ព័ត៌មានជាតិ

មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង រកឃើញសារធាតុ (Borax) មានទម្ងន់១.៣គីឡូក្រាមលើផលិតផល ពពុះសណ្តែក ដែលអាជីវករដាក់ តាំងលក់ក្នុងផ្សារដងទង់

កោះកុង : ដោយអនុវត្តតាមបទបញ្ជាររបស់ អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ សាខា ក.ប.បខេត្តកោះកុងសហការណ៍ ជាមួយមន្ត្រីពាណិជ្ជកម្មខេត្តនៅថ្ងៃទី១កក្កដា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពផលិតផលទំនិញម្ហូបអាហារ ជាពិសេសមុខទំនិញដែលមានហានិភ័យមួយចំនួនដូចជាពពុះសណ្តែក ងៀតត្រីបបែល ដែលអាជីវករដាក់តាំងលក់ស្ថិតក្នុងផ្សារដងទង់ក្រុងខេមរភូមិន្ទខេត្តកោះកុង។

លោក ជា នី អនុសាខា ក.ប.ប ខេត្តកោះកុង បានឲ្យដឹងថា ការចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារជាពិសេសមុខទំនិញមានហានិភ័យខ្ពស់ ដូចជាពពុះសណ្តែក ងៀតបបែល ដែលអាជីវករនាំចូលពីភ្នំពេញមកដាក់ តាំងលក់ក្នុងផ្សារដងទង់មន្ត្រីជំនាញរបស់សាខាក.ប.បខេត្តបានធ្វើការពិនិត្យធ្វើតេស្តទៅលើ កពពុះសណ្តែក ងៀតបបែលចំនួន៨តូបនិងងៀតបបែលចំនួន២តូប។

មន្ត្រីជំនាញបានធ្វើតេស្តរកឃើញ សារធាតុបូរ៉ាក់(Borax) ចំនួន១តូបទៅលើផលិតផលពពុះ សណ្តែកមានទម្ងន់១.៣គីឡូក្រាម។

លោកបានបញ្ជាក់ថា ក្រោយពីធ្វើតេស្តរកឃើញ សារធាតុបូរ៉ាក់(Borax) មន្រ្តីជំនាញបានហៅម្ចាស់ទំនិញឬរូបធ្វើកិច្ចសន្យានិង ណែនាំឲ្យគាត់ឈប់ទទួលលក់បន្តទៀតហើយមុននិងទិញទំនិញយកមកលក់ ត្រូវមើលការបរិច្ចេទថ្ងៃខែឆ្នាំផលិតឲ្យត្រឹមត្រូវ។ 

ចំពោះពពុះសណ្តែកដែលពិនិត្យធ្វើតេស្តមាន សារធាតុបូរ៉ាក់ចំនួន១.៣គីឡូក្រាមមន្ត្រីសាខា ក.ប.បខេត្តបាន យកមករក្សាទុកដើម្បីកម្ទេចចោល។

លោកសូមអំពាវនាវដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋចូលរួមសហការណ៍គ្នាដើម្បីផ្តល់ព័ត៌មានបើដឹងទីតាំងណាឬតូបណា១មានលក់ គ្រឿងទេសឧបភោគបរិភោគហួសថ្ងៃខែឆ្នាំបរិច្ចេទត្រូវរាយការមកជូនមន្ត្រីសាខាក.ប.បខេត្តជាបន្ទាន់ដើម្បីទប់ស្កាត់កុំឲ្យមានផលប៉ះពាល់ដល់សុខភាព។

To Top