួយសម្រាប់ភាគីនានា នៃអនុសញ្ញាក្របខ័ណ្ឌអង្គការ សហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តថ្មី ប្រកបដោយមហិច្ឆតា ដែលទាក់ទងនឹង ទី១. ការប្តេជ្ញាចិត្តថ្មី និងបន្ថែមទៀត នៃការចូលរួម របស់ប្រទេសនីមួយៗ។ ទី២.យុទ្ធសាស្រ្តរយៈពេលវែង ក្នុងការដាក់ចេញទិសដៅ ទៅរកការបំភាយឧស្ម័ន រហូតដល់កម្រិតសូន្យ។ ទី៣. ការប្តេជ្ញាចិត្ត ផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធ នឹងអាកាសធាតុ និង ទី៤. ផែនការបញ្ចូល ការប្តេជ្ញាចិត្ត ទៅក្នុងការដាក់ចេញ គោលនយោបាយនានា៕ ស.សំណាង https://www.facebook.com/dapnewsfb/videos/1050302292138851/
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានពិភាក្សាគ្នា ស្តីពីការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង ក្រោយបញ្ហានោះ ត្រូវបានលើសឡើង ដោយសមាជិកចំនួន៧ ដែលចោទទីក្រុងព្យុងយ៉ាង ពីបទប្រើប្រាស់ការរាតត្បាតមេរោគកូរ៉ូណា ដើម្បីគាបសង្កត់បន្ថែមទៀត លើសិទ្ធិមនុស្សរបស់ប្រជាជនខ្លួនឯង។ ប្រទេសអាល្លឺម៉ង់ អង់គ្លេស បារាំង ប៊ែលហ្ស៊ិក អេស្តូនី សហរដ្ឋអាមេរិក និងសាធារណរដ្ឋដូមីនីក បានលើកឡើងនូវបញ្ហានោះ ក្នុងកិច្ចប្រជុំសម្ងាត់មួយ ក្រោយមន្ត្រីការទូតបាននិយាយថា...