តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាលក្រុងតូក្យូ បានបញ្ជាក់កាលពីថ្ងៃអង្គារថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៤នាក់ ដែលតួលេខនៃអ្នកឆ្លងជំងឺ បានកើនឡើងជាប្រចាំថ្ងៃ គឺ៥ថ្ងៃជាប់ៗគ្នា ស្របពេលមានក្តីកង្វល់ជាខ្លាំង ចំពោះការកើនឡើង ជាថ្មីនៃការឆ្លងជំងឺ ។ រដ្ឋាភិបាលក្រុងតូក្យូ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺ៥៤នាក់ មាន២៦នាក់ អ្នកឆ្លងជំងឺក្នុងស្រុក ឬអាចនិយាយថា...
ភ្នំពេញ៖ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសខ្មែរ និងមូលនិធិអាស៊ី នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹង លើកកម្ពស់ និងបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ និងការទូត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញទំនាក់ទំនង រវាងកម្ពុជា និងសហគមន៍អន្តរជាតិ។ អនុស្សរណៈនៃការយោគយល់គ្នា...
យូអិន៖ លោកស្រី Rosemary DiCarlo អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការកសាងសន្ដិភាព និងនយោបាយ បានលើកឡើងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅតែមានសារសំខាន់ ចំពោះសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ លោកស្រីបានលើកឡើងថា “ផែនការសកម្មភាពរួម (JCPOA) ដែលអនុម័តដោយ (ក្រុមប្រឹក្សាសន្តិសុខ) ដំណោះស្រាយ ២២៣១ គឺជាសមិទ្ធិផលដ៏សំខាន់មួយនៃការទូត និងកិច្ចពិភាក្សាពហុភាគី។...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើស២,៦លាននាក់ គិតត្រឹមថ្ងៃអង្គារ គឺបានកើនឡើងដល់ ២.៦០៦.២១១នាក់ គិតត្រឹមម៉ោង១២និង៣៣នាទីល្ងាច ត្រូវនឹងម៉ោង១៦និង៣៣នាទី ម៉ោងសកល ។ ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកស្លាប់ ដោយសារជំងឺនៅទូទាំងប្រទេស...
ប៉េកាំង ៖ ប្រេសិតចិន បានសម្តែងក្តីសង្ឃឹមថា របាយការណ៍ របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទាក់ទងនឹងកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ អាចអនុវត្តកិច្ចព្រមព្រៀង នេះក្នុងគោលបំណង ប្រកបដោយតុល្យភាព និង គ្រប់ជ្រុងជ្រោយ និងអាចឆ្លើយតបបានកាន់តែប្រសើរ និងឆ្លុះបញ្ចាំងពីការព្រួយបារម្ភស្របច្បាប់របស់អ៊ីរ៉ង់។ លោក Zhang Jun អ្នកតំណាងអចិន្រ្តៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។...
កោះកុង : ដោយអនុវត្តតាមបទបញ្ជាររបស់ អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ សាខា ក.ប.បខេត្តកោះកុងសហការណ៍ ជាមួយមន្ត្រីពាណិជ្ជកម្មខេត្តនៅថ្ងៃទី១កក្កដា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពផលិតផលទំនិញម្ហូបអាហារ ជាពិសេសមុខទំនិញដែលមានហានិភ័យមួយចំនួនដូចជាពពុះសណ្តែក ងៀតត្រីបបែល ដែលអាជីវករដាក់តាំងលក់ស្ថិតក្នុងផ្សារដងទង់ក្រុងខេមរភូមិន្ទខេត្តកោះកុង។ លោក ជា នី អនុសាខា ក.ប.ប ខេត្តកោះកុង បានឲ្យដឹងថា ការចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារជាពិសេសមុខទំនិញមានហានិភ័យខ្ពស់ ដូចជាពពុះសណ្តែក...
សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ១០,៩ ភាគរយ នៅខែមិថុនាដែលជាការធ្លាក់ចុះ ៤ ខែជាប់គ្នា ចំពេលមានការឆ្លងពីការឆ្លងរាតត្បាតកូវីដ-១៩ បើទោះបីជាល្បឿនបានថយចុះដោយសារសេដ្ឋកិច្ចធំៗ នៅលើពិភពលោកបានចាប់ផ្តើមសកម្មភាពអាជីវកម្មយឺតៗ ឡើងវិញ។ ការនាំចេញទៅក្រៅប្រទេសបានឈានដល់ ៣៩,២ ពាន់លានដុល្លារកាលពីខែមុនធៀបនឹង ៤៤ ពាន់លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យដែលចងក្រងដោយក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពល។ តួលេខសរុបកាលពីខែមិថុនា បានកត់សំគាល់រយៈពេល ៤ ខែជាប់គ្នា...
សេអ៊ូល៖ មន្ត្រីក្រសួងបង្រួបបង្រួមជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពនៅឧបទ្វីបកូរ៉េ។ មន្ត្រីរូបនោះបានឲ្យដឹងថា “ថ្ងៃនេះគឺជាខួបលើកទី ១ នៃកិច្ចប្រជុំរវាងកូរ៉េទាំងពីរនិងសហរដ្ឋអាមេរិក នៅប៉ានម៉ុនចុម។ រដ្ឋាភិបាលសង្ឃឹមថា នឹងសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ ហើយនឹងខិតខំនាំមកនូវសន្តិភាព និងវិបុលភាព” ។ នៅឆ្នាំ ២០១៩ លោក ត្រាំ និងលោក គីម...
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ កិច្ចប្រជុំកំពូលសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលសន្និសីទ អន្តរជាតិនៅឯទីក្រុង ហាណូយ (ប្រទេសវៀតណាម) ក្នុងទម្រង់ ជាសន្និសីទវីដេអូ។ ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ បណ្ដាប្រទេសជាសមាជិក អាស៊ាន បានផ្លាស់ប្ដូរយោបល់...