Feature

អាមេរិក-កម្ពុជារួមគ្នា លើកកម្ពស់សន្តិសុខថាមពល

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងក្រសួងរ៉ែ និងថាមពលកម្ពុជា បានផ្ដល់តម្លៃខ្ពស់ ចំពោះដៃគូដ៏រឹងមាំជាមួយ ស្របពេលដែលភាគីធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សន្តិសុខថាមពលសម្រាប់ប្រទេសទាំងពីរ ។

យោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិកចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះបានឱ្យដឹងថា លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបពិភាក្សាការងារជាមួយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពលបច្ចុប្បន្ន។

ក្នុងកិច្ចជំនួបនោះ ភាគីទាំងពីរបានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗ រួមមាន រ៉ែសំខាន់ៗ និងសិក្ខាសាលាបច្ចេកទេស LNG ដែលគាំទ្រដោយអាមេរិកនាពេលថ្មីៗនេះ ក៏ដូចជាផលប្រយោជន៍ និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិកក្នុងវិស័យនេះផងដែរ ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះធ្វើឡើងស្របពេលក្រសួងរ៉ែ កំពុងជំរុញការវិនិយោគលើប្រព័ន្ធថាមពលស្អាត ភាពបត់បែន និងការតភ្ជាប់បណ្តាញឱ្យកាន់តែរឹងមាំ ដើម្បីធានានូវចីរភាពថាមពលជាតិ៕

To Top