ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង និយាយថា ខ្លួនគាំទ្រវិធានការ ចិនលើហុងកុង

បរទេស៖ប្រទេសកូរ៉េខាងជើងន នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការគាំទ្ររបស់ខ្លួន ចំពោះការសម្រេចចិត្តរបស់ប្រទេសចិន ដែលដាក់ច្បាប់សន្តិសុខជាតិថ្មីនៅទីក្រុងហុងកុង ដោយហៅវាថា ជាវិធានការស្របច្បាប់ ដើម្បីការពារសន្តិសុខរដ្ឋ។ 

ដោយដកស្រង់សម្តីតំណាងមកពីក្រសួងការបរទេសកូរ៉េខាងជើងមួយរូបនោះ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា “ព្រោះតែបញ្ហាហុងកុង គឺជាបញ្ហាមួយដែលទាក់ទងទៅនឹងបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិននោះ ប្រទេសឬក៏កងកម្លាំងណាមួយផ្សេងទៀត គ្មានសិទ្ធិនិយាយថាយ៉ាងនេះយ៉ាងនោះបានទេ ស្តីពីបញ្ហា”។

គួរបញ្ជាក់ថា ការលើកឡើងបែបនេះរបស់ប្រទេសកូរ៉េខាងជើង គឺត្រូវបានធ្វើងឡើង បន្ទាប់ពីទីក្រុងប៉េកាំង នៅក្នុងសប្ដាហ៍នេះ បានដាក់ច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុង ដែលខ្លះនិយាយថា អាចរឹតបន្តឹងដល់សេរីភាពរបស់អតីតអាណានិគមអង់គ្លេសមួយនេះ និងស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បង្កើនការប្រឈមមុខជាមួយចិន ដោយប្តេជ្ញាបញ្ចប់សិទ្ធិជំនួញពិសេសជាមួយសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង 

To Top