បរទេស៖ កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍នេះ បានធ្វើការសន្យាថា នឹងជួយដោះស្រាយ ទីកន្លែងស្នាក់បណ្តោះអាសន្ន ព្រមទាំងការងារផង ជូនពលរដ្ឋក្រុងហុងកុងទាំងឡាយណា ដែលសម្រេចចិត្តចាកចេញភៀសខ្លួន ដោយសារបញ្ហានយបាយ។ ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅបន្ទាប់ពីពេល ដែលរដ្ឋាភិបាលក្រុងប៉េកាំង បានត្រៀមអនុម័តច្បាប់ថ្មី ដើម្បីគ្រប់គ្រងសន្តិសុខ ឲ្យបានកាន់តែមានប្រសិទ្ធភាព នៅក្នុងក្រុងហុងកុង។ នេះមានន័យ លោកស្រីមេដឹកនាំកោះតៃវ៉ាន់ Tsai Ing...
បរទេស៖ ប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងថា សកម្មភាពចុងក្រោយ របស់អាមេរិក កំពុងធ្វើឲ្យស្ថានភាពកាន់តែគ្រោះថ្នាក់ និងមិនអាចទាយទុក ជាមុនបានឡើយ។ ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីប្រទេសអាមេរិក ទើបតែបានប្រកាសដកខ្លួន ចេញពីសន្ធិសញ្ញា គ្រប់គ្រងអាវុធដ៏សំខាន់មួយ និងបានបង្កើនកម្លាំង ដាក់សំពាធដល់ប្រទេសអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់ក្រសួងការបរទេសរុស្ស៊ី លោកស្រីMaria Zakharova...
វ៉ាស៊ិនតោន៖ នៅថ្ងៃសុក្រនេះ សហរដ្ឋអាមេរិក បានប្រកាសអំពីផែនការ លុបចោលទិដ្ឋាការនិស្សិត បញ្ចប់ការសិក្សាជនជាតិចិន រាប់ពាន់នាក់ដែលត្រូវបានរដ្ឋបាល របស់ប្រធានាធិបតី ដូ ណាល់ត្រាំ ជឿជាក់ថាមានទំនាក់ទំនង ជាមួយយោធាចិន។ សកម្មភាពនេះត្រូវបានសារព័ត៌មាន របស់ញូវយ៉កថា មជាអ្នកចេញផ្សាយដំបូងគេ ហើយជឿជាក់ថា នឹងប៉ះពាល់ដល់និស្សិតចិនប្រមាណជា ៣០០០ទៅ៣៥០០នាក់។ សេចក្តីប្រកាសចុងក្រោយនឹង ត្រូវធ្វើឡើងនៅសប្តាហ៍នេះ យោងតាមប្រភពសុំមិនបញ្ចេញ ឈ្មោះដែលកំពុងធ្វើការងារ...
បរទេស៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ Antonio Guterres នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានស្នើឲ្យប្រទេសនានា នៅទូទាំងពិភពលោក ឲ្យធ្វើការងារចាត់វិធានការក្នុង ៦ចំណុច ដើម្បីទប់ស្កាត់ផលប៉ះពាល់ហិរញ្ញវត្ថុ ដោយសារការផ្ទុះឆ្លងនៃវីរុសកូរ៉ូណា។ នៅក្នុងអំឡុងកិច្ចប្រជុំមួយ ស្តីពីហិរញ្ញវត្ថុនិងអភិវឌ្ឍន៍ លោក Guterres បានស្នើប្រទេសនានាដោះស្រាយ វិបត្តិហិរញ្ញវត្ថុសកល ផ្តល់ដំណោះស្រាយ សមស្របចំពោះបំណុល ជំរុញឥណទាននាយកដែលក្តោបក្តាប់ បំណុលនៃប្រទេសកំពុងអភិវឌ្ឍ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ស សាវី ដែលទៅបំពេញ បេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានស្លាប់ដោយសារ ជំងឺដ៏កាចសាហាវកូវីដ១៩ កាលពីថ្ងៃទី២៩ ឧសភាម្សិលមិញនេះ ។ នេះបើយោងតាមហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ។
ជារឿងគួរឲ្យព្រួយបារម្ភបំផុត ពេលដែលលីគកំពូល អង់គ្លេស Premier League ដែលត្រៀមបើករដូវកាលឡើងវិញ ហើយនោះបែរជា បានតេស្តរកឃើញថា ករណីវិជ្ជមានកូវីដ១៩ កើនឡើងទៅដល់ ១២ករណីទៅវិញ។ ការធ្វើតេស្ត ដែលបានប្រព្រឹត្តទៅ ចាប់តាំងពីពេល ដែលបានវិលត្រឡប់ ចូលមកហ្វឹកហាត់ កាលពីថ្ងៃចន្ទសប្តាហ៍មុន ដែលគិតមកដល់ពេលនេះ ជាជុំទី៣ហើយ និងមានអ្នកធ្វើតេស្ត សរុបដល់ទ២៧៥២នាក់ ដែលក្នុងនោះមានកីឡាករ...
កំពង់ចាម ៖ ប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជាអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០ បានដឹកនាំក្រុមការងារ បាញ់ថ្នាំសម្លាប់មេរោគដើម្បី បន្តការពារជំងឺកូវីដ១៩ រលកទី ២ ។ សម្រាប់ខេត្តកំពង់ចាម ប្រធានគណៈកម្មការ ប្រឆាំងជំងឺកូវីដ១៩ ខេត្ត...
ឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចពិភាក្សាអាកាសធាតុ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានពន្យារពេល ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ នឹងត្រូវបានធ្វើឡើង នៅក្នុងទីក្រុង Glasgow នាខែវិច្ឆិកា ឆ្នាំក្រោយ។ លោក Alok Sharma រដ្ឋមន្រ្តីអង់គ្លេស ទទួលបន្ទុកកិច្ចពិភាក្សានេះ បានអំពាវនាវឱ្យប្រទេសដទៃទៀត ធ្វើការរួមគ្នាដើម្បី “ការងើបឡើងវិញ នូវភាពស្អាតស្អំនៃសេដ្ឋកិច្ច” ដែលត្រូវបានបំផ្លាញដោយការបិទ...
សេអ៊ូល៖ កូរ៉េខាងត្បូង គ្រោងនឹងរៀបចំព្រឹត្តិការណ៍មួយ ដើម្បីប្រារព្ធខួបលើកទី ២០ នៃកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកដំបូង នៅខែក្រោយ ប៉ុន្តែមិនមានការប្រារព្ធពិធីរួមគ្នា ជាមួយកូរ៉េខាងជើងនោះទេ ដែលទំនងជានឹងកើតឡើង ចំពេលមានការព្រួយបារម្ភ អំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការប្រេះឆា នៃទំនាក់ទំនងទ្វេភាគី។ កូរ៉េខាងត្បូង បានស្វះស្វែងរៀបចំព្រឹត្តិការណ៍រួមគ្នា ជាមួយកូរ៉េខាងជើង ដើម្បីរំលឹកខួបគម្រប់ ២០ឆ្នាំ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim...
បរទេស៖ប្រទេសកូរ៉េខាងជើងន នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការគាំទ្ររបស់ខ្លួន ចំពោះការសម្រេចចិត្តរបស់ប្រទេសចិន ដែលដាក់ច្បាប់សន្តិសុខជាតិថ្មីនៅទីក្រុងហុងកុង ដោយហៅវាថា ជាវិធានការស្របច្បាប់ ដើម្បីការពារសន្តិសុខរដ្ឋ។ ដោយដកស្រង់សម្តីតំណាងមកពីក្រសួងការបរទេសកូរ៉េខាងជើងមួយរូបនោះ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា “ព្រោះតែបញ្ហាហុងកុង គឺជាបញ្ហាមួយដែលទាក់ទងទៅនឹងបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិននោះ ប្រទេសឬក៏កងកម្លាំងណាមួយផ្សេងទៀត គ្មានសិទ្ធិនិយាយថាយ៉ាងនេះយ៉ាងនោះបានទេ ស្តីពីបញ្ហា”។ គួរបញ្ជាក់ថា ការលើកឡើងបែបនេះរបស់ប្រទេសកូរ៉េខាងជើង គឺត្រូវបានធ្វើងឡើង បន្ទាប់ពីទីក្រុងប៉េកាំង...