ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ី Su-30 នៃតំបន់យោធាភាគខាងត្បូង ត្រូវបានចេញប្រតិបត្ដិការភ្លាមៗ ដើម្បីស្ទាក់ចាប់យន្ដហោះ របស់អាមេរិក និងបារាំង នៅលើសមុទ្រខ្មៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ប្រភពព័ត៌មានបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាស ខិតជិតព្រំដែនរុស្ស៊ី លើដែនទឹកអព្យាក្រឹតនៃសមុទ្រខ្មៅ។ ក្រុមអាកាសយានិក នៃយន្តហោះចម្បាំងរុស្ស៊ី Su-30...
បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបន្ថែមប្រទេសនីហ្សេរីយ៉ា ចូលក្នុងបញ្ជីឈ្មោះប្រទេសបំពាន សេរីភាពសាសនាធ្ងន់ធ្ងរបំផុត លើពិភពលោក ដែលជាការបើកផ្លូវឲ្យ ប្រទេសនៅអាហ្វ្រិកមួយនេះ រងនូវវិធានការដាក់ពិន័យ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាត់ទុកប្រទេសនីហ្សេរីយ៉ា ថាជាប្រទេសដ៏គួរឲ្យព្រួយបារម្ភខ្លាំងមួយ ជាលើកដំបូងនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោមច្បាប់សេរីភាពសាសនាអន្តរជាតិឆ្នាំ១៩៩៨ ជាប់ពាក់ព័ន្ធទៅនឹងការរំលោភបំពាន ជាប្រព័ន្ធលើសេរីភាពសាសនា ដែលកំពុងតែបង្កកើតមាន។ យោងតាមសេចក្តីរាយការណ៍ពីកាសែត UPI...
បរទេស៖ យោងតាមបណ្ដាញព័ត៌មានមួយ នៅក្នុងប្រទេសឥណ្ឌា បានឲ្យដឹងថា ប្រទេសចិនកំពុងតែកសាងភូមិនានា នៅជិតព្រំដែនមានជម្លោះជាមួយឥណ្ឌា ក្រោយត្រឹមតែប៉ុន្មានខែ បន្ទាប់ពីមានការប្រយុទ្ធគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ នៅជ្រលងភ្នំ Galwan រវាងយោធារបស់ប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មាន NDTV បានរាយការណ៍ថា រូបភាពថ្មីពីផ្កាយរណបបង្ហាញថា ប្រទេសចិនបានបង្កើតភូមិតិចបំផុតចំនួន៣ និងបានជម្លៀសអ្នកភូមិឲ្យមករស់នៅជិតតំបន់ Arunchai ដែលមានចម្ងាយប្រមាណ ៣ម៉ាយ ពីតំបន់ប្រសព្វគ្នារវាងព្រំដែនចិន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា តួលេខនៃចំនួនអ្នកភូមិដែលបានបាត់បង់ជីវិត ដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្កជាការបាក់ដីផងនោះ បានកើនឡើងដល់ទៅ ២៩នាក់ហើយគិតត្រឹម ២សប្តាហ៍ចុងក្រោយនេះ នៅភាគខាងត្បុងនៃប្រទេសថៃ។ យោងតាមអជ្ញាធររបស់ប្រទេស បានបញ្ជាក់ទៀតដែរថាទឹកជំនន់ និងការបាក់ដីដែលបានកើតឡើងភ្លាមៗ គឺបានធ្វើឲ្យមានមនុស្សស្លាប់ច្រើនជាងគេ ដោយសារការលង់ទឹកហើយក្នុងនោះ ២១ករណីបានកើតឡើងនៅក្នុងខេត្ត Nakhon Si Thammarat។ ក្រៅពីនោះទំហំខូចខាត ដែលត្រូវបានគេរាយការណ៍...
ភ្នំពេញ៖ ដើម្បីចូលរួមចំណែកទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ក្រសួងសុខាភិបាល ស្នើឲ្យប្រជាពលរដ្ឋដែល បានទៅហាងលក់ទំនិញ Zando-PEDRO ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវរួសរាន់មកធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខាភ្នំពេញ ដោយឥតគិតថ្លៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានសម្រេច លើកលែងការបង់ថ្លៃ បន្តអាជ្ញាបណ្ណទេសចរណ៍ គ្រប់ប្រភេទនៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ ២០២១នឹងចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ សេចក្តីប្រកាស របស់ក្រសួងទេសចរណ៍ បញ្ជាក់ថា ដើម្បីអនុវត្តវិធានការនេះ ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ក្រសួងទេសចរណ៍ ស្នើភាគីពាក់ព័ន្ធទាំងអស់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធាន ដឹកនាំកិច្ចប្រជុំកំពូល នៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ ដែលនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញ ចូលរួមផងដែរ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤នាក់បន្ថែមទៀតពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សរុបកើនដល់៣៨ នាក់ និងគ្មានអ្នកជាសះស្បើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន បានអោយដឹងថា អ្នកឆ្លងថ្មីក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ទាំង៤នាក់នេះរួមមាន៖ ១៖ បុរសជនជាតិខ្មែរ ឈ្មោះ អិត កុម៉ាល...
អ.ស.ប៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ថា មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទ (៧ ធ្នូ) បានអនុម័តនូវដំណោះស្រាយមួយដែលជំរុញឱ្យប្រទេសរុស្ស៊ីបញ្ចប់ “ ការត្រួតត្រាជាបណ្តោះអាសន្ន” របស់ខ្លួននៅតំបន់គ្រីមៀ ដែលទីក្រុងម៉ូស្គូ គ្រប់គ្រងនៅឆ្នាំ២០១៤“ ដោយគ្មានការពន្យាពេល” ។ ដំណោះស្រាយស្តីពីការធ្វើភាវូបនីយកម្ម នៅឧបទ្វីបគ្រីមៀ ដែលក្រុងកំពង់ផែ សេវេស្តូប៉ូ...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់អ៊ីរ៉ាក់ បានរាយការណ៍កាលពីថ្ងៃចន្ទថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១.៨១៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់៥៦៦.០១៥នាក់ ។ ក្រសួងក៏បានឲ្យដឹងថា មានអ្នកស្លាប់បន្ថែមទៀតចំនួន២៨នាក់ និង២.១៥៨នាក់បានជាសះស្បើយពីជំងឺនៅក្នុងប្រទេស ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១២.៤៦០នាក់ និងសរុបអ្នកជាសះស្បើយមានចំនួន៤៩៥.៧២៥នាក់ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានឲ្យដឹងថា សរុបមានអ្នកធ្វើតេស្តចំនួន៣.៧០៥.០៦៩នាក់ ដែលបានអនុវត្តន៍នៅទូទាំងប្រទេសចាប់តាំងពីផ្ទុះជំងឺនៅក្នុងខែកុម្ភៈ ជាមួយគ្នានេះដែរ មានចំនួន៣៣.៤១៥នាក់បានធ្វើតេស្តរួចរាល់ក្នុងអំឡុងពេលនោះ ។...