ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បាននាំយកមួកសុវត្ថិភាព វិទ្យុទាក់ទងនិងសម្លៀកបំពាក់ឈុត ទៅឧបត្ថម្ភដល់កម្លាំងប្រជាការពារ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីលើកទឹកចិត្តដល់ កម្លាំងប្រជាការពារ និងអជ្ញាធរសង្កាត់លេខ៤ ដែលបានបំពេញភារកិច្ចកន្លងមក ។ លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ក្រៅពីសម្ភារៈខាងលើនេះ...
សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញ នៅថ្ងៃសុក្រនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្នុងល្បឿនយឺតមួយ នៅក្នុងខែមិថុនាជាងខែមុន ដោយសារសកម្មភាពសេដ្ឋកិច្ច បានបន្តឡើងវិញជាបណ្តើរៗ នៅទូទាំងពិភពលោក។ យោងតាមការស្ទង់មតិរបស់ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះត្រូវបាន គេប៉ាន់ស្មានថា មានចំនួន ៤០ ពាន់លានដុល្លារក្នុងខែនេះ គឺធ្លាក់ចុះ...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានអំពាវនាវដល់ប្រទេសកូរ៉េខាងជើង ឱ្យចូលរួមក្នុងសកម្មភាពដ៏អង់អាច ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ ក្នុងការឈានទៅរកសន្តិភាព រួមជាមួយនឹងសារព្រមាន ដ៏ច្បាស់ដើម្បីរំលឹកដល់ជម្លោះ ដែលបានចាប់ផ្តើមកាលពី ៧ ទសវត្សរ៍មុន។ លោកបានឲ្យដឹង នៅក្នុងសុន្ទរកថា មួយនៅឯពិធីរំលឹកខួប នៃសង្រ្គាមនៅមូលដ្ឋាន ទ័ពអាកាសសេអ៊ូល ដែលជាបរិវេណយោធា នៅភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។ លោកបានចង្អុលបង្ហាញថា សង្គ្រាមរយៈពេល...
ភ្នំពេញ ៖ បញ្ហាស្ទះចរាចរណ៍ ការបើកបរលឿន ជែងគ្នា បញ្ហាដី ហុយ ខ្សាច់ជ្រុះធ្លាក់ ការចុចស៊ីប៉្លេយ៉ាងកងរំពង ពីរថយន្តធំៗ ដែលតែងតែកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ២១A ជាបញ្ហាអាទិភាពទីមួយដែលអាជ្ញាធរពាក់ព័ន្ធ និងអាជីវករកំពុងប្រកបអាជីវកម្ម ទាំងនេះ ត្រូវតែចូលរួមដោះស្រាយជាបន្ទាន់។ នេះជាប្រសាសន៍លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ បញ្ហាក្តីកង្វល់របស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ២១A...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ថា អង្គការជនអន្តោប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន៧១នាក់ ក្នុងនោះមាន ស្ត្រី និងកុមារ ត្រូវបានជួយសង្គ្រោះនៅឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី ។ យោងតាមអង្គការ IOM ជនអន្តោប្រវេសន៍ចំនួន៧១នាក់ ក្នុងនោះរាប់បញ្ចូលទាំងស្ត្រី៤នាក់ និងកុមារ២នាក់ ត្រូវបាននាំយកមក ដល់រដ្ឋធានីទ្រីប៉ូលី របស់ប្រទេសលីប៊ី...
The History.com:ការវាយប្រហារតាម អាកាសដោយជប៉ុនរយៈពេលមួយសប្តាហ៍លើហុងកុង ដែលជាអាណានិគមចក្រភពអង់គ្លេសត្រូវ បានតាមដានបន្តនាថ្ងៃទី១៧ខែធ្នូឆ្នាំ ១៩៤១តាមរយៈដំណើរទស្សនកិច្ចរបស់បេសកជន ជប៉ុននិងជំនួបគ្នាជាមួយលោក Mark Young ដែលជាអភិបាលក្រុងហុងកុងដែល ត្រូវបានចាត់តាំងដោយរដ្ឋាភិបាលអង់គ្លេស។ នាថ្ងៃទី១៨ ខែធ្នូឆ្នាំ១៩៤១ គឺមួយថ្ងៃបន្ទាប់កងទ័ពជប៉ុនបានចាប់ផ្តើម ធ្វើការវាយលុយចូលទៅដល់តំបន់ សំខាន់ៗជាច្រើននៅក្នុងទីក្រុងហុងកុង យ៉ាងឆាប់រហ័សដោយសកម្មភាពនោះ បាននាំឲ្យមានការគំរាមកំហែង ដល់ប្រជាជនអង់គ្លេសនិងចិនដែលរស់នៅទី នោះហើយទីបំផុតចក្រភពអង់គ្លេសបាន ចុះចាញ់ពីការវាយប្រហារដណ្តើមទីក្រុងហុងកុង ពីសំណាក់ជប៉ុននៅចំថ្ងៃបុណ្យណូអែល។...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានឲ្យដឹងថា រយៈពេល៦ ខែ ឆ្នាំ២០២០ មានវិស័យឯកជន ចុះកិច្ចសន្យាផលិតកម្ម កសិកម្មជាមួយ នាយកដ្ឋានកសិ- ឧស្សាហកម្ម មានចំនួន៥១៦ករណី ។ នេះយោងតាមគេហទំព័រ ហ្វេសប៊ុក លោក វេង...
ភ្នំពេញ ៖ បើតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រយៈ ពេល២៦ថ្ងៃ ចាប់ពីថ្ងៃ១-២៦ ខែមិថុនា ឆ្នាំ២០២០ ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុប ចំនួន ២៩,៦៨៧គ្រឿង ក្នុងនោះ មម៉ូតូចំនួន ២១,៧៦៨គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស...