ព័ត៌មានជាតិ

២៦ថ្ងៃ នគរបាល ផាកពិន័យយានយន្ដ ល្មើសច្បាប់ ជិត៣ម៉ឺនគ្រឿង

ភ្នំពេញ ៖ បើតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រយៈ ពេល២៦ថ្ងៃ ចាប់ពីថ្ងៃ១-២៦ ខែមិថុនា ឆ្នាំ២០២០ ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុប ចំនួន ២៩,៦៨៧គ្រឿង ក្នុងនោះ មម៉ូតូចំនួន ២១,៧៦៨គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃរយៈពេល២៦ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ។

ដោយឡែក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយ ល្មើសសរុបចំនួន ១,១០៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស ៕

To Top