បរទេស៖ ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៥ ម៉ឺនករណី ត្រូវបានកត់ត្រានៅក្នុងចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ បើទោះបីជាប្រទេសទាំងមូលស្ថិតនៅក្រោមកម្រិតនៃការរឹតត្បិតធ្ងន់ធ្ងរបំផុតក៏ដោយ ចំណែកប្រជាជនជិតមួយលាននាក់ ក៏បានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះរួចរាល់ហើយដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសបិទប្រទេសជាលើកទី ៣ ជាមួយនឹងការបិទសាលារៀនទាំងអស់...
តូក្យូ៖ ប្រទេសជប៉ុន គ្រោងនឹងប្រកាសពីភាពអាសន្ននៅទីក្រុងតូក្យូ និងអាណាខេត្តជិតខាងចំនួន ៣ នៅសប្តាហ៍នេះ ប្រហែលជានៅថ្ងៃព្រហស្បតិ៍ឆាប់បំផុត និងមានរយៈពេលប្រហែលមួយខែ ដើម្បីទប់ស្កាត់ជំងឺឆ្លង ដែលកំពុងកើនឡើងខ្លាំង។ រដ្ឋាភិបាលជប៉ុន កំពុងពិចារណាលើវិធានការនេះដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្តើម ឬ រយៈពេលនោះទេ ហើយវាជាការប្រកាសអាសន្នលើកទី ២ នៅក្នុងប្រទេសនេះ ចាប់តាំងពីមានការរាតត្បាតជាសកលនៃជំងឺឆ្លងកូវីដ-១៩។ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងសម្រេចលើសេចក្តីប្រកាសនេះនៅថ្ងៃព្រហស្បតិ៍ ហើយនឹងចូលជាធរមាននៅថ្ងៃតែមួយ ឬថ្ងៃសុក្រ...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី០៦ និង ទី៨ ខែមករា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូន ដំណឹងលម្អិតខាងក្រោម ។ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការងារចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានការសាទរយ៉ាងច្រើនលើសលប់ពីភាគីពាក់ព័ន្ធ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «ជារួម ការងារការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានការសាទរយ៉ាងច្រើនលើសលុប ពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោត»។ គ.ជ.ប...
ភ្នំពេញ៖ យោងតាម បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ប្រចាំឆ្នាំ២០២០ បានលើកឡើងថា បើទោះបីស្ថានភាពកូវីដ ធ្វើឱ្យពិភពលោកបានបង្ហាញ ពីឱនភាពសេដ្ឋកិច្ច យ៉ាងណាក៍ដោយ ដោយឡែកបេឡាជាតិ សន្តិសុខសង្គមកម្ពុជា មិនទាន់បង្ហាញពីផលប៉ះពាល់ នៃប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិត នៅឡើយទេ ។ ជាអាទិ៍ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតមកដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល បានបើកផ្តល់ដល់កម្មករនិយោជិតជាស្ត្រី សម្រាលកូនចំនួន ៨០ ៤៩៩នាក់ ក្នុងនោះចំនួនកូនមាន ៨១ ០៣១ នាក់ដោយចំណាយទឹកប្រាក់ អស់ប្រមាណជាង ៣២ពាន់លានរៀល តាមរយៈបេឡាជាតិសន្តិសុខសង្គម។ បើប្រៀបធៀបកាលពីឆ្នាំ២០១៩ និងឆ្នំា២០១៨ កន្លងទៅឃើញថា ស្រ្ដីសម្រាលកូន មានការកើនឡើង ជាបន្តបន្ទាប់ ដែលក្នុងឆ្នាំ២០១៩ ស្ដ្រីសម្រាលកូនមានចំនួន៧៧ ៤៤៩នាក់ មានចំនួនកូនសរុប ៧៧ ៩៦៦នាក់ និងឆ្នាំ២០១៨ មានស្រ្ដីសម្រាលកូនចំនួន ៦៥ ០៥៤នាក់ មានចំនួនកូនសរុប៦៥ ៥៣៤នាក់។ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ធ្លាប់បានលើកឡើង ពីការយកចិត្តទុកដាក់បំផុតពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងបងប្អូន កម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ជាសេនាធិការ ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាសាធារណៈសម្រេច ផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ៖ – សម្រាលបានកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល – សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល – សម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២០ម៉ឺនរៀល ដែលត្រូវបាន បើកផ្តល់ជូន តាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។ នេះដោយសារតែ ការដឹកនាំដ៍ឈ្លាសវៃ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវផែនការណ៍ច្បាស់លាស់ ទប់ស្កាត់ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ក្នុងការការពារ មេរោគដល់សាហាវមួយនេះ។ បច្ចុប្បន្ន នេះប្រមុខរាជរដ្ឋាភិបាល នៅតែបន្តអំពាវនាវ ឱ្យប្រជាជនអនុវត្តន៍ នូវវិធានការណ៍ របស់ក្រសួងសុខាភិបាល ឱ្យជាប់ជានិច្ចដើម្បីសុខភាពសង្គមទាំងមូល គ្មានការឆ្លងមកលើ ប្រជាជនកម្ពុជា៕
សេអ៊ូល៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទម្សិលមិញនេះ បានអំពាវនាវឱ្យអ៊ីរ៉ង់ ដោះលែងជាបន្ទាន់ នូវនាវាដឹកទង់ជាតិកូរ៉េខាងត្បូងមួយគ្រឿង ដែលខ្លួនបានឃាត់ទុកនាពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ក្រសួងការបរទេសបានអះអាងថា ការឃុំឃាំងនាវាដឹកប្រេងកូរ៉េខាងត្បូងរបស់អ៊ីរ៉ង់ អាចជាផ្នែកមួយនៃការប៉ុនប៉ង បង្ខំឱ្យសហគមន៍អន្តរជាតិ ដកទណ្ឌកម្មរបស់ខ្លួន មកលើប្រទេសនេះ។ អ្នកនាំពាក្យក្រសួង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា សហរដ្ឋអាមេរិក កំពុងតាមដានរបាយការណ៍ ដែលថាប្រទេសអ៊ីរ៉ង់ បានឃុំឃាំងនាវាដឹកប្រេង មានទង់ជាតិរបស់សាធារណរដ្ឋកូរ៉េ។...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល នាពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសក្រុមហ៊ុន ដើម្បីធ្វើអាជីវកម្មដីល្បាយខ្សាច់ ក្នុងភូមិសាស្ដ្រខេត្តកោះកុង និងខេត្តព្រះសីហនុ៕
បរទេស៖ នៅថ្ងៃអង្គារ រដ្ឋាភិបាលថៃ បានកត់ត្រាករណីឆ្លងថ្មី នៃមេរោគឆ្លងកូវីដ១៩ចំនួន ៥២៧ ករណីប៉ុន្តែ មានតែ ៦ ករណីប៉ុណ្ណោះ ដែលជាករណីឆ្លងក្នុងសហគមន៍ ដូច្នេះករណីឆ្លងជំងឺសរុបរបស់ថៃ គឺបានកើនឡើងដល់ចំនួន ៨ ៩៦៦នាក់ ចាប់តាំងពីការចាប់ផ្តើមរាតត្បាត នៅខែមករាឆ្នាំ ២០២០ ។ យោងតាមសារព័ត៌មាន Bangkok Post...
ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះទណ្ឌិត សម រង្ស៉ី ដែលបានប្រមាថ ព្រះមហាក្សត្រកម្ពុជា និងគាំទ្រ ចំណាត់ការរបស់តុលាការ ទៅលើ ទណ្ឌិត សម រង្ស៊ី។ សូមជម្រាបថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំណូមពរឲ្យប្រជាពលរដ្ឋ ផ្លាស់ប្តូរមុខរបរដែលធ្លាប់បរ បាញ់សត្វ មកចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះថា ការបរបាញ់សត្វព្រៃ ជាអំពើល្មើសច្បាប់។ ក្នុងវេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជន កាន់កាប់អាស្រ័យផល ក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែមករា...